Hide Filters
Filters 0
Sort by :
Filters 0
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
DECATHLON

ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត

8751248
$4,00
ពន្ធត្រូវបានបូកបញ្ចូល
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
  • ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
ប្រេងរំអិលច្រវាក់កង់អាកាសធាតុស្ងួត
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាប្រេងរំអិលនេះឡើង សម្រាប់ផ្ដល់ជាតិរំអិលដល់ឧបករណ៍អូសទាញកង់របស់អ្នក នៅពេលជិះកង់ក្នុងអាកាសធាតុស្ងួត។

ដាក់ប្រេងអាកាសធាតុស្ងួតនេះលើច្រវាក់របស់អ្នក ដើម្បីការពារវា និងទប់ស្កាត់សំឡេងរំខាន ក្នុងអំឡុងពេលជិះ។

BENEFITS

ងាយស្រួលប្រើ

ការប្រើប្រាស់ច្បាស់លាស់និងគម្របការពារជម្រាបទឹក។

ធន់នឹងការច្រេះ

ការការពារប្រឆាំងនឹងសំណឹក។

ងាយស្រួលធ្វើការធាក់កង់

ការដាក់ប្រេងរំអិលច្រវាក់ជួយកាត់បន្ថយការកកិត។

ការពារសម្លេងរំខាន

ការដាក់ប្រេងរំអិលច្រវាក់ជួយកាត់បន្ថយសំលេងរំខាន។

ធម្មជាតិ

ប្រេងរំអិលច្រវាក់ផលិតពីរុក្ខជាតិ 100%។

TECHNICAL INFORMATIONS

ដំបូន្មានពីក្រុមការងាររបស់យើង៖


ក្រឡុកមុនពេលប្រើ។
សូមដាក់តែផ្នែកខាងក្នុងច្រវាក់ដែលប៉ះផ្ទាល់ជាមួយធ្មេញមីញ៉ុង កាសែត និងពូលីដេរីយ័រប៉ុណ្ណោះ។
ជម្រុះប្រេងលើសចេញដោយក្រណាត់មីក្រូហ្វាយប័រ។

របៀបថែទាំកង់របស់អ្នក៖

ដើម្បីថែទាំបានកាន់តែប្រសើរ យើងសូមណែនាំឱ្យធ្វើតាមជំហានទាំងបីនេះ៖
01 ជម្រុះខ្លាញ់ពីសំណុំឧបករណ៍អូសទាញរបស់អ្នក
02 សម្អាតកង់របស់អ្នក
03 ដាក់ប្រេងលើច្រវាក់របស់អ្នក

របៀបប្រើប្រាស់ផលិតផលនេះ​៖

ប្រេងរំអិលច្រវាក់ស្ងួតនេះគឺសម្រាប់ជំហានទី 3។នៅពេលថ្នាំជម្រុះខ្លាញ់ត្រូវ​បានដាក់ (ជំហាន​ទី 1) សូមបាញ់ថ្នាំសម្អាតលើ​កង់ លាង​ជម្រះ និងទុក​វា​ឱ្យ​ស្ងួត (ជំហាន​ទី 2)។បន្ទាប់មកដាក់ប្រេងរំអិលលើច្រវាក់កង់របស់អ្នក (ជំហានទី 3) ហើយធ្វើឱ្យកង់របស់អ្នកមើលទៅដូចថ្មីម្តងទៀត។

ដំបូន្មានអំពីការថែទាំ៖

សូមចងចាំថាត្រូវសម្អាតប្រេងពីច្រវាក់របស់អ្នកជាមុនសិន សឹមដាក់ប្រេងវា ដើម្បីជម្រុះចោលនូវកាកសំណល់ណាដែលអាចធ្វើឱ្យសឹកដល់ដុំច្រវាក់របស់អ្នក។នេះនឹងជួយឱ្យឧបករណ៍របស់អ្នកប្រើបានយូរនិងជួយសន្សំប្រាក់អ្នកផងដែរ។

ការរចនាមិនប៉ះពាល់បរិស្ថាន៖

ដោយប្តេជ្ញាចិត្តគោរពគោលការណ៍អេកូរចនា យើងបានបង្កើតប្រេងរំអិលដែលផលិតពីបន្លែនេះ ដើម្បីជំនួសប្រេងរំអិលផលិតពីរ៉ែ។កំប៉ុងត្រូវបានផលិតចេញពីភីអ៊ីធីកែច្នៃនិងកែច្នៃបាន 100%។

គន្លឹះសម្រាប់អ្នកប្រើ៖

ចំណុះ 100 មល សម្រាប់ប្រើបានប្រហែល 40 ដង

ផលិតនៅ៖

បារាំង

ចំណុះ៖

100 មល