Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។
  • ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។
ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។
GEONAUTE

ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។

8544014
$39,00
$11,00
-71%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។
  • ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។
ចំណុចគ្រប់គ្រងដែលមួយឈុតមានដប់ដែលមានរន្ធថង់ដែលមានភ្ជាប់មកស្រាប់។
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារយើងខ្ញុំបានបង្កើតចំណុចគ្រប់គ្រងនេះឡើងដើម្បីរៀបចំការប្រកួតប្រជែងត្រាច់ចរដោយងាយស្រួល ទាំងនៅក្នុងក្លឹបហាត់ និងក្នុងសាលារៀន!

តើអ្នកចង់ចំណេញពេលវេលាកំឡុងពេលនៃការៀបចំការប្រកួតត្រាច់ចរដែរឬទេ?លែងមានចំណុចគ្រប់គ្រងជំពាក់គ្នាទៀតហើយ! ស្វែងយល់បន្ថែមពីឈុតចំណុចគ្រប់គ្រងដែលងាយស្រួលតម្លើង និងងាយស្រួលក្នុងការទុកដាក់បានយ៉ាងលឿន។

រចនាសម្ព័ន្ធ: 100.0% Polypropylene

; ថង់ឬកាបូបឬប្រដាប់ដាក់វត្ថុដែលមានដៃកាន់: 100.0% Silicone

BENEFITS

ងាយស្រួលបើកបិទ

ងាយស្រួល និងអាចដោះចេញវិញបានយ៉ាងលឿន ដោយធ្វើការថ្ពក់ដោយការប្រើប្រាស់ក្បាលក្រវ៉ាត់នៅលើខ្សែរឹត!

ងាយស្រួលផ្លាស់ទី

រមៀលឡើងលើ និងភ្ជាប់ខ្សែក្នុងរយៈពេល ៣វិនាទីដោយប្រើប្រាស់គន្លាក់ពិសេស!

ធន់បានយូរ

ចំណុចគ្រប់គ្រងរបស់អ្នកត្រូវបានបង្កើតឡើងដើម្បីធន់នឹងតំបន់ទីជម្រាល ព្រោះថាវាផលិតពីប្លាស្ទិចដ៏រឹងមាំ។

TECHNICAL INFORMATIONS

យើងខ្ញុំពិតជាមានមោទកភាពចំពោះផលិតផលនេះណាស់!

ដើម្បីផ្តល់ជូនចំណុចគ្រប់គ្រងដែលល្អប្រើ និងសាមញ្ញៗ យើងបានពិនិត្យមើលការឌីសាញ៖ ជាមួយនឹងទ្រង់ទ្រាយផ្ទៃរាបស្មើ លោកអ្នកមិនចាំបាច់បើក ឬបត់ឡើយ។ ជាមួយនឹងរន្ធចុចដោយផ្ទាល់នៅលើចំណុចគ្រប់គ្រង មិនចាំបាច់ខ្ជះខ្ជាយពេលក្នុងការជំពាក់ខ្សែពួរ! លទ្ធផលគឺចំណុចគ្រប់គ្រងមួយដែលងាយស្រួលយួរ និងតម្លើង ហើយធ្វើឱ្យអ្នករំភើបពេលឃើញកំឡុងពេលនៃការប្រកួត។

តើខ្ញុំអាចចំណេញពេលវេលាក្នុងការតម្លើង និងដោះទុកចំណុចគ្រប់គ្រងទាំង១០នោះដោយរបៀបណា?

ដើម្បីចំណេញពេលក្នុងការរៀបចំការប្រកួតត្រាច់ចរ យើងខ្ញុំបានឌីសាញចំណុចគ្រប់គ្រងសារជាថ្មី៖ - គ្មានការជំពាក់ខ្សែទៀតទេ - ដល់ពេលសម្រាប់ដាក់ខ្សែពិតមួយហើយ!
- ហើយដើម្បីព្យួរ ឬប្តូរទំហំចំណុចគ្រប់គ្រងងាយស្រួល ខ្សែចងដែលមានភ្ជាប់មកជាមួយនឹងដង្កៀប (ដូចខ្សែភ្ជាប់សាក់កាដូអ៊ីចឹង)
សម្រាប់ការទុកដាក់ គន្លាក់នៅសងខាងនៃចំណុចគ្រប់គ្រងនឹងអាចឱ្យអ្នកមូរខ្សែ និងទុកដាក់ត្រូវកន្លែង។

ចំណុចគ្រប់គ្រងដែលល្អប្រើ!

ជារឿយៗ នៅសាលារៀន វាជាសំណាងរបស់យើងខ្ញុំដែលអាចស្វែងយល់ពីភាពរីករាយរបស់ក្មេងៗក្នុងការត្រាច់ចរ។ ដូច្នេះហើយ ប្រសិនបើអ្នករៀបចំការប្រកួតសម្រាប់ក្មេងៗ យើងខ្ញុំបានគិតគូចំណុចទាំងនោះជូនអ្នករួចរាល់ហើយ! លោកអ្នកអាចសរសេរនៅផ្ទាំងពណ៌ស(អាចលុបច្រាស់) និងអាចលុបវាចេញបានដោយផ្ទាល់នៅលើចំណុចគ្រប់គ្រង ដោយផ្តល់ភាពងាយស្រួលក្នុងការបង់លេខ។ ហើយដើម្បីទុកដាក់ និងយួរប្រកបដោយភាពងាយស្រួល និងសាមញ្ញ ចំណុចគ្រប់គ្រងទាំង១០របស់អ្នកត្រូវដាក់នៅក្នុងកាតាបស្ពាយ។

តោះ នាំគ្នានិយាយអំពីប្រភពដើមរបស់ផលិតផលនេះវិញម្តង!

ដើម្បីឌីសាញចំណុចគ្រប់គ្រង ក្រុមអ្នកឌីសាញដែលមានសមាជិកបីនាក់យើងខ្ញុំបានទៅជួបអ្នករៀបចំកម្មវិធីប្រកួតត្រាច់ចរ។ ហើយយើងក៏បានដឹងភ្លាមៗផងដែរថា អ្វីដែលចាំបាច់គឺភាពរឹងមាំរបស់ផលិតផល ដែលផ្តល់ភាពងាយស្រួលក្នុងការតម្លើង។ ហើយបន្ទាប់មកទៀត យើងបានចំណាយពេលពិភាក្សាជាមួយនឹងគ្រូ PEអំពី គំរូដើម ការធ្វើតេស្ត ការតាំងចិត្តដើម្បីបង្កើតបានចំណុចគ្រប់គ្រងដែលមានលក្ខណៈសម្បត្តិទាំងអស់នេះ ហើយជាចុងបញ្ចប់ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានផ្តល់ជូនចំណុចគ្រប់គ្រងដែលបានជួយសម្រួលដល់ការរៀបចំការប្រកួតត្រាច់ចរនានាជាច្រើន!