ហេតុអ្វីត្រូវពាក់ស្រោមជំនួយភ្លោម៉ូដែល Prevent 500 នេះ?
សាច់ដុំភ្លៅស្ថិតក្រោមភាពតានតឹងខ្លាំង នៅពេលកំពុងហាត់កីឡា ហើយត្រូវទ្រទ្រង់សម្ពាធយ៉ាងសម្បើម នៅពេលកំពុងរត់ បង្កើនល្បឿន លោត ឬផ្លាស់ប្តូរទិសដៅ។ ស្រោមភ្លៅម៉ូដែល Prevent 500 នេះអាចប្រើបានជាវិធានការបង្ការ ដោយផ្ដល់ការបង្ហាប់ដែលអ្នកត្រូវការ ដើម្បីទ្រទ្រង់សាច់ដុំរបស់អ្នក នៅពេលលេងកីឡា (បាល់បោះ បាល់ទាត់ បាល់ទះ តេន្នីស វាយសី រត់ រត់ឆ្លងឧបសគ្គ កាយសម្ព័ន្ធ យូដូ)។សាច់ក្រណាត់ស្តើងគ្មានថ្នេរអាចសម្របតាមរូបរាងរបស់អ្នកបាន ដែលអាចឱ្យអ្នកភ្លេចថាអ្នកកំពុងពាក់វាទៀតផង។
ការជ្រើសរើសទំហំស្រោមជំនួយភ្លៅរបស់អ្នក
វាស់ជើងរបស់អ្នក នៅផ្នែកធំបំផុតនៃភ្លៅ។ត្រូវគោរពទៅតាមខ្នាតដូចខាងក្រោម៖ទំហំលេខ 1៖44 - 49 សម
ទំហំលេខ 2៖49.1 - 54 សម
ទំហំលេខ 3៖54.1 - 59 សម
ទំហំលេខ 4៖59.1 - 64 សម
តើអ្នកដឹងទេថាផលិតផល TARMAK ទាំងអស់ត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្ដែង?
ក្រុមការងាររចនានៅពីក្រោយផលិតផល TARMAK មានមូលដ្ឋាននៅភាគខាងជើងប្រទេសបារាំង។ ក្រុមនេះតែងតែស្វះស្វែងរកការកែលម្អលើផលិតផលរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេង។ ម៉ូដែលទាំងអស់របស់យើងត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងជាច្រើនសប្តាហ៍ដោយកីឡាករជំនាញ ហើយត្រូវបានធ្វើបន្ទាន់សម័យដោយផ្អែកលើមតិតបរបស់លោកអ្នក។