កង់ Rockrider ST120 មានប្រវត្តិមួយ
រចនានិងអភិវឌ្ឍឡើងទាំងស្រុងនៅប្រទេសបារាំង នៅភូមិ B'Twin (ទីក្រុងលីល) កង់ភ្នំនេះគឺជាផ្លែផ្កានៃការងាររបស់ក្រុមអ្នកជំនាញដែលចូលចិត្តការជិះកង់លើភ្នំ។ដើម្បីបំពេញល្អបំផុតតាមតម្រូវការនៃផាសុកភាពនិងភាពងាយស្រួលដែលត្រូវបានលើកឡើងដោយអ្នកជិះកង់ឡើងភ្នំថ្មោងថ្មី ក្រុមនេះបានបង្កើត រចនា និងធ្វើតេស្តនូវផលិតផល ST120 ដែលចូលរួមដោយអ្នកជិះកង់នៅគ្រប់ដំណាក់កាលនៃគម្រោង។
មិនថាអ្នកកំពុងធ្វើដំណើរតែម្នាក់ឯង ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារទេ ភាពសប្បាយរីករាយនៃការជិះកង់ឡើងភ្នំ ST120 ត្រូវបានឯកភាពទាំងស្រុងដោយអ្នកប្រើប្រាស់!
អ្នកជិះកង់ឡើងភ្នំថ្មោងថ្មី
1x9 ឧបករណ៍ប្ដូរលីប
ហ្វ្រាំងឌីស
របៀបជ្រើសរើសទំហំ
មានច្រើនទំហំ៖XS៖ចន្លោះ 1.45 ម ដល់ 1.54 ម
S៖ចន្លោះ ១,៥៥ម និង ១,៦៤ម
M៖ ចន្លោះ ១,៦៥ម និង ១,៧៤ម
L៖ ចន្លោះ ១,៧៥ម និង ១,៨៤ម
XL៖ ចន្លោះ 1.85 ម ដល់ 2.00 ម
តួកង់ GCF
ដោយសារតែយើងសង្កេតឃើញថា វាមិនតែងតែងាយស្រួលទេក្នុងការទទួលបានទីតាំងត្រឹមត្រូវពេលជិះកង់ឡើងភ្នំ អ្នករចនារបស់យើងបានបង្កើតតូថ្មីទាំងស្រុង ដែលងាយស្រួលឡើងជិះបានទាំងបុរសនិងនារី។តួកង់ CGF (តួទម្រង់បែបផ្ដល់ផាសុកភាព) ធ្វើពីអាលុយមីញ៉ូម 100% ដើម្បីផ្តល់នូវផាសុកភាពនិងភាពងាយបត់បែនល្អប្រសើរ។
មុំទ្រេតត្រូវបានរចនាឡើងដើម្បីរក្សាខ្នងរបស់អ្នកឱ្យត្រង់ ស្របពេលផ្នែកខាងក្រោយទាបធានាថាកង់មានភាពរហ័សរហួន នៅពេលបត់។
1x ឧបករណ៍ប្ដូរលីប
1x ឧបករណ៍ប្ដូរលីប
ឈុតកង់
បន្ថយល្បឿនដោយមិនខ្វល់ពីឧបសគ្គ៖ថ្មតូចៗ ស្នាមប្រេះ រន្ធ និងទួល! កង់របស់កង់ ST120 មានភាពធន់និងរឹងមាំ ជាមួយនឹងយ៉ាន់កង់ 28 កាំ ទំហំ 27.5 អ៊ីញ (ជញ្ជាំងទោលទំហំ 26 អ៊ីញ 32 កាំ ចំពោះទំហំ XS)។
acc
កង់ឡើងភ្នំ ST120 របស់អ្នកត្រូវបានផ្តល់ជូនជាមួយនឹងក្បាំងការពារដេរីយ័រ ក្បាំងមីញ៉ុងច្រវ៉ាក់ (ដើម្បីការពារសម្លៀកបំពាក់របស់អ្នកកុំឱ្យកខ្វក់) កណ្តឹង ពិល កញ្ចក់ចំណាំងផ្លាតលើកង់ និងឈ្នាន់។
តួកង់គឺត្រូវគ្នាជាមួយ៖
-ក្បាំងភក់មុខនិងក្រោយ (Flash MTB ឬ MTB 900)
-ជន្ទល់ (500 Adult Base)
-កន្ត្រកដាក់ដប
-កាបូបជាប់កែប
-រានខាងក្រោយ
-កែបកូនក្មេង (ដឡើងលើតួ Polisport Groovy
ផាសុកភាព និងសុវត្ថិភាព
យើងក័សូមណែនាំផងដែរឱ្យអ្នកថ្មោងថ្មីលៀកខោខ្លីជិះកង់ដែលមានទ្រនាប់ការពារ (ប៉ុងរាងប៉ុនកែប) ឬស្រោមកែបកង់ធ្វើពីជែល ដើម្បីបន្ថយការចុករោយ។
សម្រាប់ការជិះយូរ សូមកុំភ្លេចយកអ្វីមកផឹកផង (ឧ. ប្លោកទឹក ឬដបទឹក)។
នៅគ្រប់កាលៈទេសៈទាំងអស់ សូម្បីតែជិះរយៈពេលខ្លីក៏ដោយ ការពាក់មួកសុវត្ថិភាពគឺចាំបាច់ណាស់។