Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
OLAIAN

ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ

8757833
$16,00
$7,00
-56%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
  • ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
ខោខ្លីសម្រាប់ជិះក្តារស្គី 100 ឆ្នូតខៀវ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារផ្នែកកីឡាជិះក្តារបន្ទះរបស់យើងខ្ញុំបានអភិវឌ្ឍខោហែលទឹកដែលស័ក្តិសមបំផុតសម្រាប់ការជិះក្តារបន្ទះនៅលើទឹកក្តៅល្មម ហើយសម្រាប់ការហាត់លេងរយៈពេលតិចជាងមួយម៉ោង។

ខោខ្លីនេះមានហោប៉ៅ៣ ដែលមាន២នៅចំហៀង លីអូមានស្រាប់នៅពីក្នុងដើម្បីកាត់បន្ថយការកកិត ខ្សែចង្កេះយឺតពាក់កណ្តាលដែលមានការរចនាបែបផាសុកភាពនិងភាពតឹងណែនដ៏សុវត្ថិភាពក្នុងរលក

ក្រណាត់: 100.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ចង្កេះខោយឺតពាក់កណ្តាលមានខ្សែចងសម្រាប់ការចងណែនបានល្អ

កាត់បន្ថយរមាស់

សារធាតុផ្សំយឺតពីរបែប និងខ្សែសំណាញ់ជួយកាត់បន្ថយការកកិត

សេរីភាពក្នុងការធ្វើចលនា

ខ្សែយឺតពីរបែប ផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនា

ឆាប់ស្ងួត

សាច់ក្រណាត់ការពារជម្រាបទឹក ឆាប់ស្ងួត និងមិនជ្រាបទឹក។

TECHNICAL INFORMATIONS

តើអ្វីទៅជាខោសម្រាប់ការជិះក្តារបន្ទះ?

ខោខ្លីសម្រាប់កីឡាជិះក្តារបន្ទះ ជាខោខ្លីសម្រាប់ហែលទឹក ហើយជាទូទៅស្តាយ៍របស់វាគឺជាស្តាយ៍របស់មនុស្សប្រុស ហើយនាពេលបច្ចុប្បន្នក៏មានរបស់មនុស្សស្រីផងដែរ។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ 1950 សម្រាប់កីឡាជិះក្តារបន្ទះ។ អស់រយៈពេលជាច្រើនឆ្នាំ វាបានក្លាយជាស្តាយ៍ដ៏ពេញនិយមសម្រាប់ឈុតហែលទឹក។ ពាក្យថាខោខ្លីហែលសម្រាប់កីឡាជិះក្តារបន្ទះ កើតចេញមកពីការប្រើប្រាស់ក្នុងកីឡាទឹក តាមរយៈការប្រើប្រាស់ក្តារបន្ទះ ដូចជាកីឡាជិះក្តារបន្ទះជាដើម។ វាត្រូវបានគេប្រើជាចំបងដើម្បីកំណត់ការកកិតដោយសារតែការទង្គិចគ្នាជាមួយបន្ទះក្តារ។

របៀបជ្រើសរើសខោខ្លីសម្រាប់អ្នក

សម្រាប់ការជិះក្រោម១ម៉ោង បើសិនជាអ្នកជិះក្រោម១ម៉ោង អ្នកត្រូវការឈុតហែលទឹកបុរសដែលមិនរបូតចុះក្រោមគ្រប់ពេលអ្នកចុះចូលក្រោមទឹក ខោខ្លីអាចផ្តល់នូវសេរីភាពក្នុងការធ្វើចលនាបាន នេះសម្រាប់ការណែនាំការអោបលេងក្តារស្គី។ភាពឆាប់ស្ងួតនឹងក្លាយជារឿងដ៏សំខាន់ដូច្នេះដីខ្សាច់នឹងមិនស្អិតជាប់ខោរបស់អ្នកទេ។

របៀបជ្រើសរើសទំហំខោហែលទឹក?

ទាក់ទងនិងការរើសទំហំ យើងខ្ញុំសូមអញ្ជើញអ្នកឲ្យចូលតៅមើលការណែនាំពីខ្នាតដែលមានស្រាប់លើផ្លាករបស់ខោខ្លី។ 100 មានទំហំ S, M, L និង XXL។រូបរាងរបស់អ្នកអាចមានឥទ្ធិពលស្មើគ្នាលើជម្រើសរបស់អ្នក។នេះជាដំបូន្មានខ្លះដែលអាចជួយអ្នកបាន។បើសិនជាខ្លួននិងជើងអ្នកមានសាច់ដុំ សូមរើសយកខោខ្លីដែលអាចបញ្ចេញរាងរបស់អ្នក។
បើសិនជាអ្នកមានរងស្លីមនិងស្តើង សូមរើសយកខោរាងវែងបន្តិច!

ការរើសខោខ្លីផ្អែកលើប្រភេទចង្កេះខោ។

ចង្កេះខោយឺត ជួយឲ្យខោខ្លីរឹបណែនជាប់និងរាងកាយផ្សេងៗគ្នា។ចង្កេះខោយឺតពាក់កណ្តាល ធានាបាននូវការទប់ជាប់បានល្អទៅនិងប្រភេទរាងកាយផ្សេងៗគ្នា ចង្កេះខោសំប៉ែត ធានាបាននូវការទប់ជាប់ល្អពេលធ្លាក់ចូលសមុទ្រ។

ធន់នឹងទឹករលក

ពេលជិះក្តារស្គី មិនថាអ្នកអោនចុះរឺធ្លាក់ចុះ វាពិតជាមិនងាយស្រួលនោះទេក្នុងការសារ៉េខោឲ្យត្រូវឡើងវិញព្រោះថាវារបូតចុះក្រោមដល់គូថរបស់អ្នក ... ដូច្នេះការរើសចងកេះខោឲ្យបានត្រឹមត្រូវបានក្លាយជារឿងចំបងហើយ។តាមចំណូលចិត្ត ចងកេះខោយឺតរឺយឺតពាក់កណ្តាលដែលមានខ្សែចង រឺចង្កេះខោសំប៉ែតសម្រាប់ការទប់ជាប់បានល្អ។

កាត់បន្ថយការរលាក

វាពិតណាស់បានក្លាយជាលកខណ្ណដ៏មានសារះសំខាន់បំផុត។វាជារឿងធម្មតាសម្រាប់ខោខ្លីរឺថ្នេររបស់វាក្នុងការកកិត។ខោខ្លីរបស់យើងខ្ញុំត្រូវបានរចនាឡើងសម្រាប់ផ្តល់ជូនរូបរាងនិងវិធីក្នុងការតម្លើង ដើម្បីកំណត់ការកកិតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពេលកំពុងហាត់។

សេរីភាពនៃការធ្វើបំលាស់ទី

ការជិះក្តារស្គី ជិះអោបក្តារស្គី និងជិះស្គីដ៏ជំនាញក្នុងរលក ជើងពិតជាមានតម្រូវការខ្ពស់ខ្លាំង ដូច្នេះឈុតហែលទឹកបុរសមិនគួររឹតតឹងពេកក្នុងការបត់បែនរឺហែលទឹកនោះទេ។សារធាតុមុខងារយឺត២រឺ៤បែប ផ្តល់នូវសេរិភាពក្នុងការធ្វើចលនា។

ឆាប់ស្ងួត

វាពិតជាមិនមានផាសុកភាពនោះតេពេលមានអារម្មណ៏ថាដីខ្សាច់ស្អិតជាប់ខោរបស់អ្នក ព្រោះថាវាទទឹកជោគដក់ក្នុងទឹក។ដោយសារមូលហេតុនេះហើយ សូមរើសយកសារធាតុ "យឺត" ដែលជួយបណ្តេញជាតិទឹកបានរហ័ស។

ប្រវែង

ការរើសយកខោខ្លិដែលងាស្រ័យលើតែចំណូលចិត្តរបស់អ្នកតែមួយគត់។ប៉ុន្តែអ្នកគួរតែដឹងថាខោរឹតតែខ្លី សេរីភាពក្នុងការធ្វើចលនាកាន់តែខ្លាំង។ប្រវែង 20 អ៊ីញស្មើនិងប្រវែង 51 cm សម្រាប់ខ្នាត L ទូទៅ

ហោប៉ៅ

ខោខ្លី 100 មានហោប៉ៅ៣ ដែលមាន២នៅចំហៀង។ហោប៉ៅមានបន្ទះសំណាញ់ជួយបឺតជាតិទឹកនិងដីខ្សាច់បានយ៉ាងមានប្រសិទ្ធភាព។

ចង្កេះខោ

ខោខ្លី 100 បង្ហាញពីចង្កេះខោយឺតពាក់កណ្តាលដែលមានការរចនាបែបផាសុកភាពដែលជួយវាឲ្យនៅជាប់មួយកន្លែងនៅក្នុងសមុទ្រពេលធ្លាក់ចូលរលក

ខោខ្លីខាងក្នុង

ខោខ្លី 100 មានលីអូខាងក្នុងស្រាប់ធ្វើពីម៉ាក BOSSIS សាច់សំណាញ់យឺតសម្រាប់ភាពតឹងណែនល្ងប្រសើរនិងកាត់បន្ថយការកកិត។

ការការពារពន្លឺព្រះអាទិត្យឧបករណ៏ដ៏សំខាន់សម្រាប់ខោខ្លី

នារដូវក្តៅ មិនថាអាកាសថាតុក្រៅតែក្នុងទឹកត្រចាក់នោះទេ អ្នកជិះក្តារមានទំនោរជិះលេងកាន់តែយូរដោយមិនបានផ្លាស់ប្តូរឧបករណ៏របស់ពួកគេ។ហានិភ័យនៃការរលាកស្បែកពីកម្តៅព្រះអាទិត្យគឺទ្វេរគុណ។តើអ្នកដឹងទេ? កាំរស្មី UV ពី 10 ដល់ 15% ផ្លាតចេញពីផ្ទៃទឹកមានន័យថា ចន្លោះពី 40 ដល់ 95% ជ្រាបចូលដល់ទៅ 25 cm នៅពីក្រោមទឹក។នេះជាមូលហេតុដែលខោខ្លីត្រូវបានបញ្ចូលគ្នាជាមួយការការពារព្រះអាទិត្យ (អាវវាលក្លៀក UV ជាដើម) បានក្លាយជាឧបករណ៏ដ៏សំខាន់សម្រាប់ការជិះក្តារស្គីក្នុងទឹកក្តៅល្មម។សូមរកមើលប្រភេទការពារព្លឺព្រះអាទិត្យរបស់យើងខ្ញុំ!

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឺកនៃការិយាល័យរបស់យើងខ្ញុំ យើងបានឌីសាញខោហែលទឹក ហើយបន្ទាប់មក​ នៅថ្ងៃតែមួយយើងនឹងធ្វើតេស្តផលិតផលនោះនៅក្នុងទិដ្ឋភាពជាក់ស្តែង។ សូមស្វែងរកម៉ាកតាមរយះ https://www.olaian.fr/