1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      OLAIAN

      ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ

      8383486
      $5,00
      $4,00
      -19%
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Permanent price drop
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      • ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      ឈុតខោខ្លីម៉ាក Hendaia ពណ៌ខៀវ
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមការងារផ្នែកកីឡាជិះក្តារបន្ទះរបស់យើងខ្ញុំបានអភិវឌ្ឍខោហែលទឹកដែលស័ក្តិសមបំផុតសម្រាប់ការជិះក្តារបន្ទះ ហើយសម្រាប់ការហាត់លេងរយៈពេលតិចជាង១ម៉ោង។

      ខោខ្លីដែលទាន់និងរលកជាមួយអ្នក! ម៉ូដែលថ្មីដែលត្រូវបានរចនានិងធ្វើឲ្យទាន់សម័យជាងមុន ជាមយយនិងខ្សែចង សាច់ក្រណាត់ច្រានជាតិទឹក សាច់សំណាញ់ពីក្នុង និងហោប៉ៅដើម្បីបង្កើនផាសុកភាពនិងការជីះក្តារស្គីយ៉ាងសប្បាយ។

      ក្រណាត់: 100.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester

      BENEFITS

      ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

      ចង្កេះខោយឺតល្អ រួមជាមួយនឹងខ្សែចង។

      កាត់បន្ថយរមាស់

      សំណាញ់ខាងក្នុង នឹងជួយការពារពីការត្រដុសនិងការរលាក

      សេរីភាពក្នុងការធ្វើចលនា

      ម៉ូដខោខ្លីបង្កភាពងាយស្រួលដល់ផ្លូវក្នុងការធ្វើចលនា

      ឆាប់ស្ងួត

      សាច់ក្រណាត់ការពារជម្រាបទឹក ឆាប់ស្ងួត និងមិនជ្រាបទឹក។

      TECHNICAL INFORMATIONS

      តើអ្វីទៅជាខោសម្រាប់ការជិះក្តារបន្ទះ?

      ខោសម្រាប់កីឡាជិះក្តារបន្ទះជាខោខ្លីហែលទឹក និងជាទូទៅគឺត្រូវបានធ្វើឡើងសម្រាប់បុរស ប៉ុន្តែនាពេលបច្ចុប្បន្នក៏មានម៉ូតសម្រាប់ស្រីៗផងដែរ។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ 1950 សម្រាប់ការជិះក្តារបន្ទះ។
      អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ វាបានក្លាយជាស្តាយ៍ដ៏មានប្រជាប្រិយភាពក្នុងឈុតហែលទឹករបស់យើងខ្ញុំ។
      ពាក្យថា Boardshorts សំដៅលើ ការប្រើប្រាស់នៅក្នុងកីឡាទឹកតាមរយៈការប្រើក្តារបន្ទះ ដូចជាការជិះក្តារបន្ទះជាដើម។

      របៀបជ្រើសរើសខោខ្លីសម្រាប់អ្នក

      សម្រាប់ការលេងក្រោម១ម៉ោង បើសិនជាអ្នកលេងក្រោម១ម៉ោង អ្នកត្រូវការឈុតហែលទឹកបុរសដែលមិនរបូតចុះពេលអ្នកចូលក្រោមទឹក។ខោខ្លីដែលផ្តលនូវសេរីភាពក្នុងការធ្វើចលនា ដែលត្រូវបានណែនាំសម្រាប់ឈរជិះក្តារ។ភាពឆាប់ស្ងួតនឹងក្លាយជារឿងដ៏សំខាន់ដូច្នេះដីខ្សាច់នឹងមិនស្អិតជាប់ខោរបស់អ្នកទេ។

      របៀបជ្រើសរើសទំហំខោហែលទឹក?

      ទាក់ទងនិងការរើសទំហំ យើងខ្ញុំសូមឲ្យអ្នកចូលមើលពីការណែនាំដែលមានលើផ្លាកខោស្រាប់។មានទំហំ S, M, L , XLនិង XXL។រូបរាងរបស់អ្នកអាចមានឥទ្ធិពលស្មើគ្នាលើជម្រើសរបស់អ្នក។នេះជាដំបូន្មានខ្លះដែលអាចជួយអ្នកបាន។បើសិនជាដងខ្លួននិងជើងរបស់អ្នកមានសាច់ដុំ សូមយកខោដែលខ្លីបង្ហាញរូបរាងរបស់អ្នក បើសិនជាអ្នកស្លីមហើយរាងស្តើងជាងនេះ សូមរើសយកខោរាងវែងជាងនេះ!

      ការរើសខោខ្លីអាស្រ័យលើប្រភេទចង្កេះខោ

      ចង្កេះខោយឺត ជួយឲ្យខោខ្លីរឹបជាប់រូបរាងខុសៗគ្នា។
      ចងកេះខោយឺតពាក់កណ្តាល ធានាបាននូវការទប់ជាប់បានល្អស្របពេលដែលសម្របបានប្រភេទរាងកាយផ្សេងៗគ្នាបាន ចង្កេះខោសំប៉ែតធានាបាននូវការទប់ជាប់បានល្អពេលធ្លាក់ចូលក្នុងរលក។

      ធន់នឹងទឹករលក

      ពេលជិះក្តារស្គី មិនថាអោនចូលរឺធ្លាក់ចុះ វាមិនមែនងាយស្រួលនោះទេក្នុងការសារ៉េខោឲ្យត្រូវវិញបានព្រោះថាវារបូតដល់គូថរបស់អ្នក ... ដូច្នេះការរើសចង្កេះខោត្រូវបានក្លាយជារឿងចំបងហើយ។តាមចំណូលចិត្ត ចង្កេះខោយឺតរឺយឺតពាក់កណ្តាលដែលមានខ្សែចងរឺ ចង្កេះខោសំប៉េតសម្រាប់ការទប់ជាប់បានល្អ។

      កាត់បន្ថយការរលាក

      វាពិតជាលកខណ្ណដ៏មានសារះសំខាន់ខ្លាំងបំផុត។វាជារឿងធម្មតាដែលខោខ្លីរឺថ្នេររបស់វាកកិតនោះ។ខោខ្លីត្រូវបានរចនាឡើងទាំងរូបរាងនិងវិធីក្នុងការតម្លើង ដើម្បីកំណត់ការកកិតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពេលពាក់។

      ឆាប់ស្ងួត

      វារាងមិនស្រនុកនោះទេដែលមានខ្សាច់ស្អិតជាប់ខោខ្លីព្រោះថាវាទទឹកជាប់ក្នុងទឹក។ដោយសារមូលហេតុនេះ សូមរើសយកសារធាតុ "យឺត" ដែលបឺតជាតិទឹកចេញបានឆាប់រហ័ស។

      ប្រវែង

      ការរើសយកខោរាងវែងគឺអាស្រ័យតែចំណូលចិត្តអ្នកទេ។ប៉ុន្តែអ្នកគួរដឹងថាខោរឹតតែខ្លី សេរីភាពក្នុងការធ្វើចលនាកាន់តែខ្លាំង។ប្រវែង 16 អ៊ីញស្មើនិងប្រវែង 41 cm ក្នុងខ្នាត L ទូទៅ។

      ហោប៉ៅ

      ខោខ្លី Hendaia មកជាមួយហោប៉ៅក្រោយដែលមានប្រឡោះសម្រាប់បង្ហូរដីខ្សាច់និងទឹកចេញ។

      ចង្កេះខោ

      ខោខ្លី Hendaia មកជាមួយចង្កេះខោយឺតខ្លាំងដែលនឹងផ្តល់នូវភាបសម្របតាមគ្រប់ទំហំរាងកាយនានាក៏ដូចជានៅជាប់ល្អពេលធ្លាក់ចូលរលក។

      ការការពារពន្លឺព្រះអាទិត្យឧបករណ៏សំខាន់សម្រាប់ខោខ្លី

      នារដូវក្តៅ ពេលអាកាសធាតុក្តៅតែក្នុងទឹកត្រជាក់អ្នកជិះក្តារស្គីតែងតែលេងយូរជាងធម្មតាដោយមិនបានផ្លាស់ប្តូរឧបករណ៏របស់គេ។ ហានិភ័យនៃការលាកស្បែកគឺទ្វេរគុណ។តើអ្នកដឹងទេ? កាំរស្មី UV ពី10 ទៅ 15% ផ្លាតចេញពីផ្ទៃទឹកមានន័យថាពី 40 ទៅ 95% ជ្រាបចូលដល់ទៅ 25 cm ពីក្រោមទឹក។នេះជាមូលហេតុដែលខោខ្លីរួមបញ្ចូលជាមួយការការពារព្រះអាទិត្យ (អាវវាលការពារកាំរស្មី UV ជាដើម) បានក្លាយជាឧបករណ៏ដ៏សំខាន់សម្រាប់ការជិះក្តារស្គីក្នុងទឹកក្តៅល្មម។សូមស្វែងរកប្រភេទការពារកម្តៅព្រះអាទិត្យរបស់យើងខ្ញុំ!

      តើអ្វីជាផលិតផល OLAIAN?

      OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឺកនៃការិយាល័យរបស់យើងខ្ញុំ យើងបានឌីសាញខោហែលទឹក ហើយបន្ទាប់មក​ នៅថ្ងៃតែមួយយើងនឹងធ្វើតេស្តផលិតផលនោះនៅក្នុងទិដ្ឋភាពជាក់ស្តែង។ សូមស្វែងរកម៉ាកនៅ https://www.olaian.fr/