សេចក្ដីលំអិតនៃហោប៉ៅខុសគ្នា
ខោខ្លីទាំងនេះ មានហោប៉ៅ៧។ - ហោប៉ៅធំសម្រាប់ដាក់ទូរសព្ទ (បានដល់ IPHONE13)
- ហោប៉ៅពីរខាងក្រោយសម្រាប់ទឹក ២ដប ចំណុះ 250ម។
- ហោប៉ៅបួនទៀត សម្រាប់ដាក់ជែលពីរបីដប ឬវត្ថុមានតម្លៃនានា ដូចជាសោរ ប្រអប់ AIRPOD ជាដើម។
ថតហោប៉ៅទាំងអស់ ត្រូវបានទម្លាក់នៅផ្នែកចង្កេះ ដូច្នេះហើយលោកអ្នកមិនទទួលបន្ទុកកំឡុងពេលនៃការរត់កីឡានោះទេ។
មានផាសុកភាព
ដើម្បីកាត់បន្ថយការកកិតរលាកនៅក្រលៀន នៅពេលរត់រយៈចម្ងាយឆ្ងាយ អ្នករចនាម៉ូតរបស់យើង បានបន្ថែមប្រវែងរបស់ខោខ្លីប្រភេទនេះ។នៅពេលអ្នករត់ ខោខ្លីប្រភេទនេះ នឹងមិនរុលមកលើខ្លាំង និងការពារអ្នកពីការកកិត។ដើម្បីធានានូវសេរីភាពនៃការធ្វើចលនា និងមានចរន្តខ្យល់ចេញចូលបានល្អ ខោខ្លីទាំងនេះ មានចន្លោះចំហរនៅសងខាង។ខោខ្លីប្រភេទនេះ មិនមានខោក្នុងស្រាប់នោះទេ ដូច្នេះ អ្នកអាចជ្រើសរើសខោក្នុងដែលសាកសមនឹងកីឡារបស់អ្នក។
លក្ខណៈពិសេស ថ្មី
ដើម្បីបំពេញតម្រូវការរបស់អតិថិជន យើងខ្ញុំបានបង្កើនគុណភាពនៃខោខ្លីប្រភេទនេះដូចខាងក្រោម៖- ចង្កេះខោបែបថ្មី ស្លីម និងជួយបញ្ចេញញើសបានល្អ;
- ហោប៉ៅពីរបន្ថែម;
- មួយនៅផ្នែកខាងមុខ សម្រាប់ទុកដាក់ស្មាតហ្វ៊ូនប្រកបដោយសុវត្ថិភាព- សមាសធាតុផ្សំថ្មី ដើម្បីខ្យល់ចេញចូល និងផ្តល់នូវសេរីភាពក្នុងការធ្វើចលនា។
គន្លឹះដ៏សំខាន់
ឥឡូវនេះ អ្នកអាចហ្វឹកហាត់ ឬប្រកួតរត់ប្រណាំងក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងអ្វីៗដែលអ្នកត្រូវការក្នុងការរក្សាឱ្យអ្នកមានជាតិទឹកនៅក្នុងខ្លួន និងការហូបចុក។និងដើម្បីសុវត្ថិភាព អ្នកនឹងអាចយកស្មាតហ្វូនរបស់អ្នកតាមខ្លួនបាន។
ខ្សែចងខោ
ខោខ្លីទាំងនេះ អាចតម្រឹមទំហំបានជាមួយនឹងខ្សែចងខោ។សម្រាប់ការផ្ទុកទម្ងន់នៅនឹងចង្កេះបានយ៉ាងស្រួល យើងសូមណែនាំអ្នកឱ្យលើកខោខ្លីឡើងលើខ្ពស់ជាងចង្កេះ និងតម្រឹមខ្សែចងខោយ៉ាងប្រុងប្រយ័ត្ន។
ការឌីសាញដែលគិតគូពីបរិស្ថាន
យើងខ្ញុំបានកាត់បន្ថយការប្រើប្រាស់ប្រេង នៅពេលដែលបន្សុទ្ធគុណភាពខ្យល់ចេញចូលនៃផលិតផល តាមរយៈការកាត់បន្ថយការប្រើប្រាស់សមាសធាតុប៉ូលីអេម៉ៃ។