ត្រូវបានផលិតនៅអឺរ៉ុប
ស្បែកជើង Forclaz របស់យើង 100% ត្រូវបានផលិតនៅអឺរ៉ុប។
ស្បែកដើរភ្នំនេះត្រូវបានផលិតនៅសហភាពអឺរ៉ុប ក្នុងប្រទេសរ៉ូម៉ានី នៅក្នុងរោងចក្រដែលមានជំនាញផ្នែកផលិតស្បែកជើងដើរភ្នំ (GRISPORT)
រោងចក្រនេះប្រើប្រាស់កៅទឹក ដោយមិនមានសារធាតុរំលាយគីមីឡើយ។
វត្ថុធាតុភាគច្រើនមានប្រភពមកពីអឺរ៉ុប។
ផ្លូវដែលស័ក្តិសមសម្រាប់ស្បែកជើងនេះ
សម្រាប់កម្មវិធីដើរភ្នំនេះគឺធ្វើឡើងនៅលើផ្លូវដែលមានកម្រិតកំពស់ទឹកសមុទ្រមធ្យម និង/ឬ ផ្លូវគ្រប់ប្រភេទ។ ប្រហែលជាស័ក្តិសមសម្រាប់ផ្លូវដែលលំបាក និងចំងាយខ្លី៖ គំនរថ្ម វាលព្រិល ផ្លូវចំណោត
អត្ថប្រយោជន៍នៃទំពក់បិទដោយខ្លួនឯង
វាមានប្រសិទ្ធភាពក្នុងការញែកគ្នារវាងការចងខ្សែផ្នែកខាងក្រោម និងផ្នែកខាងលើ។
វាអាចឱ្យការចងខ្សែអាចសារ៉េបានត្រឹមត្រូវស្របទៅតាមទ្រង់ទ្រាយស្បែកជើង និងផ្តល់សេរីភាពចលនាមួយកម្រិតដល់ក.ជើងរបស់អ្នក។ ដើម្បីញែកខ្សែចងផ្នែកខាងលើចេញពីផ្នែកខាងក្រោម ត្រូវគួចខ្សែសាមញ្ញដំបូងគេលើខ្នងជើងរបស់អ្នក ឬប្រើប្រាស់ទំពក់បិទដោយខ្លួនឯងលើស្បែកជើងរបស់អ្នក។
ស្បែកជើងឡើងភ្នំទាំងអស់ផ្តល់នូវជម្រើសក្នុងការញែកការចងខ្សែពីគ្នា។
សញ្ញាសម្គាល់ VIBRAM®។បាតស្បែកជើង និងការបោះជំហានទៅមុខ
ភាពស្អិតមិនងាយរអិលរបស់បាតស្បែកជើងយើងមានសញ្ញា VIBRAM®។
នៅត្រឹមពាក់កណ្តាលភ្នំ ស្ថានភាព និងប្រភេទផ្លូវអាចផ្លាស់ប្តូរបានលឿន។
បាតស្បែកជើងមានមុខងារច្រើនយ៉ាងក្នុងការការពារថ្ម ការពាររអិលលើផ្ទៃផ្លូវទាំងនេះ និងស្អិតនៅលើផ្លូវចំណោតដែលមានភក់។
ម៉ូតរចនាក្រឡាស្បែកជើងត្រូវបានអភិវឌ្ឍឡើងជាពិសេសដោយសហការជាមួយក្រុមការងារ R&D របស់យើង និងអ្នកជំនាញនៅ VIBRAM។
សាកល្បងប្រើ និងធ្វើតេស្ត!
កម្រិតការពារទឹករបស់ស្បែកជើងនេះ
ស្បែកជើងនេះត្រូវបានធ្វើតេស្ត និងឯកភាពឱ្យប្រើប្រាស់សម្រាបបត់ចុះឡើង 10,000 ដង ដែលស្មើនឹងការដើរលើចំងាយ 15 គម ក្នុងទឹកត្រឹមពាក់កណ្តាលស្បែកជើង។ ឥលូវនេះវាធានាបាននូវការការពារទឹករបស់ស្បែកជើងដ៏ល្អប្រសើរ។
--> ការវាយតម្លៃរបស់យើងបានបង្ហាញនូវកម្រិត 3/5 ដែលអាចការពារទឹករយៈពេល 6ម៉ោងនៅពេលដើរឡើងភ្នំក្នុងភ្លៀង។
ព័ត៌មានលំអិតពីការធ្វើតេស្តដែលធ្វើឡើងដើម្បីវាយតម្លៃការការពារទឹករបស់ស្បែកជើងរបស់គឺមានដូចខាងក្រោម ទៅតាមផ្នែកនៃលក្ខណៈរបស់ស្បែកជើង។
ដំណើរការលាបពណ៌ Dope Dye ដែលប្រើប្រាស់លើទ្រនាប់ខាងក្នុងរបស់ផលិតផលម៉ូឌែលនេះ
ការលាបពណ៌សាច់ក្រណាត់ប្រើប្រាស់ទឹកច្រើន ផលិតផលគីមី និងថាមពល។ ប៉ុន្តែ យើងរីករាយជាមួយនឹងការពាក់ស្បែកជើងពណ៌។ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ យើងប្រើប្រាស់បច្ចេកវិទ្យា “Dope Dyed” ដោយម្សៅពណ៌ត្រូវបានចាក់បន្ថែមនៅពេលដែលសសៃចេសត្រូវបានផលិត (និងមិនត្រូវបានជ្រលក់ទៅក្នុងទឹកពណ៌ដូចសព្វមួយដងឡើយ)។ វាជួយកាត់បន្ថយការប្រើប្រាស់ និងការបញ្ចេញសំណល់ទឹកពីការលាបពណ៌សាច់ក្រណាត់។
អត្ថប្រយោជន៍ និងផលវិបាករបស់ម៉ឌែលស្បែកនេះ
អត្ថប្រយោជន៍៖។
- ស្បែកទន់។
- ជាប់បានយូរ និងការពារទឹក ស្បែកជួយការពារទឹកមិនឱ្យជ្រាបចូលស្បែកជើងដោយបញ្ចេញសំណើមមកក្រៅ និងជក់វា។
- ស្បែកអាចឱ្យខ្យល់ចេញចូលបាន (ស្បែកធម្មជាតិមានប្រហោងតូចៗ) ប៉ុន្តែមានបរិមាណតិចជាងស្បែកជើងស្បែកសំយោគក្នុងកំដៅខ្លាំង។ ដើម្បីកាត់បន្ថយបញ្ហានេះ ស្បែក nubuck ត្រូវបានប្រើប្រាស់ (វាអាចឱ្យខ្យល់ចេញចូលបានល្អប្រសើរ ប៉ុន្តែងាយរងផលប៉ះពាល់ដោយសារភ្លៀង)។
ផលវិបាក៖
- វាត្រូវភាពមានសំណើម និងត្រូវការធ្វើប្រព្រឹត្តិកម្មដើម្បីអាចការពារជ្រាបទឹកបាន
ធ្វើឱ្យសមត្ថភាពការពារជ្រាបទឹករបស់ស្បែកជើងបានយូរ។ វាអាស្រ័យទៅលើផលិតផលដែលប្រើប្រាស់ និងការដុសខាត់បានត្រឹមត្រូវ!
សូមណែនាំឱ្យប្រើប្រេងការពារទឹកដើម្បីថែទាំស្បែកកុំឱ្យស្ងួត (ប្រេះ), ធ្វើឱ្យវាការពារជ្រាបទឹក និងការពារប្រឡាក់។
1/ ច្រាសសម្រាប់ដុសថែទាំស្បែកជើងដើរភ្នំ
(លេខកូដសម្រាប់វាយបញ្ចូលក្នុងប្រឡោះស្វែងរក៖ 8551990)
2/ ប្រេងជួយឱ្យស្បែកជើងស្បែកអាចការពារជ្រាបទឹកឡើងវិញម្តងទៀត
(លេខកូដសម្រាប់វាយបញ្ចូលក្នុងប្រឡោះស្វែងរក៖ 8229704)
បង្កើនសមត្ថភាពការពារជ្រាបទឹកជាមួយនឹងស្រោមការពារជើង
ការការពារទឹករបស់ស្បែកជើងគឺតែងតែត្រូវបានប៉ះពាល់ដោយសារទឹកហូរចូលតាមកស្បែកជើង។--> ដើម្បីរក្សាប្រអប់ជើងរបស់អ្នកស្ងួតបានយូរ យើងខ្ញុំសូមណែនាំឱ្យអ្នកប្រើប្រាស់ ស្រោមជើងការពារទឹក ឬស្រោមជើងតូចៗ ដើម្បីទប់ស្កាត់ ខ្សាច់ ឬកាកសំណល់ ក្នុងការជ្រៀតចូលស្បែកជើង។ ស្រោមការពារជើងពណ៌ខ្មៅសម្រាប់ឡើងភ្នំ TREK 500
(លេខកូដសម្រាប់វាយបញ្ចូលក្នុងប្រឡោះស្វែងរក៖ 8347880)
ថែទាំស្បែកជើងរបស់អ្នកដោយអនុវត្តជំហានទាំង 6
1/ ដោះខ្សែចេញដើម្បីការពារកុំឱ្យប្រឡាក់ប្រេង។
2/ ដុសខាត់ស្ងួតដើម្បីយកធូលីចេញ និងភាគល្អិតតូចៗដែលនៅជាប់ស្បែក។ វាពិតជាចាំបាច់ ដូច្នេះស្នាមប្រឡាក់មិននៅជាប់ខាងក្រោមស្រទាប់ថ្មីរបស់ប្រេង។
3/ ដុសខាត់ប្រេងលើស្បែក ត្រដុសវាចូលឱ្យជ្រៅទៅគ្រប់ថ្នេរ និងប្រឡោះទាំងអស់។
4/ ជូតសម្អាតប្រេងដែលប្រតាកលើស្បែកជើងដោយប្រើក្រណាត់ទន់។
5/ ដុសថ្នមៗដើម្បីធ្វើឱ្យវាភ្លឺចែងចាំង។
6/ ប្តូរខ្សែចងថ្មី!
ធ្វើឱ្យសមត្ថភាពការពារជ្រាបទឹករបស់ស្បែកជើងដំណើរការឡើងវិញជាមួយនឹងផលិតផលការពារទឹក
1/ ប្រើប្រាស់ច្រាស និង/ឬ អេប៉ុងដើម្បីសំអាតស្បែកជើង និងជូតស្នាមប្រឡាក់ ឬស្នាមភក់ចេញ។
2/ បន្ទាប់មក ដាក់ហាលខ្យល់ឆ្ងាយពីប្រភពកំដៅ។
3/ បញ្ចប់ដោយបាញ់ស្ព្រាយការពារទឹកដើម្បីថែរក្សាការពារជ្រាបទឹករបស់ផ្ទៃខាងលើនៃស្បែកជើង និងពន្យារអាយុកាលរបស់ស្បែកជើង។
ឧបករណ៍ប្រើសម្រាប់លាបប្រេងលើស្បែកជើងដើម្បីការពារទឹក
(លេខកូដសម្រាប់វាយបញ្ចូលក្នុងប្រឡោះស្វែងរក៖ 8677748)
ជ្រើសរើសទំហំរបស់អ្នកពិតជាសំខាន់។
សម្រាប់ការឡើងភ្នំ កុំស្ទាក់ស្ទើរក្នុងការទិញទំហំធំជាងទំហំជើងពិតរបស់អ្នកដើម្បីផាសុកភាពអតិប្បរមានៅពេលចុះចំណោត និងការពារចុងជើងរបស់អ្នកមិនអោយកកិតជាមួយផ្នែកខាងមុខនៃស្បែកជើង។ វិធីសាស្ត្រ៖កាត់ក្រចកជើងអោយខ្លី ហើយមុននឹងចុះចំណោត ត្រូវពិនិត្យមើលខ្សែចងដើម្បីការពារកុំអោយជើងរអិលចុះមកក្នុងស្បែកជើង។
ភាពមិនជ្រាបទឹកមាន ៥ កំរិត។
នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន ៥កំរិត៖
2000 ផ្នត់ (ប្រហែល 4 គម, ដើរ 30 នាទី)។
10 000 ផ្នត់ (ប្រហែល 10 គម, ដើរ 3 ម៉ោង)។
30 000 ផ្នត់ (ប្រហែល 15 គម, ដើរ 6 ម៉ោង)។
50 000 ផ្នត់ (ប្រហែល 20 គម, ដើរ 8 ម៉ោង)។
100 000 ផ្នត់ (ប្រហែល 20 គម, ដើរ 24 ម៉ោង)។
តេស្តលើសមត្ថភាពការពារទឹកត្រូវបានធ្វើឡើងលើផលិតផលម៉ូឌែលនេះ
ស្បែកជើងកវែងយើងខ្ញុំ ឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ពីរលើកជាប់ៗគ្នា។ ការធ្វើតេស្តលើកទីមួយ៖1 / យើងធ្វើតេស្តលើប្រសិទ្ធិភាពរបស់ស្រទាប់តែពេលដែលវារងសំពាធ និងដាក់ក្នុងទឹក យើងពិនិត្យទៅលើពេលដែលគ្មានទឹកនៅលើផ្ទៃដី ដូចពេលដែលលោកអ្នកធ្វើតេស្តលោ "ពោះវៀនដែលធ្លាយ" អញ្ចឹងដែរ។
យើងខ្ញុំត្រួតពិនិត្យមើលពពុះនៅលើផ្ទៃ។
ការធ្វើតេស្តលើកទីពីរ៖ 2 / ដោយសារតែដៃមេកានិចដែលធ្វើចលនាដូចការដើរជាក់ស្តែង ស្បែកជើងដែលផ្គុំឡើងត្រូវបានជ្រលក់ក្នុងទឹកត្រឹមពាក់កណ្តាល ហើយវាបានឆ្លងកាត់ការពិសោធន៍រាប់ពាន់ផ្នត់ដើម្បីពិនិត្យមើលថាផ្នែកខាងក្នុងរបស់ស្បែកជើងនៅតែស្ងួត ហើយដូច្នេះវាការការពារទឹក។
សាកល្បងពាក់ស្បែកជើងនេះជាដំណាក់កាល
តើត្រូវជ្រើសរើសស្បែកជើងរបស់អ្នកដោយរបៀបណា?
1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែស្បែកជើងអោយបានត្រឹមត្រូវ។3. ពិនិត្យមើលលើចំណុចផាសុកភាពចំនួនពីរដូចខាងក្រោម៖ បាតកែងស្បែកជើង និងផ្នែកខាងមុខនៃជើងតេចុះក្រោម។ 4. ក្រោកឈរឡើងដោយពាក់ស្បែកជើង។
5. សាកល្បងម៉ូដែលឬទំហំមួយចំនួន។
6. ចាប់ផ្តើមពាក់ស្បែកជើងបន្តិចម្តងៗនៅពេលឡើងភ្នំពីរបីដងដំបូង ដើម្បីឲ្យវាត្រូវទំហំជើង។
ការធ្វើតេស្តមន្ទីរពិសោធន៍បំពេញបន្ថែមដ៏សំខាន់
ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖
- ហែកទំពក់ និងរន្ធស៊កខ្សែស្បែកជើង។
- បិតកាវបាតស្បែកជើង។
- ការសិក្សាអំពីជាតិពុល។
- ភាពធន់ទៅនឹងកាំរស្មី UV។
- ភាពសឹករិចរិលលើបាត និងផ្នែកខាងលើស្បែកជើង។
- ពន្លឿនភាពចាស់។