តើភាពជាប់បានយូរ និងភាពរឹងមាំរបស់ស្បែកជើងត្រូវបានកំណត់ដោយវិធីណា?
ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បីពង្រឹងគុណភាពផលិតផលរបស់យើង និងការពារភាពមិនពេញលក្ខណៈនៃស្បែកជើងថ្មើរជើងរបស់យើង។
តើមានអ្វីដែលធ្វើឱ្យស្បែកជើងនេះផ្តល់នូវផាសុកភាព?
ស្បែកជើងដើរភ្នំរបស់យើងត្រូវបានរចនាម៉ូតឡើងសម្រាប់លោកអ្នកអាចដើរប្រកបដោយសុវត្ថិភាព។ ដើម្បីគោលដៅនេះ យើងបានបញ្ចូលនូវគ្រឿងផ្សំផ្សេងៗទៅក្នុងស្បែកជើងនេះដើម្បីផ្តល់ការថែទាំជើងរបស់អ្នក ដូចជាបាតកណ្តាល និងបាតខាងក្នុងធ្វើពីអេប៉ុង EVA (អេទីលែន វីនីល អាសេតាត) ឬក.ស្បែកជើង (ផ្នែកខាងលើនៃកែងស្បែកជើង) ដែលបានបញ្ចូលនូវអេប៉ុងសំយោគផ្តល់នូវផាសុកភាពអស្ចារ្យនៅពេលដែលពាក់វា។យើងក៏បានលុបបំបាត់នូវថ្នេរលើតំបន់កែងជើងដើម្បីការពារនូវការរំខាន។
តើមានអ្វីដែលធ្វើឱ្យបាតស្បែកជើងនេះស្អិតមិនរអិល?
ម៉ូតរចនារបស់បាតស្បែកជើងគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើង។ វាផ្សំឡើងដោយរូបមន្តកៅស៊ូពិសេសដែលផ្តល់នូវភាពស្អិត និងមិនរអិល។យើងតែងតែស្វែងរកដំណោះស្រាយល្អបំផុតដើម្បីទទួលបានការរីកចម្រើននៅលើផ្លូវផុង ឬខ្សាច់ (ផ្លូវព្រៃ ឬឆ្នេរសមុទ្រ) និងផ្លូវថ្មដើរ។
ប្រើប្រាស់លើផ្លូវថ្នល់ អាចធ្វើអោយវាដាចមុនអាយុកាល និងបង្ករការរំខាន។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។
តើស្រោមជើងមួយណាដែលត្រូវនឹងស្បែកជើង NH500 MID នេះ?
ស្បែកជើងនេះមានខ្យល់ចេញចូលតិចតួច ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបញ្ចេញសំណើមទាំងអស់ដែលបង្កើតឡើងដោយញើសរបស់អ្នកមកខាងក្រៅបានទេ។ យើងសូមណែនាំឱ្យជ្រើសរើសស្រោមជើងនេះ។ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន។ វាប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែលជួយកម្ចាត់ញើសចេញពីជើងរបស់លោកអ្នក។ ហើយវាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។
វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីfការបន្ថយការកើតពងបែក។
តើមុខងារការពារទឹករបស់ស្បែកជើងនេះមានលក្ខណៈដូចម្តេច?
យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏ធ្វើតេស្តនៅលើទីតាំងជាក់ស្តែងផងដែរដើម្បីវាស់កម្រិតភាពសឹករិចរិល និងភាពចាស់។នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន 3 កំរិត៖ 2,000 ផ្នត់ (ដើររយៈពេល 30 នាទី), 10,000 ផ្នត់ (ដើររយៈពេល 3 ម៉ោង) និង 30,000 ផ្នត់ (ដើររយៈពេល 6 ម៉ោង)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តក្នុងកម្រិតរហូតដល់ 10,000 ផ្នត់ ដែលស្មើនឹងការដើររយៈពេល 3 ម៉ោង។
របៀបថែទាំស្បែកជើងមាន 6 ជំហាន
1/ ដោះខ្សែចេញដើម្បីការពារកុំឱ្យប្រឡាក់ប្រេង។
2/ ដុសខាត់ស្ងួតដើម្បីយកធូលីចេញ និងភាគល្អិតតូចៗដែលនៅជាប់ស្បែក។ វាពិតជាចាំបាច់ ដូច្នេះស្នាមប្រឡាក់មិននៅជាប់ខាងក្រោមស្រទាប់ថ្មីរបស់ប្រេង។
3/ ដុសខាត់ប្រេងលើស្បែក (លេខយោង 38677747) ដោយប្រើច្រាសត្រដុសវាចូលឱ្យជ្រៅទៅគ្រប់ថ្នេរ និងប្រឡោះទាំងអស់។
4/ ជូតសម្អាតប្រេងដែលប្រតាកលើស្បែកជើងដោយប្រើក្រណាត់ទន់។
5/ ដុសថ្នមៗដើម្បីធ្វើឱ្យវាភ្លឺចែងចាំង។
6/ ប្តូរខ្សែចងថ្មី!