Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
QUECHUA

ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ

8668422
$79,00
$49,00
-37%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
  • ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
ស្បែកជើងបុរសសម្រាប់ដើរការពារជ្រាបទឹក - MH500 ស្រាល - ប្រផេះ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
សម្រាប់អ្នកដែលចូលចិត្តដើរលើភ្នំក្រោមពន្លឺថ្ងៃ យើងបានរចនាម៉ូតស្បែកជើងស្រាល និងមានខ្យល់ចេញចូលនេះដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថានឡើយ។

ដើរភ្នំប្រកបដោយផាសុកភាព៖ ផ្ទៃខាងលើរបស់ស្បែកជើងមានទ្រនាប់ការពារខ្ពស់ ទំងន់ស្រាល និងមានខ្យល់ចេញចូលជាមួយនឹងបាតខាងក្នុងយឺត។ ដើរភ្នំប្រកបដោយសុវត្ថិភាព៖ ផ្ទៃខាងលើរឹងមាំជាមួយនឹងកំបាំងការពារចុងជើង និងបាតស្អិតមិនងាយរអិល។

ផ្នែកខាងលើនៃ: 5.0% Elastane, 45.0% Polyurethane

, 50.0% Polyester; ស្រទាប់ និង ស្រោមនៃ: 60.0% Polyester, 40.0% Polyester

; បាតស្បែកជើង: 40.0% Ethylene Vinyl Acetate, 60.0% កៅស៊ូ Butadiene

BENEFITS

ការទប់ទំងន់

បាតកៅស៊ូមិនរអិលជាមួយនឹងក្រឡាកម្រាស់ 5មម។

ការពារការប៉ះទង្គិច

កំបាំងជ័រការពារនៅជើងខាងក្រោមមុខ និងខាងក្រោយស្បែកជើង។

ដែលមានទំងន់ស្រាល

ទំងន់ 385ក្រ ដោយសារវត្ថុធាតុផ្សំស្រាល និងមានថ្នេរតិច។

ការពារការឆក់

បាតកណ្តាលអេប៉ុង EVA ក្រាស់៖ ​ ផ្តល់នូវផាសុកភាព/ការការពារពីដី។

សាកសម

ប្រព័ន្ធ Weblock ធានាថាជើងមានសុវត្ថិភាព។ រន្ធខ្សែស្បែកជើងចំនួនពីរនៅលើកែងជើង។

TECHNICAL INFORMATIONS

ព័ត៌មានអំពីស្ថេរភាព

ជាង 25% នៃផលិតផលនេះត្រូវបានរចនាម៉ូតឡើងប្រកដដោយចេរភាព។
- មួយភាគបួន៖ សារធាតុ PET កែច្នៃឡើងវិញ 100%។ មីក្រូហ្វៃបឺកែច្នៃឡើងវិញ 50%។
- ទ្រនាប់ខាងក្នុង៖ សារធាតុ PET កែច្នៃឡើងវិញ 60%
-បាតក្នុងអេប៉ុង PU កែច្នៃឡើងវិញចំនួន 85% និងទ្រនាប់ PET លាបពណ៌ Dope Dye (ប្រើប្រាស់ទឹកតិច)។ - បាតកណ្តាល៖ ​ សារធាតុ EVA ចំនួន 30% មានប្រភពមកពីសំណល់នៃអំពៅ។
បាតខាងក្នុង៖ សារធាតុ PET កែច្នៃឡើងវិញ 61%
- បាតខាងក្រៅ25% នៃកៅស៊ូត្រូវបានកែច្នៃឡើងវិញ ឬដាំបែបសរីរាង្គ អាស្រ័យទៅលើប្រទេសអ្នកផលិត៖

បាតស្បែកជើង៖ ការប៉ះផ្ទាល់ពីខាងក្រៅ

បាតស្បែកជើងដែលមានមុខងារថ្មីជាមួយនឹងការលាយបញ្ចូលគ្នានូវកៅស៊ូពិសេសដែលបង្កើតឡើងដោយអ្នកជំនាញរបស់យើង។ កាន់តែស្អិតមិនងាយរអិល និងជាប់បានយូរ។ ម៉ូតរចនារបស់បាតស្បែកជើងត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យស្បែកជើងកាន់តែស្អិតដោយប្រើប្រាស់ការធ្វើតេស្តប្រើជាក់ស្តែង 3D និងបន្ទាប់មកធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃលើកម្រិតភាពស្អិតលើផ្ទៃដី និងលក្ខខណ្ឌផ្សេងៗគ្នា។ ការធ្វើតេស្តជាក់ស្តែងនៅលើភ្នំអាចឱ្យយើងធ្វើសុពលភាបផលិតផលជាមួយនឹងអ្នកធ្វើតេស្តមួយក្រុម។ កៅស៊ូកែច្នៃឡើងវិញ ឬផលិតពីជីវម៉ាស់ចំនួន 30%។

ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។

ការដើរភ្នំរបស់អ្នកញឹកញាប់កម្រិតណា?

យើងបានចែកថ្នាក់ផលិតផលរបស់យើង ដែលរួមមាន ការប្រើប្រាស់ និង​លក្ខណពិសេស ជា 3 កម្រិត ដើរភ្នំ:
យូរៗម្តងការដើរភ្នំប្រហែលដប់ដងក្នុងមួយឆ្នាំ មានរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយតិចជាង 10 គម និងតំបន់ចំណោតប្រវែង 700 ម។
-ជាប្រចាំ: 20ដងក្នុងមួយឆ្នាំ. 4 - 6 ម៉ោង, 10 - 20 km, 700 - 1200m ឡើទួល.
- ជាញឹកញាប់: លើសពី 20 ដងក្នុងមួយឆ្នាំ. លើងពី 6 ម៉ោង, លើស 20 km, 1200 2000m ឡើទួល.

វិធីសាស្ត្រទិញ / តើលោកអ្នកសាកល្បងស្បែកជើងរបស់អ្នកដោយរបៀបណា?

ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។

1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
3. ពិនិត្យមើលលើពីចំណុច៖
- មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
- ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។

តើលោកអ្នកអាចការពារពងជើងដោយរបៀបណា?

ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖ - សូមជ្រើសរើសស្បែកជើងដែលមានទំហំប៉ុនជើងរបស់អ្នក។
- ពាក់ស្រោមជើងដែលស័ក្តិសម
- ចង និងបន្តឹងស្បែកជើងរបស់អ្នកឱ្យបានត្រឹមត្រូវ។
- ត្រូវធានាថាលោកអ្នកបន្តឹង ឬបន្ធូរខ្សែស្បែកជើងរបស់អ្នកតាមការចាំបាច់នៅពេលកំពុងពាក់ស្បែកជើងរបស់អ្នក ជាពិសេសមុនពេលចាប់ផ្តើមឡើង ឬចុះភ្នំ។
- ពាក់ស្បែកជើងរបស់អ្នកនៅពេលធ្វើដំណើរលើចំងាយខ្លីសម្រាប់ការប្រើប្រាស់លើកដំបូង។

ប្រើប្រាស់សមត្ថភាពស្បែកជើងរបស់អ្នកឱ្យអស់លទ្ធភាព៖ ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក។

បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖

1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។

តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។