ការដើរភ្នំរបស់អ្នកញឹកញាប់កម្រិតណា?
យើងបានចែកថ្នាក់ផលិតផលរបស់យើង ដែលរួមមាន ការប្រើប្រាស់ និងលក្ខណពិសេស ជា 3 កម្រិត ដើរភ្នំ:
យូរៗម្តងការដើរភ្នំប្រហែលដប់ដងក្នុងមួយឆ្នាំ មានរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយតិចជាង 10 គម និងតំបន់ចំណោតប្រវែង 700 ម។
-ជាប្រចាំ: 20ដងក្នុងមួយឆ្នាំ. 4 - 6 ម៉ោង, 10 - 20 km, 700 - 1200m ឡើទួល.
- ជាញឹកញាប់: លើសពី 20 ដងក្នុងមួយឆ្នាំ. លើងពី 6 ម៉ោង, លើស 20 km, 1200 2000m ឡើទួល.
បាតស្បែកជើង៖ ការប៉ះផ្ទាល់ពីខាងក្រៅ
បាតស្បែកជើងដែលមានមុខងារថ្មីជាមួយនឹងការលាយបញ្ចូលគ្នានូវកៅស៊ូពិសេសដែលបង្កើតឡើងដោយអ្នកជំនាញរបស់យើង។ ស្អិតខ្លាំង និងជាប់បានយូរ។ បាតស្បែកជើងត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យស្បែកជើងកាន់តែស្អិតដោយប្រើប្រាស់ការធ្វើតេស្តប្រើជាក់ស្តែង 3D និងបន្ទាប់មកធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃលើកម្រិតភាពស្អិតលើផ្ទៃដី និងលក្ខខណ្ឌផ្សេងៗគ្នា។
ការធ្វើតេស្តមិនជ្រាបទឹក
នៅក្នុងមន្ទីពិសោធន៍ ស្បែកជើងត្រូវបានដាក់ជ្រមុជចូលទៅក្នុងទឹក ហើយតេស្តជំហានជាច្រើនជំហាន. ដោយសារការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលយើងអាចដើរបាន ហើយជើងរបស់យើងស្ងួត។
បន្ទាប់មកយើងបញ្ជាក់ នៅលើស្ថានភាពជាក់ស្ដែង ឬ នៅក្រោមទឹកភ្លៀង ហើយស្បែកជើង ពិតជាតម្រូវតាមអ្វីដែលយើងត្រូវការ.
ធ្វើឱ្យមុខងារការពារទឹកជាប់បានយូរ
ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួត សូមណែនាំអោយប្រើប្រាស់ស្រោមជង្គង់មិនជ្រាបទឹក ឬស្រោមជង្គង់តូចដែលនឹងការពារផ្នែកខាងលើនៃស្បែកជើងពីទឹកហូរចូល ក៏ដូចជាគ្រួសល្អិត ខ្សាច់ ជាដើម។
យើងសូមណែនាំអោយលោកអ្នកធ្វើស្បែកជើងអោយដំណើរការមុខងារការពារទឺកឡើងវិញចំនួនពីរដងក្នុងមួយឆ្នាំដោយប្រើប្រាស់ផលិតផលការពារទឹក (ស្វែងរក "ការការពារទឹក" នៅលើវេបសាយ Decathlon) ដែលនឹងជួយរក្សាមុខងារការពារទឹកឡើងវិញ និងទប់ស្កាត់ការប្រឡាក់មកពីខាងក្រៅ។
ការរចនាម៉ូតផលិតផល៖ ជំនាញ
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
តើខ្ញុំគួរជ្រើសរើសទំហំមួយណា?
ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។
1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
3. ពិនិត្យមើលលើពីចំណុច៖
- មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
- ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។
ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។
CONSEILS D'ACHAT / COMMENT ESSAYER VOS CHAUSSURES ?
Certains magasins Decathlon sont équipes d'un parcours test.
1. Essayez les deux chaussures, debout, avec les chaussettes utilisées pour la randonnée.
2. Serrez les lacets en prenant soin de bien repartir le serrage.
3. Vérifiez deux points :
- le talon ne décolle pas avant la chaussure quand vous marchez en montée.
- le pied ne glisse pas et les orteils ne butent pas à l'avant en descente.
4. Essayez plusieurs tailles et modèles.
Utilisez-les progressivement pour les faire à votre pied.
តើលោកអ្នកអាចការពារពងជើងដោយរបៀបណា?
ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖ - ជ្រើសស្បែកជើងតាមទំហំជើងរបស់អ្នក។
- ពាក់ស្រោមជើងដែលស័ក្តិសម
- ចង និងបន្តឹងស្បែកជើងឱ្យបានត្រឹមត្រូវ។
- ត្រូវធានាថាលោកអ្នកបន្តឹង ឬបន្ធូរខ្សែស្បែកជើងតាមជាក់ស្តែងនៅពេលលោកអ្នកកំពុងពាក់ ជាពិសេសមុនពេលចាប់ផ្តើមឡើង ឬចុះភ្នំ។
- ពាក់ស្បែកជើងរបស់អ្នកនៅពេលដើរលើចំងាយផ្លូវជិតៗសម្រាប់ជាការប្រើប្រាស់លើកដំបូង។
ស្រោមជើងមួយណា?
ស្បែកជើងការពារទឹកនឹងមានខ្យល់ចេញចូលតិចជាងស្បែកជើងដែលមិនការពារទឹក។ ស្រោមជើងប្រវែងមធ្យមដូចជា MH500, MH520 និង MH900 គឺល្អស័ក្តិសមសម្រាប់ជក់ញើស និងកាត់បន្ថយកំដៅខ្លាំងពេក។
ប្រើប្រាស់សមត្ថភាពស្បែកជើងរបស់អ្នកឱ្យមានប្រសិទ្ធភាព៖ ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក។
បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖
1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។
តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?
ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។