Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងកមធ្យមការពារទឹកសម្រាប់បុរសដើរភ្នំ MH500 – ពណ៌ត្នោត
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
QUECHUA

ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ

8618759
$89,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងកមធ្យមការពារទឹកសម្រាប់បុរសដើរភ្នំ MH500 – ពណ៌ត្នោត
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
  • ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
ស្បែកជើងក.ខ្លីសម្រាប់បុរសឡើងភ្នំ ការពារទឹក - MH500 - ខៀវ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាម៉ូតស្បែកជើងការពារទឹកនេះមិនបង្កផលប៉ះពាល់ដល់បរិស្ថាន សម្រាប់អ្នកដែលចង់ដើរភ្នំជាប្រចាំ។ ស្វែងយល់ជ្រលងភ្នំ ដោយផាសុកភាពគ្រប់ដំណើរកម្សាន្តរបស់អ្នក.

ដើរភ្នំប្រកបដោយផាសុកភាព៖ អេប៉ុងក្រាស ស្បែកផ្នែកខាងលើស្បែកជើង រក្សារទម្រង់ជើងរបស់អ្នក. ដើរភ្នំប្រកបដោយសុវត្ថិភាព៖ ផ្ទៃខាងលើការពារទឹក ជាមួយកាងកៅស៊ូការពារថ្ម។បាតស្បែកជើងស្អិតខ្លាំង។

Upper of: 20.0% Polyamide, 40.0% Leather - Bovine - Split, 40.0% Polyester; Lining and sock of: 100.0% Polyester; Outer sole of: 30.0% Synthetic Rubber, 70.0% Ethylene Vinyl Acetate

BENEFITS

ការទប់ទំងន់

ធ្មេញពាសពេញបាតស្បែកជើងរឹងកម្រាស់ 5មម។ កៅស៊ូស្អិតមិនរអិល។

ធន់បានយូរ

កាងកៅស៊ូការពារចុងជើងខាងមុខ និងកាងប្លាស្ទិកនៅលើខ្នងជើង

សាកសម

ប្រព័ន្ធ Weblock នៅលើរន្ធខ្សែស្បែកជើងចុងក្រោយទាំងពីរធានាថាស្បែកជើងពាក់មិនរបូត

ការពារការឆក់

បាតកណ្តាលអេប៉ុង EVA ក្រាស់៖ ​ ផ្តល់នូវផាសុកភាព/ការការពារពីដី។

ដែលមានទំងន់ស្រាល

ទម្ងន់ 445 ក្រាម ស្បែកជើងមួយចំហៀង ទំហំលេខ 43!

មិនជ្រាបទឹក

ស្រទាប់ខាងក្នុងការពារទឹក និងមានខ្យល់ចេញចូល៖ ជើងស្ងួតរយៈ 6 ម៉ោងក្នុងគ្រប់អាកាសធាតុទាំងអស់

ដែលស្របតាមរាងកាយ

ស្បែកទន់នៅលើផ្នែកខាងមុខ រក្សារទម្រង់ជើងរបស់អ្នក.

TECHNICAL INFORMATIONS

ព័ត៌មានអំពីស្ថេរភាព

25% នៃទម្ងន់ស្បែកជើង ជាផលិតផល ECO-DESIGN.- គែមក្រោយ និង អណ្ដាត: ប៉ូលីអេស្ទ័រកែច្នៃ 88%- ទ្រនាប់ខាងក្នុង៖ ប៉ូលីអេស្ទ័រលាបពណ៌បែប dope dyed (ជាការលាបពណ៌ដែលប្រើទឹកតិច)
- ផ្ទៃខាងក្នុងក.អាវ ប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ 100%។ - បាតខាងក្នុង៖ អេប៉ុង PU កែច្នៃឡើងវិញចំនួន 85% និងទ្រនាប់ PET លាបពណ៌ dope dye។ - បាតកណ្តាល៖ ​ សារធាតុ EVA ចំនួន 30% មានប្រភពចេញពីសំណល់អំពៅ។
- បាតខាងក្រៅ៖ កៅស៊ូចំនួន 30% ត្រូវបានកែច្នៃឡើងវិញ ឬដាំបែបសរីរាង្គ អាស្រ័យលើប្រទេសអ្នកផលិត។

ភាពស្អិតរបស់បាតស្បែកជើង

បាតស្បែកជើងដែលមានមុខងារថ្មីជាមួយនឹងការលាយបញ្ចូលគ្នានូវកៅស៊ូពិសេសដែលបង្កើតឡើងដោយអ្នកជំនាញរបស់យើង។ ស្អិតខ្លាំង និងជាប់បានយូរ។ ម៉ូតរចនារបស់បាតស្បែកជើងត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យស្បែកជើងកាន់តែស្អិតដោយប្រើប្រាស់ការធ្វើតេស្តប្រើជាក់ស្តែង 3D និងបន្ទាប់មកធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃលើកម្រិតភាពស្អិតលើផ្ទៃដី និងលក្ខខណ្ឌផ្សេងៗគ្នា។ ការធ្វើតេស្តនៅលើទីតាំងផ្ទាល់នៅលើភ្នំអាចឱ្យយើងធ្វើសុពលភាពចុងក្រោយជាមួយនឹងអ្នកធ្វើតេស្តមួយក្រុម។ កៅស៊ូកែច្នៃឡើងវិញ ឬមានប្រភពមកពីជីវម៉ាស់ចំនួន 30%។

ការធ្វើតេស្តមិនជ្រាបទឹក

នៅក្នុងមន្ទីពិសោធន៍ ស្បែកជើងត្រូវបានដាក់ជ្រមុជចូលទៅក្នុងទឹក ហើយតេស្តជំហានជាច្រើនជំហាន. ដោយសារការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលយើងអាចដើរបាន ហើយជើងរបស់យើងស្ងួត។
បន្ទាប់មកយើងបញ្ជាក់ នៅលើស្ថានភាពជាក់ស្ដែង ឬ នៅក្រោមទឹកភ្លៀង ហើយស្បែកជើង ពិតជាតម្រូវតាមអ្វីដែលយើងត្រូវការ.

ធ្វើអោយការការពារទឹកបានយូរ

ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួត សូមណែនាំអោយប្រើប្រាស់ស្រោមជង្គង់មិនជ្រាបទឹក ឬស្រោមជង្គង់តូចដែលនឹងការពារផ្នែកខាងលើនៃស្បែកជើងពីទឹកហូរចូល ក៏ដូចជាគ្រួសល្អិត ខ្សាច់ ជាដើម។

យើងសូមណែនាំអោយលោកអ្នកធ្វើស្បែកជើងអោយដំណើរការមុខងារការពារទឺកឡើងវិញចំនួនពីរដងក្នុងមួយឆ្នាំដោយប្រើប្រាស់ផលិតផលការពារទឹក (ស្វែងរក "ការការពារទឹក" នៅលើវេបសាយ Decathlon) ដែលនឹងជួយរក្សាមុខងារការពារទឹកឡើងវិញ និងទប់ស្កាត់ការប្រឡាក់មកពីខាងក្រៅ។

ការដើរភ្នំរបស់អ្នកញឹកញាប់កម្រិតណា?

យើងបានបែងចែកផលិតផលរបស់យើងទៅតាមមុខងារ និងលក្ខណៈពិសេសសម្រាប់ការដើរភ្នំចំនួន 3 កម្រិត៖
- យូរៗម្តង៖ការដើរភ្នំប្រហែល 10 ដង ក្នុងមួយឆ្នាំ ក្នុងរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយផ្លូវក្រោម 10គម និងកំណើនចំងាយម្តង 700ម។
- ជាប្រចាំ៖ ការចេញដើរប្រហែល 20 ដង ក្នុងមួយឆ្នាំ។ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន 4 ទៅ 6 ម៉ោង, 10 ទៅ 20 គម, 700 ទៅ 1200ម។
- ខ្លាំងក្លា៖ ច្រើនជាង 20 ដងក្នុងមួយឆ្នាំ។ ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន ច្រើនជាង 6 ម៉ោង, ច្រើនជាង 20 គម, ពី 1200 ទៅ 2000ម។

ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។

វិធីសាស្ត្រទិញ / តើលោកអ្នកសាកល្បងស្បែកជើងរបស់អ្នកដោយរបៀបណា?

ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។
1.សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
3. ពិនិត្យមើលលើពីចំណុច៖
- មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
- ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។

ស្រោមជើងមួយណា?

ស្បែកជើងការពារទឹកនឹងមានខ្យល់ចេញចូលតិចជាងស្បែកជើងដែលមិនការពារទឹក។ ដូច្នេះ ស្រោមជើងប្រវែងមធ្យម ដូចជា MH500, MH520 និង MH900 អាចជក់ញើស និងកាត់បន្ថយការរលាកបានយ៉ាងល្អប្រសើរ។

ទទួលបានផលប្រយោជន៍ពីស្បែកជើង៖ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក!

បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖

1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។

តើលោកអ្នកអាចការពារពងជើងដោយរបៀបណា?

ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖ - ជ្រើសស្បែកជើងតាមទំហំជើងរបស់អ្នក។
- ពាក់ស្រោមជើងដែលស័ក្តិសម
- ចង និងបន្តឹងស្បែកជើងឱ្យបានត្រឹមត្រូវ។
- ត្រូវធានាថាលោកអ្នកបន្តឹង ឬបន្ធូរខ្សែស្បែកជើងតាមជាក់ស្តែងនៅពេលលោកអ្នកកំពុងពាក់ ជាពិសេសមុនពេលចាប់ផ្តើមឡើង ឬចុះភ្នំ។
- ពាក់ស្បែកជើងរបស់អ្នកនៅពេលដើរលើចំងាយផ្លូវជិតៗសម្រាប់ជាការប្រើប្រាស់លើកដំបូង។

តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។