1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-New Arrival
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      QUECHUA

      ស្បែកជើងដើរភ្នំបុរស MH100 ស្លែ

      8553121
      $65,00
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-New Arrival
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      • ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      ស្បែកជើងដើរភ្នំបុរស MH100 ស្លែ
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      យើងបានរចនាម៉ូតស្បែកជើងនេះឡើងសម្រាប់ការដើរភ្នំយូរៗម្តង។ ជារបស់ប្រើប្រាស់ចាំបាច់សម្រាប់ដើរភ្នំ។

      ស្បែកជើងដើរភ្នំមានគ្រប់យ៉ាងដែលោកអ្នកត្រូវការសម្រាប់ដើរភ្នំ៖ បាតដែលស្អិតល្អ រឹបជើងជាមួយនឹងផ្ទៃខាងលើវែងការពារទឹក កាងកៅស៊ូការពារថ្មនៅខាងមុខស្បែកជើង និងទ្រនាប់ការពារពេញមួយតួស្បែកជើង។

      Outer sole of: 67.0% Synthetic Rubber, 33.0% Ethylene Vinyl Acetate; Upper of: 82.9% Polyamide, 7.1% Polyurethane, 10.0% Synthetic Rubber; Lining and sock of: 100.0% Polyester

      BENEFITS

      ការទប់ទំងន់

      បាតកៅស៊ូមិនរអិលជាមួយនឹងក្រឡាកម្រាស់ 4មម។

      ធន់បានយូរ

      កាងជ័រការពារចុងជើងដែលជាប់បានយូរ។

      មិនជ្រាបទឹក

      ស្រទាប់ខាងក្នុងការពារទឹក និងមានខ្យល់ចេញចូល៖ ជើងស្ងួតរយៈ 3 ម៉ោងក្នុងគ្រប់អាកាសធាតុទាំងអស់

      សាកសម

      ផ្ទៃខាងលើវែង។ ទំពក់ចាក់សោរសម្រាបចង់ខ្សែចាប់ពីលើជើងដល់កជើង

      ការពារការឆក់

      ទ្រនាប់ពេញតួស្បែជើងដោយសារបាតកណ្តាលធ្វើពី EVA។

      ដែលមានទំងន់ស្រាល

      ទំងន់ 440 ក្រ សម្រាប់ស្បែកជើងម្ខាង ទំហំ 43

      TECHNICAL INFORMATIONS

      ការដើរភ្នំរបស់អ្នកញឹកញាប់កម្រិតណា?

      យើងបានបែងចែកផលិតផលរបស់យើងទៅតាមមុខងារ និងលក្ខណៈពិសេសសម្រាប់ការដើរភ្នំចំនួន 3 កម្រិត៖
      - យូរៗម្តង៖ការដើរភ្នំប្រហែល 10 ដង ក្នុងមួយឆ្នាំ ក្នុងរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយផ្លូវក្រោម 10គម និងកំណើនចំងាយម្តង 700ម។
      - ជាប្រចាំ៖ ការចេញដើរប្រហែល 20 ដង ក្នុងមួយឆ្នាំ។ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន 4 ទៅ 6 ម៉ោង, 10 ទៅ 20 គម, 700 ទៅ 1200ម។
      - ខ្លាំងក្លា៖ ច្រើនជាង 20 ដងក្នុងមួយឆ្នាំ។ ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន ច្រើនជាង 6 ម៉ោង, ច្រើនជាង 20 គម, ពី 1200 ទៅ 2000ម។

      ព័ត៌មានអំពីស្ថេរភាព

      សម្រាប់ទ្រនាប់ក្រណាត់បាតខាងក្នុងរបស់ស្បែកជើង យើងលាបពណ៌សសៃជេសនៅក្នុងអំឡុងពេលផលិតដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃជេសត្រូវបានបង្កើតឡើង។

      ភាពស្អិតរបស់បាតស្បែកជើង

      ភាពស្អិតរបស់បាតស្បែកជើងមានការបញ្ជាក់។ដើម្បីបញ្ចាក់ពីគុណភាព ស្បែកជើងបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតនៅលើផ្ទៃផ្សេងៗគ្នា (រលោង គ្រើម ស្ងួត សើម)។ ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងលើចំងាយចរ 500គម

      ការធ្វើតេស្តមិនជ្រាបទឹក

      នៅក្នុងមន្ទីពិសោធន៍ ស្បែកជើងត្រូវបានដាក់ជ្រមុជចូលទៅក្នុងទឹក ហើយតេស្តជំហានជាច្រើនជំហាន. ដោយសារការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលយើងអាចដើរបាន ហើយជើងរបស់យើងស្ងួត។
      បន្ទាប់មកយើងបញ្ជាក់ នៅលើស្ថានភាពជាក់ស្ដែង ឬ នៅក្រោមទឹកភ្លៀង ហើយស្បែកជើង ពិតជាតម្រូវតាមអ្វីដែលយើងត្រូវការ.

      ធ្វើអោយការការពារទឹកបានយូរ

      ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួត សូមណែនាំអោយប្រើប្រាស់ស្រោមជង្គង់មិនជ្រាបទឹក ឬស្រោមជង្គង់តូចដែលនឹងការពារផ្នែកខាងលើនៃស្បែកជើងពីទឹកហូរចូល ក៏ដូចជាគ្រួសល្អិត ខ្សាច់ ជាដើម។

      យើងសូមណែនាំអោយលោកអ្នកធ្វើស្បែកជើងអោយដំណើរការមុខងារការពារទឺកឡើងវិញចំនួនពីរដងក្នុងមួយឆ្នាំដោយប្រើប្រាស់ផលិតផលការពារទឹក (ស្វែងរក "ការការពារទឹក" នៅលើវេបសាយ Decathlon) ដែលនឹងជួយរក្សាមុខងារការពារទឹកឡើងវិញ និងទប់ស្កាត់ការប្រឡាក់មកពីខាងក្រៅ។

      តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

      រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
      លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
      វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។

      វិធីសាស្ត្រទិញ / តើលោកអ្នកសាកល្បងស្បែកជើងរបស់អ្នកដោយរបៀបណា?

      ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។

      1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
      3. ពិនិត្យមើលលើពីចំណុច៖
      - មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
      - ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
      4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

      ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។

      ស្រោមជើងមួយណា?

      ស្បែកជើងការពារទឹកនឹងមានខ្យល់ចេញចូលតិចជាងស្បែកជើងដែលមិនការពារទឹក។ ស្រោមជើងដូចជា MH500, MH520 និង MH900 ដែលមានប្រវែងកខ្ពស់ ឬមធ្យម (សម្របទៅតាមប្រវែងកស្បែកជើង) ពិតជាជម្រើសដ៏ល្អសម្រាប់ជក់ញើស និងកាត់បន្ថយការកកិត។

      ទទួលបានផលប្រយោជន៍ពីស្បែកជើង៖ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក!

      បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖

      1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
      3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។

      តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

      ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
      - លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
      - ទុកអោយស្ងួត
      - បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។

      តើលោកអ្នកអាចការពារពងជើងដោយរបៀបណា?

      ស្វែងយល់បន្ថែមពីវិធីសាស្ត្រទាំងអស់របស់យើងនៅទីនេះ៖
      https://conseilsport.decathlon.fr/conseils/9-astuces-pour-eviter-les-ampoules-tp_10725