Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
QUECHUA

ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ

8493840
$79,00
$49,00
-37%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
  • ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
ស្បែកជើងត្រឹមកជើងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ប្រផេះ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានបង្កើតស្បែកជើងកល្មមមិនជ្រាបទឹកនៅជើងភ្នំ Mont Blanc សម្រាប់ការឡើងភ្នំជាប្រចាំ (4-6 ម៉ោង, 10-20 គម, គំលាតកម្រិតទឹកសមុទ្រ 700 ដល់ 1200ម)

ឡើងភ្នំប្រកបដោយផាសុកភាព៖ គោលគំនិត EVOFIT ដែលតម្រូវទៅតាមជើងរបស់អ្នក។ឡើងភ្នំប្រកបដោយសុវត្ថិភាព៖ ផ្នែកខាងលើធ្វើពីស្បែកការពារទឹកកំពស់ល្មមដែលមានកាងកៅស៊ូការពារថ្ម និងបាតខាងក្រៅស្អិតរឹងមាំ។

បាតស្បែកជើង: 50.0% Ethylene Vinyl Acetate, 50.0% Nitrile Butadiene; ផ្នែកខាងលើនៃ: 55.1% Polyamide

, 8.6% Polyurethane

, 36.3% ស្បែក - Bovine - Split

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ការទប់ទំងន់

បាតខាងក្រៅកៅស៊ូមិនរអិលដែលមានធ្មេញកម្រាស់ 5មម។

ការពារការប៉ះទង្គិច

កាងការពារថ្មធ្វើពីកៅស៊ូជាប់បានយូរនៅខាងមុខ និងខ្នងជើង។

មិនជ្រាបទឹក

ផ្ទៃខាងក្នុងមានស្រទាប់មានខ្យល់ចេញចូល និងមិនជ្រាបទឹក៖ ជើងរបស់អ្នកស្ងួតក្នុងរយៈពេល 8ម៉ ក្នុងគ្រប់អាកាសធាតុទាំងអស់

ការពារការឆក់

អេប៉ុង EVA ជាមួយនឹងដង់ស៊ីតេផ្សេងៗគ្នានៅលើកែងស្បែកជើង៖ ផ្តល់នូវផាសុកភាព និងការការពារពីដីបានល្អ

ដែលស្របតាមរាងកាយ

គោលគំនិត EVOFIT ដែលមានទទឹងស្បែកជើងសាកសម្យល្មមនឹងជើងខាងមុខ

សាកសម

ផ្នែកខាងលើធ្វើពីស្បែកត្រង់ឡើងលើ។ ខ្សែ & ទំពក់ ចងជាប្រព័ន្ធបែងចែកតំណឹងបានល្អ។

ដែលមានទំងន់ស្រាល

ទំងន់ 460 ក្រ សម្រាប់ស្បែកជើងម្ខាង ទំហំ 42

TECHNICAL INFORMATIONS

បាតស្បែកជើងខាងក្រៅស្អិត

ភាពស្អិតរបស់បាតស្បែកជើងគឺមានការធានាបញ្ជាក់។ដើម្បីទទួលបានការបញ្ចាក់ពីគុណភាព ស្បែកជើងបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតនៅលើផ្ទៃផ្សេងៗគ្នា (រលោង គ្រើម ស្ងួត សើម)។ ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងលើចំងាយចរ 500គម

ការធ្វើតេស្តមិនជ្រាបទឹក

នៅក្នុងមន្ទីរពិសោធន៍ ស្បែកជើងត្រូវបានដាក់ក្នុងទឹកត្រឹមពាក់កណ្តាលស្បែកជើង នៅលើដៃមេកានិចដែលមានចលនាដូចជំហ៊ានជើងមនុស្ស។ ជាមួយនឹងការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលស្បែកជើងអាចដើរបានហើយមិនសើមជើង។
- 2000 ផ្នត់ ឡើងភ្នំប្រហែល 30 នាទី
- 10,000 ផ្នត់ ឡើងភ្នំប្រហែល 3 ម៉ោង
- 30,000 ផ្នត់ ឡើងភ្នំប្រហែល 8 ម៉ោង
- 50,000 ផ្នត់ ឡើងភ្នំប្រហែល 12 ម៉ោង
បន្ទាប់មកយើងបញ្ជាក់ថាស្បែកជើងមានមុខងារដូចការសន្យានៅពេលប្រើប្រាស់នៅលើដី និងពេលភ្លៀង។

ធ្វើអោយភាពមិនជ្រាបទឹកមានរយៈពេលយូរ

ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួត សូមណែនាំអោយប្រើប្រាស់ស្រោមជង្គង់មិនជ្រាបទឹក ឬស្រោមជង្គង់តូចដែលនឹងការពារផ្នែកខាងលើនៃស្បែកជើងពីទឹកហូរចូល ក៏ដូចជាគ្រួសល្អិត ខ្សាច់ ជាដើម។

យើងសូមណែនាំអោយលោកអ្នកធ្វើស្បែកជើងអោយដំណើរការមុខងារការពារទឺកឡើងវិញចំនួនពីរដងក្នុងមួយឆ្នាំដោយប្រើប្រាស់ផលិតផលការពារទឹក (ស្វែងរក "ការការពារទឹក" នៅលើវេបសាយ Decathlon) ដែលនឹងជួយរក្សាមុខងារការពារទឹកឡើងវិញ និងទប់ស្កាត់ការប្រឡាក់មកពីខាងក្រៅ។

គោលគំនិត EVOFIT

ស្បែកជើងនេះសាកសម្យជាមួយនឹងគោលគំនិត EVOFIT។ ជាមួយនឹងវត្ថុធាតុដែលយឺត និងម៉ូតរចនាពិសេសនៅតំបន់សន្លាក់ជើង បច្ចេកវិជ្ជា EVOFIT អាចអោយស្បែកជើងសមល្មមនឹងទំរង់នៃជើង។

តើអ្នកគួរជ្រើសរើសទំហំមួយណា?

រឿងសំខាន់ដែលត្រូវធ្វើគឺសាកល្បងស្បែកជើងម៉ូឌែល និងទំហំផ្សេងៗគ្នាដើម្បីរកគូណាដែលសាកសម្យនឹងលោកអ្នក!
ទំហំដែលធំជាងទំហំធម្មតាអាចពាក់ដើម្បីការពារចុងជើងកុំអោយឈឺនៅពេលចុះចំណោត ដោយសារជើងនៅនឹងមួយកន្លែង និងមិនកកិត។
ដំបូន្មាន៖ មុនដើរចុះចំណោត ត្រូវប្រាកដថាក្រចកជើងរបស់អ្នកត្រូវបានកាត់ ហើយខ្សែស្បែកជើងត្រូវបានបន្តឹង ដូច្នេះជើងរបស់អ្នកមិនរអិលទៅផ្នែកខាងមុខនៃស្បែកជើង។

ការណែនាំពីការទិញ / របៀបសាកស្បែកជើងរបស់អ្នក?

ហាង Decathlon ខ្លះមានបំពាក់ជាមួយនឹងវគ្គធ្វើតេស្តសាកល្បង។

1. សាកស្បែកជើងទាំងសងខាង ក្រោកឈរ ពាក់ស្រោមជើងឡើងភ្នំ។
2. បន្តឹងខ្សែស្បែកជើង ថែរក្សាវាអោយបានល្អដើម្បីចាប់ផ្តើមបន្តឹងវាសារជាថ្មី។
3. ពិនិត្យមើលចំនុចចំនួនពីរ៖
- កែងមិនទៅមុនស្បែកជើងនៅពេលឡើងចំណោត។
- ជើងមិនរអិល ហើយចុងជើងមិនសង្កត់ទៅផ្នែកខាងមុខនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។
ចាប់ហែកវាបន្តិចម្តងៗដើម្បីតម្រូវវាជាមួយជើងរបស់អ្នក។

តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?

ស្វែងរកការណែនាំរបស់យើងនៅទីនេះ៖
https://conseilsport.decathlon.fr/conseils/9-astuces-pour-eviter-les-ampoules-tp_10725

ស្រោមជើងមួយណា?

ស្បែកជើងមិនជ្រាបទឹកមានខ្យល់ចេញចូលតិចជាងស្បែកជើងដែលមិនការពារទឹក។ ដូច្នេះលោកអ្នកគួរតែជ្រើសរើសស្រោមជើងដូចជា MH500, MH520 និង MH900 ដែលមានកមធ្យម និងកវែអ (តម្រូវទៅតាមកំពស់ស្បែកជើង) ដើម្បីអោយវាជក់ញើស និងកាត់បន្ថយការកកិត។

ប្រើប្រាស់សមត្ថភាពស្បែកជើងរបស់អ្នកកាន់តែមានប្រសិទ្ធិភាព៖ ផ្លាស់ប្តូរបាតខាងក្នុង!

បាតខាងក្នុងហ្ស៊ីនត្រូវបានបង្កើតឡើងដើម្បីផ្តល់ផាសុកភាពដល់ជើង។ ការផ្លាស់ប្តូរបាតខាងក្នុងអាចផ្តល់នូវ៖
1. ផ្តល់ការគាំទ្របន្ថែម៖ បាតខ្លះត្រូវបានបំពាក់ជាមួយស្បែកជើង និងមានការពង្រឹងបន្ថែមដើម្បីផ្តល់ការគាំទ្រតំបន់កោងនៃប្រអប់ជើង។
2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងអាចផ្តល់ផងដែរនូវកំដៅ និង/ឬការការពារ។
3. ប្រើប្រាស់បានយូរ៖ ទទួលបានការគាំទ្រ និងផាសុកភាពមកវិញដោយប្តូរបាតខាងក្នុងក្នុងមួយរដូវកាលម្តង។

ពេញចិត្ត ឬទទួលយកលុយវិញ

តើលោកអ្នកធ្លាប់ប្តូរចិត្ត ឬរកឃើញថាផលិតផលដែលលោកអ្នកកំពុងប្រើប្រាស់មិនសាកសម្យជាមួយនឹងអ្នកដែលឬទេ?
រយៈពេលកំណត់ក្នុងការប្រគល់ផលិតផលមកវិញ៖
- 365 ថ្ងៃ ដោយមិនមានការបញ្ជាក់ពីការទិញ (ប្រសិនបើការទិញរបស់អ្នកត្រូវបានចុះបញ្ជីក្នុងគណនី Decathlon របស់លោកអ្នក)
- 30 ថ្ងៃ ជាមួយនឹងវិកយបត្រ (ប្រសិនបើលោកអ្នកមិនមានគណនី Decathlon)
ក្នុងករណីដែលមិនអនុវត្តតាម ឬមានការខូចលាក់បាំង ហើយត្រូវរកឃើញនៅលើផលិតផល៖ ការធានាផ្លូវច្បាប់រយៈពេល 2 ឆ្នាំត្រូវអនុវត្ត។
លក្ខខណ្ឌ និងព័ត៌មានបន្ថែម៖ https://www.decathlon.fr/landing/retour-et-echange/_/R-a-retour-echange

លោកអ្នកគួរថែរក្សាស្បែកជើងរបស់បានដោយរបៀបណា?

- ដាក់វាហាលខ្យល់។ - សំអាតភួកស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំអាតស្នាមប្រឡាក់ដោយប្រើប្រាស់ច្រាស និងទឹកក្តៅអ៊ុនៗ
- ទុកវាអោយស្ងួត
- បាញ់់ផលិតផលការពារទឹកដើម្បីធ្វើអោយផ្នែកខាងលើនៃស្បែកជើងធន់នឹងទឹក។