តើលោកអ្នកជឿជាក់ទេថាស្បែកជើងផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?
អាស្រ័យទៅលើការធ្វើតេស្តនៅទីតាំងផ្ទាល់ និងនៅមន្ទីរពិសោធន៍ដើម្បីវាស់ស្ទង់ផ្នត់គំនិតត្រជាក់ជាមួយនឹងក្រុមអ្នកធ្វើការ យើងវាយតម្លៃការរក្សាកំដៅរបស់ស្បែកជើងនៅពេលនៅស្ងៀម (ស្តាទិក -11°C) និងនៅពេលធ្វើចលនា (ឌីណាមិក -20°C)។ ជាលទ្ធផល ឥលូវនេះលោកអ្នកមានរង្វាស់សីតុណ្ហភាពជាក់លាក់ដែលលោកអ្នកទទួលបានការការពារជាមួយនឹងស្បែកជើងនេះ។ កម្រិតសីតុណ្ហភាពផាសុកភាពសម្រាប់ស្បែកជើងរបស់អ្នកត្រូវបានបង្ហាញ។ យើងពិចារណាលើភាពខុសប្លែកគ្នារវាងអារម្មណ៍បុរស និងស្ត្រីចំពោះភាពត្រជាក់។
តើស្បែកជើងរបស់អ្នកការពារលោកអ្នកពីបរិយាកាសខាងក្រៅយ៉ាងដូចម្តេច?
ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។
ស្បែកជើងមានខ្យល់ចេញចូលដែលផ្តល់នូវផាសុកភាពកំដៅល្អ
ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់អាវ និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងរាងកាយ។កំដៅខ្លាំងពេក ឬខ្យល់ចេញចូលមិនគ្រប់គ្រាន់ សំណើមកើនឡើង នោះវានឹងមានសភាពត្រជាក់។ យើងបានបង្កើតស្បែកជើងរបស់អ្នកជាមួយនឹងសកម្មភាពក្នុងចិត្ត មិនថាយូរៗម្តង ឬទៀងទាត់នោះទេ ជាមួយនឹងស្រទាប់ដែលការពារទឹកកុំអោយជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។
តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?
យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏បានធ្វើតេស្តនៅទីតាំងផ្ទាល់ដើម្បីវាស់កម្រិតសឹករិចរិល និងភាពចាស់។ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2000 ផ្នត់ (ប្រហែល ដើរ 4 គម), 4000 ផ្នត់ (ប្រហែល ដើរ 8 គម), 8000 ផ្នត់ (ប្រហែល ដើរ 16 គម)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តសម្រាប់ 2,000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 4គម។
តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?
ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។"
តើភាពស្អិត និងមិនរអិលបែបណាទទួលបានពីស្បែកជើងនេះ?
មានបំពាក់ជាមួយនឹងបាត SNOWCONTACT ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងភាពស្អិតជាអតិបរមាងាយស្រួលសម្រាប់ការធ្វើដំណើរថ្មើរជើង និងមិនរអិលពេលដើរលើទឹកកក។ ការរៀបចំក្រឡាស្បែកជើង និងកម្រាស់របស់វា (3មម) ត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីទទួលបានភាពស្អិតនៅពេលដើរថ្មើជើងលើទឺកកក។ផ្ទៃ និងម៉ូតរចនាក្រឡាត្រូវបានរចនាឡើងដើម្បីភាពស្អិតជាមួយនឹងទឹកកកដែលរឹង និងបញ្ចេញទឺកដែលលើសមកខាងក្រៅដើម្បីកុំអោយរអិល។
តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើស្បែកជើងនេះជួយខ្ញុំបានកម្រិតណា?
បាតស្បែកជើង SNOWCONTACT ត្រវបានផលិតឡើងពីសមាសធាតុផ្សំពិសេស និងក្រឡាដែលរចនាឡើងដើម្បីធានានូវភាពខាំស្អិត មិនរអិលតាមដែលអាចធ្វើទៅបាន។ បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។
តើស្បែកជើងរបស់អ្នកធន់ទៅនឹងការពាក់ទៀងទាត់រយៈពេលវែង?
វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់ត្រូវបានធ្វើឡើងចំពោះសមាសភាគដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។
How do I choose the right footwear for snow hiking?
ដើម្បីត្រៀមលក្ខណៈការពារក្នុងរដូវត្រជាក់ យើងសូមណែនាំអោយលោកអ្នកអនុវត្តតាមគោលការណ៍ទាំងអស់នេះ៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សារ៉េកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។
តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងរបស់ខ្ញុំ?
សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងជាពិសេសក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។
តើការធានារ៉ាប់រងផលិតផលរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេច?
ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។
ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។ ពិន្ទុពី A ដល់ E គឺត្រូវបានផ្តល់ដើម្បីអោយអ្នកងាយស្រួលសំគាលផលិតផលដែលមិនមានភាពស្និទ្ធស្នាលនឹងបរិស្ថានដោប្រៀបធៀបវានឹងផលិតផលប្រភេទដូចគ្នាផ្សេងទៀត។
Decathlon បានលើកកម្ពស់គំនិតផ្តួចផ្តើមនេះយ៉ាងសកម្ម។សូមចូលមើលការខិតខំប្រឹងប្រែងរបស់យើងពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចេរភាព៖ http://sustainability.decathlon.com/