Hide Filters
Filters 0
Sort by :
Filters 0
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ខោខ្លីហែលទឹកនារី ពណ៌ខ្មៅ
ដុំដែកហ្វូម ខៀវ ស
NABAIJI

ដុំដែកហ្វូម ខៀវ ស

8799788
$15,00
ពន្ធត្រូវបានបូកបញ្ចូល
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ដុំដែកហ្វូម ខៀវ ស
  • ខោខ្លីហែលទឹកនារី ពណ៌ខ្មៅ
ដុំដែកហ្វូម ខៀវ ស
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមអ្នករចនាពួកយើងបានបង្កើតហ្វូមដុំដែកនេះដើម្បីជួយឲ្យប្រសើរនូវការហាត់កម្លាំងសាច់ដុំពេលហាត់ក្នុងទឹក។

កំពុងស្វែងរកភាពធន់សម្រាប់លំហាត់ប្រាណក្នុងទឹក? ហ្វូមដុំដែកនេះបង្កើនតំបន់ផ្ទៃនៅក្នុងទឹកដើម្បីពង្រឹងកំរិតទប់ក្នុងទឹក។

ស្នូលស្នោ: 100.0% Polyethylene

; ដៃកាន់: 100.0% Polyvinyl Chloride

; ផ្នែកស្នោ: 100.0% កៅស៊ូស្ងួត nitrile butadiene

BENEFITS

ជំនួយសាច់ដុំពេលហាត់ប្រាណ

អាចប្រើបានសម្រាប់លំហាត់ប្រាណជាច្រើនបែប ជាពិសេសសាច់ដុំនៃផ្នែកខាងលើ។

TECHNICAL INFORMATIONS

ការវេចខ្ចប់ផលិតផល

ហ្វូមដុំដែកនេះគឺដាក់លក់ជាគូរ។

ការណែនាំសម្រាប់ការប្រើប្រាស់

ដាក់ដៃរបស់អ្នកលើដៃកាន់ ហើយជ្រមុជស្មារបស់អ្នកដើម្បីធ្វើអោយលោកអ្នកកាន់តែមានអារម្មណ៍ដឹង និងទទួលបានផលប្រយោជន៍ពេញលេញពីទឹក។ ផ្លាស់ប្តូរទីតាំងដៃរបស់អ្នកដាក់លើដៃកាន់ដើម្បីប្តូរក្បាច់ហាត់ប្រាណ។

ប្រើប្រាស់ប្រព័ន្ធធន់ទឹកដើម្បីពង្រឹង និងធ្វើអោយសាច់ដុំរាងកាយស្រស់ស្អាត

ហ្វូមដុំដែកនេះបង្កើនតំបន់ផ្ទៃនៅក្នុងទឹក និងបង្កើតកម្លាំងទប់របស់ទឹកបន្ថែមដើម្បីធ្វើអោយរាងកាយខាងលើកាន់តែរឹងមាំ ជាពិសេសដៃ ខ្នង និងស្មារបស់លោកអ្នក។
លោកអ្នកធ្វើអោយសាច់ដុំស្រឡូនស្អាតនៅពេលដ៉ែលទទួលបានភាពសប្បាយលេងទឹក។

ហេតុអី ត្រូវហាត់ដាស់សាច់ដុំរបស់អ្នក?

បង្កើនកម្លាំងសាច់ដុំរបស់អ្នកឱ្យកាន់តែខ្លាំងក្លា។ ការហ្វឹកហាត់សាច់ដុំដោយប្រើដុំទម្ងន់ ឬខ្សែរេស៊ីស្តង់ ដើម្បីពង្រឹងសាច់ដុំក្នុងតំបន់ជាក់លាក់ណាមួយ។ ការធ្វើរបៀបនេះ ជាលំហាត់ប្រាណដ៏ប្រសើរមួយ សម្រាប់សកម្មភាពកីឡារបស់លោកអ្នក។ ប្រើប្រាស់វាដើម្បីធ្វើអោយលោកអ្នករីកចំរើនកាន់តែលឿន និងធ្វើអោយការហាត់របស់លោកអ្នកកាន់តែប្រសើរឡើង។

ហេតុអ្វីបានជាអ្នកហាត់កីឡា AQUAFITNESS ឬ AQUAAEROBICS?

នៅពេលដែលចូលដល់ក្នុងទឹក រាងកាយរបស់អ្នកនឹងកាន់តែស្រាល ហើយរាល់ការធ្វើចលនានានា នឹងផ្តល់ភាពងាយស្រួលជាងមុន បើទោះបីជាទឹកបង្កើតឱ្យមានភាពធន់ជាងខ្យល់ និងធ្វើឱ្យសាច់ដុំធ្វើចលនាបានខ្លាំងជាងមុន។លំហាត់ Aquafitness ផ្តល់ឱ្យសាច់ដុំរបស់អ្នកនូវការហាត់ប្រាណដ៏អស្ចារ្យ ទោះបីជាវាមិនផ្ដោតនៅលើសន្លាក់របស់អ្នកក៏ដោយ
ដូច្នេះហើយ តើអ្នកនៅរងចាំអីទៀត?វាគឺល្អសម្រាប់ដងខ្លួន បេះដូង សុខភាព និងផ្លូវអារម្មណ៍របស់អ្នក!

ចលនាដែលត្រូវអនុវត្តសម្រាប់ការហាត់ប្រាណ និងឧទាហរណ៍មួយចំនួនសម្រាប់ជាលំហាត់

ទីតាំងដើម: ដាក់ខ្នងឲ្យត្រង់ ជើងជាប់និងឥដ្ឋហើយជង្គង់រាងកោងបន្តិច រួចអ្នកអាចហាត់បានហើយ!

លំហាត់ទី 1៖ពង្រឹងស្មា និងដៃរបសស់លោកអ្នក

អនុវត្តចលនាគោល ដោយបត់កែងដៃទាំងសង ដាក់ដៃត្រឹមដើមទ្រូង ហើយបោះដៃរបស់អ្នកឆ្លាស់គ្នាម្តងមួយចុះមកស្របដើមទ្រូងរបស់អ្នក (មកបាតអាងទឹក) បន្ទាប់មកទាញដៃមកវិញម្តងមួយៗ

លំហាត់ទី 2៖ពង្រឹងខ្នង ស្មា និងដៃរបស់លោកអ្នក

> អនុវត្តគោលជំហរគោល > បត់កែងដៃរបស់អ្នក បត់ដៃចូលរួចបោះចេញទៅមុខអ្នក ឆ្លាស់បេនបោះដៃម្តងមួយបែបនេះ។

លំហាត់ប្រាណទី 3: ហាត់សាច់ដុំស្មា និងដៃ និងពង្រឹងសាច់ដុំក្បាលពោះ

អនុវត្តចលនាគោល + ដោយបត់កែងដៃទាំងសងខាងសង្កត់លើឆ្អឹងជំនី ហើយដាក់បាតដៃដាក់ទល់មុខអ្នក។ បោះដៃរបស់អ្នកខ្វែងគ្នាពីឆ្វេងមកស្តាំដោយបង្វិលដើមទ្រូងទៅចំហៀង ហើយបន្តធ្វើបែបនោះអោយបានច្រើនដង