មុនពេលប្រើនីមួយៗ សូមពិនិត្យមើលម៉ាស Easybreath របស់អ្នក និងជាពិសេសបុត្ររបស់អ្នក៖
- កាន់បំពង់ snorkel នៅក្នុងដៃរបស់អ្នកហើយផ្លាស់ទីវាពីឆ្វេងទៅស្តាំ
- កូនបាល់គួរតែដើរតាមចលនាដោយគ្មានការលំបាក
- ពិនិត្យមើលថាមានឆ្នុកនៅមានសភាពល្អ និងដំឡើងត្រឹមត្រូវ
- ពិនិត្យមើលថាសន្ទះបិទបើកទាំងអស់មិនខូចទ្រង់ទ្រាយ និងនៅរាបស្មើ
- ពិនិត្យមើលការផ្គុំរបាំងមុខ ហើយត្រូវប្រាកដថាគែមត្រូវបានបំពាក់ត្រឹមត្រូវនៅលើស៊ុម និងកញ្ចក់
- ហាមប្រើម៉ាសដោយមិនប្រើបំពង់ snorkel
ចុះបើម៉ាសរបស់ខ្ញុំឡើងអ័ព្ទ?
ប្រសិនបើម៉ាស Easybreath របស់អ្នកអ័ព្ទជុំវិញភ្នែក យើងសូមណែនាំឱ្យអ្នកធ្វើម្តងទៀតនូវ 4 ជំហានដែលបានរាយខាងលើ ដោយដាក់ម៉ាស Easybreath របស់អ្នកឱ្យបានត្រឹមត្រូវ ហើយពិនិត្យមើលថាទំហំនោះជាទំហំត្រឹមត្រូវសម្រាប់មុខរបស់អ្នក (ឬមុខរបស់កូនអ្នក សម្រាប់ម៉ូដែលដែលត្រូវគ្នា)ប្រសិនបើបញ្ហានៅតែបន្ត សូមកុំប្រើម៉ាស ហើយទាក់ទងហាង Decathlon ដែលនៅជិតបំផុតរបស់អ្នក
សុវត្ថិភាពនៃការជ្រមុជ
ការមុជទឹកមើលផ្កាថ្ម គឺជាសកម្មភាពងាយស្រួល និងរីករាយសម្រាប់គ្រួសារទាំងអស់!ការដកដង្ហើមតាមបំពង់ខ្យល់ snorkel គឺទាមទារកំលាំងរាងកាយច្រើនជាងការហែលទឹកធម្មតាប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ដកដង្ហើមខ្លីៗ ឬវិលមុខ ចូរដកម៉ាសចេញ ហើយចេញពីទឹកកុំប្រើផលិតផលនេះ ប្រសិនបើអ្នកមានបញ្ហាសរសៃឈាមបេះដូង ឬផ្លូវដង្ហើម (ការឆ្លងមេរោគសួត ឈឺទ្រូង ហឺត ជំងឺលើសឈាម ជំងឺបេះដូងជាដើម)ប្រសិនបើមានការសង្ស័យ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក
តើអ្វីទៅជាម៉ាស Easybreath?
Easybreath 6/10 គឺជាកំណែទីពីរនៃម៉ាស Easybreath សម្រាប់កុមារដែលមានអាយុចន្លោះពី 6 ទៅ 10 ឆ្នាំគំហើញ 180° ប្រឆាំងអ័ព្ទ ងាយស្រួលដាក់... ម៉ាសនេះមានគ្រប់មុខ!វាក៏ត្រូវបានបំពាក់ដោយការបង្កើតថ្មីផងដែរ៖សន្ទះបិទបើកដែលអនុញ្ញាតឱ្យអ្នកអាចនិយាយគ្នាបានលើផ្ទៃទឹក និងការចេញភាយផ្នែកខាងលើ ដែលការពារហានិភ័យនៃការមិនអាចដកដង្ហើមបានក្នុងអំឡុងពេលជ្រមុជ។
តើម៉ាស Easybreath ធ្វើការដោយរបៀបណា?
ខ្យល់បរិសុទ្ធតម្រង់ចូលក្នុងកញ្ចក់មុនពេលប៉ះច្រមុះរឺមាត់តាមសន្ទះបិទបើកកន្លែងច្រមុះ។ការផ្គត់ផ្គង់ខ្យល់បរិសុទ្ធនិងកាត់បន្ថយបរិមាណអ័ព្ទនៅផ្ទៃម៉ាស។ខ្យល់ដែលមានសំណើមនិងកាបូនឌីអុកស៊ីតនឹងត្រូវបានរុញចេញតាមចរន្ធចេញចូលដែលស្ថិតនៅផ្នែកខាងក្នុងគែមម៉ាសដែលជាកន្លែងនាំឲ្យខ្យល់រត់ចូលម៉ាស។ខ្យល់ត្រូវបានបន្សុទ្ធជានិច្ច។លំហូរនៃខ្យល់ចេញចូលត្រូវបានបំបែកចេញចៀសវាងលាយលំជាមួយខ្យល់ពុល ដែលជាហេតុធ្វៀឲ្យអ្នកស្រូបតែខ្យល់បរិសុទ្ធ។
តើមុខងារប្រព័ន្ធស្ងួតផ្នែកខាងលើបញ្ឈប់ទឹកក្នុងការជ្រៀតចូលដោយរបៀបណា?
ម៉ាសប្រើបច្ចេកវិទ្យា Dry-top ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ទឹកក្នុងការជ្រៀតចូលម៉ាស់ នៅពេលដែលមានទឹករលកបក់ចូល រលកតូចៗនៅលើផ្ទៃទឹក ឬនៅពេលដែលអ្នកប្រើប្រាស់ទ្រោបក្បាលចុះក្រោមដើម្បីអង្កេតមើលទិដ្ឋភាពក្រោមបាតសមុទ្រ. បំពង់ខ្យល់មានពោងអណ្តែតឡើងដើម្បីបិទមាត់បើកនៅពេលបំពង់មានទឹកចូលនៅពេលដែលវាកើតឡើង សូមចងចាំថាត្រូវយកបំពង់ចេញពីទឹក រួចផ្លុំចូលទៅក្នុងម៉ាសដើម្បីប្រាកដថា ពោងអណ្តែតធ្លាក់ចុះមកក្រោមបានត្រឹមត្រូវ
តើខ្ញុំអាចជួសជុលម៉ាស់ជ្រមុជទឹក Easybreath របស់ខ្ញុំបានដែរឬទេ ប្រសិនបើវាខូច?
អ៊ីចឹងហើយ! អ្នកអាចបង្កើនអាយុកាលរបស់ម៉ាសឱ្យប្រើបានយូរ។ សេវាកម្មក្រោយពេលលក់ ក៏អាចរកបាននៅហាងទំនិញ Decathlonរបស់យើងខ្ញុំផងដែរ។ . គ្រឿងបន្លាស់ (ខ្សែ, គម្រប, ស្នុក, វ៉ាល់) ក៏មានលក់នៅលើអ៊ីនធឺណិត ឬនៅក្នុងហាងរបស់យើងផងដែរ
តើខ្ញុំអាចមុជទឹកជ្រៅជាមួយ Easybreath 6/10 បានទេ?
ម៉ាសជ្រមុជសម្រាប់ក្មេងរបស់ Decathlon មិនសាកសមនិងការជ្រមុជទឹកជ្រៅនោះទេ។ទំហំខ្យល់នៅក្នុងម៉ាសនេះគឺធំជាងម៉ាសជ្រមុជទឹកធម្មតា។ពី 1 ម៉ែត្រចុះក្រោម; សម្ពាធនៃម៉ាសក្លាយជាមិនស្រួលនៅលើមុខរបស់អ្នក បន្ថែមពីនេះ ពេលជ្រមុជទឹក វាចាំបាច់ណាស់ក្នុងការបន្ធូរសំពាធ។ជាមួយនិងម៉ាស Easybreath វាមិនអាចកើតឡើងបានទេ ពញរោះច្រមុះគឺមិនអាចប៉ះដល់។
ហេតុអ្វីជ្រើសរើសម៉ាស Easybreath ជាជាងម៉ាសមានសន្ទះធម្មតា?
របាំងមុខ Decathlon Easybreath គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលប្រយ័ត្នប្រយែងក្នុងការមុជទឹកជាមួយ snorkel នៅក្នុងមាត់របស់ពួកគេEasybreath គឺល្អសម្រាប់សកម្មភាពក្នុងទឹករាក់។. វាអនុញ្ញាតឱ្យអ្នកអាចដកដង្ហើមតាមច្រមុះ-មាត់ធម្មជាតិ និងមានទិដ្ឋភាពមើលឃើញធំទូលាយ។.
តើអ្វីជាចំណុចដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលខ្ញុំប្រើម៉ាស់ជ្រមុជទឹក Easybreath?
សូមផ្តោតការយកចិត្តទុកដាក់ទៅលើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតកញ្ចក់ឡែនម៉ាស់បានប្រសិនបើឃើញមានជាប់ខ្សាច់ មិនត្រូវប្រើកម្លាំងខ្ទាស់ម៉ាស់ជ្រមុជទឹកឡើយ។ សូមលាងម៉ាស់ជ្រមុជទឹក និងបំពង់ខ្យល់មុនពេលតភ្ជាប់វត្ថុទាំងពីរចូលគ្នា។ ខ្សាច់អាចជាប់នៅនឹងវ៉ាល់ផ្នែកខាងក្នុងរបស់បំពង់ខ្យល់។ លាងសម្អាតម៉ាស់ជ្រមុជទឹកឱ្យបានត្រឹមត្រូវ ឬប្រើប្រាស់សោរមួយដែលសមល្មមនឹងទំហំបំពង់ផ្នែកខាងមុខដើម្បីបញ្ចៀសភាពបិទបាំងក្បាលវ៉ាល់ បន្ទាប់មកសូមលាងម៉ាស់ជ្រមុជទឹកឱ្យបានស្អាត។
វិមាត្ររបស់ម៉ាស់ដែលមិនទាន់ផ្គុំ
កម្ពស់: 26 សម។ទទឹង 17 cm។
កម្រាស់ៈ10.5 សម។