ទំហំដែលអាចជាវបាន
XS សម្រាប់ក្មេងចាប់ផ្តើមពីអាយុ 4 រហូតដល់ 6 ឆ្នាំ
S សម្រាប់ក្មេងអាយុ 7 រហូតដល់ 10 ឆ្នាំ
M និង L សម្រាប់ទំហំមនុស្សធំ
របៀបជ្រើសរើសម៉ាសឲ្យបានត្រឹមត្រូវ
អ្នកត្រូវតែដាក់ម៉ាសរបស់អ្នកលើមុខដោយមិនប្រើក្រវ៉ាត់ ហើយសូមចុចវាដោយប្រើម្រាមដៃដើម្បីធានាឲ្យច្បាស់ថាវាជាប់ស្អិតមួយកន្លែងដោយខ្ទប់ដង្ហើមរបស់អ្នក។បើសិនជាម៉ាស "បឺត” ជាប់ល្អនិងស្អិតជាប់មុខរបស់អ្នក វាល្អឥតខ្ចោះហហើយវាមាន័យថាវាជាទំហំរបស់អ្នកនិងមិនជ្រាបទឹកចូលទេ។
បើសិនជាវាមិនស្អិតជាប់មុខទេហើយរបូតចុះ នោះមានន័យថាខ្យល់រត់កាត់បានហើយទឹកនឹងអាចហូរចូលបាន ដូច្នេះអ្នកនឹងត្រូវតែសាកទំហំមួយទៀតរឺម៉ាសផ្សេង។
សូមចៀសវាងស្នាមអ័ព្ទលើម៉ាសរបស់អ្នក
ម៉ាសថ្មី: លាងម៉ាសរបស់អ្នកនិងទឹកលាងសម្អាតជាមួយទឹកក្តៅឧណ្ណៗ ដោយប្រើម្រាមដៃរបស់អ្នកដើម្បីជូតសម្អាតកម្ទេចធូលី។ហាមប្រើអេប៉ុង។មុនពេលប្រើប្រាស់ ស្តោះទឹកមាត់ចូលម៉ាសរឺជូតកញ្ចក់ជាមួយនិងម្រាមដៃអ្នកដើម្បីលាងសម្អាត។ដាក់មុខអ្នកឲ្យសើមជាមួយនិងទឹកដើម្បីកំណត់ការបាត់បង់កម្តៅរវាងស្បែកនិងកញ្ចក់របស់ម៉ាស ធ្វើដូច្នេះវានឹងកាត់បន្ថយអ័ព្ទ។
សូមប្រើស្រ្ពាយបាញ់កម្ចាត់អ័ព្ទដើម្បីកម្ចាត់អ័ព្ទឲ្យបានទាំងស្រុង។
ជ័រស៊ីលីខន
ស៊ីលីខន ជាសមាសធាតុដេលមានភាពបត់បែនខ្លាំងបំផុត។ បំពង់បឺតស៊ីលីខន ត្រូវរង្វង់មុខបានថ្មមៗ ដែលបង្កើតបានជាសៀលការពារទឹកបានយ៉ាងល្អ។
កញ្ចក់ប៉ូលីកាប៉ូណាត
កញ្ចក់ប៉ូលីកាប៉ូណាត ដែលធន់នឹងការបាក់បែក។ ប៉ុន្តែវា ងាយនឹងរងកំណូតបំផុត។
ការទទួលស្គាល់
ម៉ាស់នេះត្រូវបានបញ្ជាក់តាមបានគោរពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព យោងទៅតាម ស្តង់ដារ EN ១៦៨០៥ 2015 របស់អឺរ៉ុប។ ទទួលបានវិញ្ញាប័នបត្រ INPP (វិទ្យាស្ថានកីឡាជ្រមុជទឹកជំនាញរបស់ប្រទេសបារាំង)។
ទំហំ M៖
វិមាត្ររបស់ម៉ាសគឺមានទទឺង 18 cm កំពស់ 11 cm និងកម្រាស់ 8 cm។