ម៉ូតកាត់
សម្រាប់ក្មេងដែលមានអាយុចន្លោះពី 6 ដល់ 10 ឆ្នាំ យើងសូមណែនាំឱ្យប្រើទំហំ S៖សម្រាប់ក្មេងដែលមានអាយុច្រើនជាងដប់ឆ្នាំ ទំហំ M សម្រាប់ទម្រង់មុខស្តើង និង ទំហំ L សម្រាប់ទម្រង់មុខធំ។
របៀបជ្រើសរើសម៉ាសឲ្យបានត្រឹមត្រូវ?
អ្នកត្រូវតែដាក់ម៉ាសរបស់អ្នកលើមុខដោយមិនប្រើក្រវ៉ាត់ ហើយសូមចុចវាដោយប្រើម្រាមដៃដើម្បីធានាឲ្យច្បាស់ថាវាជាប់ស្អិតមួយកន្លែងដោយខ្ទប់ដង្ហើមរបស់អ្នក។បើសិនជាម៉ាស "បឺត” ជាប់ល្អនិងស្អិតជាប់មុខរបស់អ្នក វាល្អឥតខ្ចោះហហើយវាមាន័យថាវាជាទំហំរបស់អ្នកនិងមិនជ្រាបទឹកចូលទេ។
បើសិនជាវាមិនស្អតិតជាប់មុខទេហើយរបូតចុះ នោះមានន័យថាខ្យល់រត់កាត់បានហើយទឹកនឹងអាចហូរចូលបាន ដូច្នេះអ្នកនឹងត្រូវតែសាកទំហំមួយទៀតរឺម៉ាសផ្សេង។
សូមចៀសវាងស្នាមអ័ព្ទលើម៉ាសរបស់អ្នក
ម៉ាសថ្មី: លាងម៉ាសរបស់អ្នកនិងទឹកលាងសម្អាតជាមួយទឹក្តៅឧណ្ណៗ ដោយប្រើម្រាមដៃរបស់អ្នកដើម្បីជូតសម្អាតកម្ទេចធូលី។ហាមប្រើអេប៉ុង។មុនពេលប្រើប្រាស់ ស្តោះទឹកមាត់ចូលម៉ាសរឺចជូតកញ្ចក់ជាមួយនិងម្រាមដៃអ្នកដើម្បីលាងសម្អាត។ដាក់មុខអ្នកឲ្យសើមជាមួយនិងទឹកដើម្បីកំណត់ការបាត់បង់កម្តៅរវាងស្បែកនិងកញ្ចក់របស់ម៉ាស ធ្វើដូច្នេះវានឹងកាត់បន្ថយអ័ព្ទ។
សូមប្រើស្រ្ពាយបាញ់កម្ចាត់អ័ព្ទដើម្បីកម្ចាត់អ័ព្ទឲ្យបានទាំងស្រុង។
ជ័រស៊ីលីខន
ស៊ីលីខន ជាសមាសធាតុដេលមានភាពបត់បែនខ្លាំងបំផុត។ បំពង់បឺតស៊ីលីខន ត្រូវរង្វង់មុខបានថ្មមៗ ដែលបង្កើតបានជាសៀលការពារទឹកបានយ៉ាងល្អ។
ផលិតពីកញ្ចក់ដ៏រឹងមាំ (ទំហំ M&L) និងមួយទៀតផលិតពីកញ្ចក់ប៉ូលីកាប៉ូណាត (សម្រាប់ទំហំ S)
កញ្ចក់ដ៏រឹងមាំរបស់វា ជាប្រភេទកញ្ចក់ដែលរឹងមាំជាងកញ្ចក់ធម្មតារហូតដល់ ៥ដង។ វាធន់នឹងកំណូត ជាងកញ្ចក់ដែលផលិតពីសមាសធាតុប៉ូលីកាប៉ូណាត។ ក្នុងករណីប៉ះទង្គិចខ្លាំង វានឹងបែកជាបំណែកតូចៗ ដោយកាត់បន្ថយដល់គ្រោះថ្នាក់ធំៗជាងនេះ។ សម្រាប់សុវត្ថិភាពបន្ថែមដល់ក្មេងៗ ទំហំ Sគឺផលិតពីសមាសធាតុប៉ូលីកាបូណាត។
ការទទួលស្គាល់
ស្នុកគែលដែលបំពេញទៅតាមស្តង់ដាសុវត្ថិភាពដែលតម្រូវឱ្យមានដោយយោងទៅតាមស្តង់ដាអ៊ឺរ៉ុប EN 16805 2015. ទទួលបានវិញ្ញាប័នបត្រ INPP (វិទ្យាស្ថានកីឡាជ្រមុជទឹកជំនាញរបស់ប្រទេសបារាំង)។
PVC 0%
ម៉ាស់នេះ មិនមានផ្ទុកសមាសធាតុ PVC ឡើយ។
ចុះវិមាត្រវិញ? (ទំហំ M)
ទទឹង 18 cm
កម្ពស់: 11 cm
កម្រាស់៖8 cm
ទម្ងន់ម៉ាស់ (ទំហំ M)
200 ក្រាម។