មុនពេលប្រើនីមួយៗ សូមពិនិត្យមើលម៉ាស Easybreath របស់អ្នក និងជាពិសេសបុត្ររបស់អ្នក៖
- កាន់បំពង់ snorkel នៅក្នុងដៃរបស់អ្នកហើយផ្លាស់ទីវាពីឆ្វេងទៅស្តាំ
- កូនបាល់គួរតែដើរតាមចលនាដោយគ្មានការលំបាក
- ពិនិត្យមើលថាមានឆ្នុកនៅមានសភាពល្អ និងដំឡើងត្រឹមត្រូវ
- ពិនិត្យមើលថាសន្ទះបិទបើកទាំងអស់មិនខូចទ្រង់ទ្រាយ និងនៅរាបស្មើ
- ពិនិត្យមើលការផ្គុំរបាំងមុខ ហើយត្រូវប្រាកដថាគែមត្រូវបានបំពាក់ត្រឹមត្រូវនៅលើស៊ុម និងកញ្ចក់
- ហាមប្រើម៉ាសដោយមិនប្រើបំពង់ snorkel
ចុះបើម៉ាសរបស់ខ្ញុំឡើងអ័ព្ទ?
ប្រសិនបើវាឡើងអ័ព្ទលើភ្នែករបស់អ្នក យើងសូមណែនាំឱ្យពាក់វាម្តងទៀតតាមនូវ 4 ជំហានដែលបានកំណត់ខាងលើ ដោយដាក់ម៉ាស Easybreath របស់អ្នកឱ្យបានត្រឹមត្រូវ ហើយពិនិត្យមើលថាទំហំរបស់ម៉ាស Easybreath របស់អ្នកសមនឹងមុខរបស់អ្នកយ៉ាងត្រឹមត្រូវប្រសិនបើបញ្ហានៅតែបន្ត សូមកុំប្រើម៉ាស ហើយទាក់ទងហាង Decathlon ដែលនៅជិតបំផុតរបស់អ្នក
សុវត្ថិភាពនៃការជ្រមុជ
ការមុជទឹកមើលផ្កាថ្ម គឺជាសកម្មភាពងាយស្រួល និងរីករាយសម្រាប់គ្រួសារទាំងអស់!ការដកដង្ហើមតាមបំពង់ខ្យល់ snorkel គឺទាមទារកំលាំងរាងកាយច្រើនជាងការហែលទឹកធម្មតាប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ដកដង្ហើមខ្លីៗ ឬវិលមុខ ចូរដកម៉ាសចេញ ហើយចេញពីទឹកកុំប្រើផលិតផលនេះ ប្រសិនបើអ្នកមានបញ្ហាសរសៃឈាមបេះដូង ឬផ្លូវដង្ហើម (ការឆ្លងមេរោគសួត ឈឺទ្រូង ហឺត ជំងឺលើសឈាម ជំងឺបេះដូងជាដើម)ប្រសិនបើមានការសង្ស័យ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក
តើអ្វីទៅជាម៉ាស Easybreath?
Easybreath 500 គឺជាម៉ាសមុខពេញមុខជំនាន់ក្រោយដែលបង្កើតឡើងដោយ Decathlon វាមានលក្ខណៈដូចគ្នានឹងម៉ូដែលចាស់៖ការមើលឃើញ 180° ប្រឆាំងភាពអ័ព្ទ ងាយស្រួលដាក់តាមខ្លួន។ល។ ហើយយើងបានធ្វើឱ្យម៉ាសមុខកាន់តែរឹងមាំ ជប់កាន់តែមានផាសុកភាព និងដកដង្ហើមបានស្រួលជាងមុនជាមួយនឹងការកាត់បន្ថយការពិបាកដកដង្ហើម 20% ។វាក៏ត្រូវបានបំពាក់ដោយការបង្កើតថ្មីផងដែរ៖ផ្នែកខាងលើរបស់ម៉ាស់ជ្រមុជទឹកកាត់បន្ថយកម្រិតទឹកជ្រាបចូលតាមផ្នែកខាងលើ។ អ្នកនឹងលែងមានការរំខានដល់ការដកដង្ហើមរបស់អ្នក នៅពេលដែលរលកបោកបក់មកលើ។
តើម៉ាស់ Easybreath ណាខ្លះមាននៅ Decathlon?
ម៉ាស Easybreath: ម៉ាសមើលផ្កាថ្មដែលអនុញ្ញាតឱ្យអ្នកដកដង្ហើមតាមច្រមុះ និងមាត់ ផ្តល់នូវទិដ្ឋភាពធំទូលាយ និងប្រព័ន្ធប្រឆាំងនឹងការឡើងអ័ព្ទតាមរយៈចរន្តខ្យល់អាចប្រើបានសម្រាប់មនុស្សពេញវ័យ និងកុមារ
Easybreath + (540): លើសពីនេះ សន្ទះវ៉ាល់ដែលអនុញ្ញាតឱ្យអ្នកនិយាយកាន់តែច្បាស់នៅផ្ទៃខាងលើ នៅពេលងើបក្បាលរបស់អ្នកពីលើទឹក (ដោយមិនចាំបាច់ដកម៉ាសចេញ!)
Easybreath 900: ច្រមុះទន់ដែលអនុញ្ញាតឱ្យអ្នកការពារត្រចៀកនិងអនុញ្ញាតឱ្យអ្នកចុះទៅជម្រៅរហូតដល់ 3 ម៉ែត្រ មិនបាច់នៅលើផ្ទៃទឹកទៀតទេ!
តើម៉ាស Easybreath ធ្វើការដោយរបៀបណា?
ខ្យល់បរិសុទ្ធតម្រង់ចូលក្នុងកញ្ចក់មុនពេលប៉ះច្រមុះរឺមាត់តាមសន្ទះបិទបើកកន្លែងច្រមុះ។ការផ្គត់ផ្គង់ខ្យល់បរិសុទ្ធនិងកាត់បន្ថយបរិមាណអ័ព្ទនៅផ្ទៃម៉ាស។ខ្យល់ដែលមានសំណើមនិងកាបូនឌីអុកស៊ីតនឹងត្រូវបានរុញចេញតាមចរន្ធចេញចូលដែលស្ថិតនៅផ្នែកខាងក្នុងគែមម៉ាសដែលជាកន្លែងនាំឲ្យខ្យល់រត់ចូលម៉ាស។ខ្យល់ត្រូវបានបន្សុទ្ធជានិច្ច។លំហូរនៃខ្យល់ចេញចូលត្រូវបានបំបែកចេញចៀសវាងលាយលំជាមួយខ្យល់ពុល ដែលជាហេតុធ្វៀឲ្យអ្នកស្រូបតែខ្យល់បរិសុទ្ធ។មានអាជ្ញាប័ណ្ណក្រោមក្រុមហ៊ុន Ocean Reef Group
តើមុខងារប្រព័ន្ធស្ងួតផ្នែកខាងលើបញ្ឈប់ទឹកក្នុងការជ្រៀតចូលដោយរបៀបណា?
ម៉ាសប្រើបច្ចេកវិទ្យា Dry-top ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ទឹកក្នុងការជ្រៀតចូលម៉ាស់ នៅពេលដែលមានទឹករលកបក់ចូល រលកតូចៗនៅលើផ្ទៃទឹក ឬនៅពេលដែលអ្នកប្រើប្រាស់ទ្រោបក្បាលចុះក្រោមដើម្បីអង្កេតមើលទិដ្ឋភាពក្រោមបាតសមុទ្របំពង់ខ្យល់មានពោងអណ្តែតឡើងដើម្បីបិទមាត់បើកនៅពេលបំពង់មានទឹកចូលនៅពេលដែលវាកើតឡើង សូមចងចាំថាត្រូវផ្លុំនៅពេលដែលបំពង់ snorkel ត្រូវបានយកចេញពីទឹក ដើម្បីប្រាកដថាអណ្តែតចុះមកត្រឹមត្រូវ
តើខ្ញុំអាចមុជទឹកជ្រៅជាមួយ Easybreath 500 បានទេ?
មាឌខ្យល់ដែលមាននៅក្នុង Easybreath គឺច្រើនជាងមាឌខ្យល់ដែលមាននៅក្នុងម៉ាស់ជ្រមុជទឹកធម្មតា។ ពី 1 ម៉ែត្រចុះក្រោម; សម្ពាធនៃម៉ាសក្លាយជាមិនស្រួលនៅលើមុខរបស់អ្នក នៅពេលដែលអ្នកធ្វើការជ្រមុជទឹកដោយសេរី លោកអ្នកត្រូវធ្វើឱ្យមានភាពស្មើគ្នារវាងសម្ពាធទាំងឡើយ យ៉ាងណាក៏ដោយ ដោយការប្រើម៉ាស់ជ្រមុជទឹក Easybreath លោកអ្នកមិនអាចធ្វើដំណកដង្ហើមតាមច្រមុះបានឡើយ
ហេតុអ្វីជ្រើសរើសម៉ាស Easybreath ជាជាងម៉ាសមានសន្ទះធម្មតា?
ជម្រើសរបស់ម៉ាសពេញមុខនេះ គឺធ្វើឡើងសម្រាប់ក្មេងដែលកំពុងតែរកបរិស្ថានដែលមានការដកដង្ហើមបែបផាសុកភាពនិងគំហើញធំទូលាយ។
ការរចនាម៉ាស Decathlon Easybreath នេះបានធ្វើឲ្យវាល្អឥតខ្ចោះសម្រាប់ក្មេងដែលផ្តោតលើការអង្កេតមើលពិភពក្រោមទឹកពីផ្ទៃទឹក។
តើទំហំម៉ាស Easybreath 500 មួយណាត្រូវនិងអ្នក?
ម៉ាសជ្រមុជទឹកសម្រាប់មនុស្សធំ Easybreath- 500 មកជាមួយទំហំ២ខ្នាត ហើយគ្របមុខមនុស្សធំបានពេញដល់ទៅ 90%។
សម្រាប់ក្មេងដែលមានអាយុចាប់ពី 10ឆ្នាំឡើងទៅ សូមជ្រើសរើសទំហំ S/M ហើយសម្រាប់អ្នកមានមុខធំជាងនេះ: (ទំហំ M/L)ដើម្បីជ្រើសរើសទំហំដ៏សមស្របនៅក្នុងហាងទំនិញយើងខ្ញុំ សូមបណ្តឹងម៉ាស់ឱ្យបានជាប់នឹងមុខរបស់អ្នក។ លោកអ្នកមិនត្រូវទុកឱ្យសល់ចន្លោះរវាងផ្នែកចង្ការនិងផ្នែកខាងក្រោមរបស់ម៉ាស់ជ្រមុជទឹកឡើយ។
តើខ្ញុំអាចប្រើប្រាស់ Easybreath បានឬទេ ប្រសិនបើខ្ញុំមានពុកចង្ការ?
រោមពុកចង្ការរារាំងការប៉ពាល់ដ័ល្អរវាងរោមមុខនិងសាច់ម៉ាស។ការរចនាមិនជ្រាបទឹកមិនអាចធានាបានសម្រាប់អ្នកប្រើប្រាស់ដែលមានពុកចង្ការទេ។មធ្យោបាយដ៏ល្អបំផុតដើម្បីធានាមិនជ្រាបទឹកជាមួយនឹងរបាំងមុខពេញលេញនេះគឺការកោរពុកមាត់។ជំនួសវិញបានដោយប្រើគ្រីមមុខក្រាស់ៗដូចជា Vaseline ធ្វើជាដំណោះស្រាយ។
តើខ្ញុំអាចជួសជុលម៉ាស់ជ្រមុជទឹក Easybreath របស់ខ្ញុំបានដែរឬទេ ប្រសិនបើវាខូច?
អ៊ីចឹងហើយ! អ្នកអាចបង្កើនអាយុកាលរបស់ម៉ាសឱ្យប្រើបានយូរ។ សេវាកម្មក្រោយពេលលក់ ក៏អាចរកបាននៅហាងទំនិញ Decathlonរបស់យើងខ្ញុំផងដែរ។ . គ្រើងបន្លាស់ដែលអាចផ្លាស់ប្តូរបាន (ខ្សែរឹត គ្របមុខ បំពង់ខ្យល់ សន្ទះបិទបើក) មានលក់តាមអនឡាញរឺផ្ទាល់នៅហាង ខ្សែរឹត - 8316952 សន្ទះបិទបើក - 8363399 បំពង់ខ្យល់ - 8506099 គ្របមុខពណ៌ស - 8520085.
តើខ្ញុំអាចពាក់វែនតាពេលពាក់ម៉ាស Easybreath បានរឺទេ?
ស៊ុមនៅកន្លែងភ្នែកភាគច្រើននឹងរារាំងម៉ាសពីការបិទជិតឲ្យបានល្អដោយធ្វើឲ្យខូចទ្រង់ទ្រាយសាច់ម៉ាស។វាមានភាពស្មុគស្មាញណាស់ក្នុងការប្រើម៉ាស Easybreath ដែលមានកញ្ចក់។
តើអ្វីជាចំណុចដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលខ្ញុំប្រើម៉ាស់ជ្រមុជទឹក Easybreath?
សូមផ្តោតការយកចិត្តទុកដាក់ទៅលើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតកញ្ចក់ឡែនម៉ាស់បាន។ ប្រសិនបើឃើញមានជាប់ខ្សាច់ មិនត្រូវប្រើកម្លាំងខ្ទាស់ម៉ាស់ជ្រមុជទឹកឡើយ។ សូមលាងម៉ាស់ជ្រមុជទឹក និងបំពង់ខ្យល់មុនពេលតភ្ជាប់វត្ថុទាំងពីរចូលគ្នា។ ខ្សាច់អាចជាប់នៅនឹងវ៉ាល់ផ្នែកខាងក្នុងរបស់បំពង់ខ្យល់។ លាងសម្អាតម៉ាស់ជ្រមុជទឹកឱ្យបានត្រឹមត្រូវ ឬប្រើប្រាស់សោរមួយដែលសមល្មមនឹងទំហំបំពង់ផ្នែកខាងមុខដើម្បីបញ្ចៀសភាពបិទបាំងក្បាលវ៉ាល់ បន្ទាប់មកសូមលាងម៉ាស់ជ្រមុជទឹកឱ្យបានស្អាត។
វិមាត្ររបស់ម៉ាស់ដែលមិនទាន់ផ្គុំ
កម្ពស់: 29 cm
ទទឹង 18 cm
កម្រាស់ៈ១២សម