ធ្វើឡើងសម្រាប់កីឡាហ្វីតណេស
មិនមានច្បាប់ណាមួយដែលមានមួយទំហំត្រូវគ្រប់គ្នានោះទេតែមានរបស់មួយដែលនាំពួកយើងទាំងអស់គ្នាបាន: ការធ្វើចលនាអាទីភាពរបស់យើងនោះគឺរចនាផលិតផលដែលផ្តល់នូវអ្វីដែលអ្នកត្រូវការខ្លាំងបំផុត ពី សេរីភាពក្នុងការធ្វើចលនាដល់មុខងារបច្ចេកទេស ផាសុកភាពនិងស្ទីល និងអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើតេស្ត ហើយគ្មានអ្វីសេសសល់ឡើយ។ ក្រុមអ្នករចនារបស់យើងទាំងមូល- ចាប់ពីអ្នកគ្រប់គ្រងផលិតផលរហូតដល់វិស្វករនិងអ្នករចនាម៉ូដសាច់ក្រណាត់- បានយកចិត្តទុកដាក់លើការពាំនាំយកមកនូវសម្លៀកបំពាក់ហ្វីតណេសដ៏ល្អឥតខ្ចោះ។
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! គ្រប់សាច់ក្រណាត់ត្រូវបានឆ្លងកាត់តេស្តដ៏មមារញឹកជាច្រើនបានយ៉ាងជោគជ័យ។មុនដំបូងសាច់ក្រណាត់ត្រូវបានដាក់ទៅតាមល្បឿននីមួយៗនៅឡាបូ! ភាពធន់នៃពណ៌... យើងកំពុងនិយាយអំពីការធ្វើតេស្តទារុណកម្មនៅទីនេះ!តើនៅមានអ្វីទៀត?ពួកយើងសាកល្បងវានៅស្ថានភាពជាក់ស្តែងជាមួយនិងអ្នកលេងកីឡាដូចជាអ្នក! ពួកយើងអង្កេត វិភាគ និងលៃលកដើម្បីមើលថាផលិតផលចុងក្រោយរបស់យើងនេះធ្វើបានដល់ការរំពឹងទុករបស់អ្នករឺអត់! ដូច្នេះឥលូវអ្នកដឹងហើយថាគ្រប់ផលិតផលពួកយើងត្រូវបានតេស្តជាមុនមុនពេលវាមកដល់ដៃអ្នក។
ចុះប្រសិនបើខ្ញុំមិនពេញចិត្តជាមួយនឹងផលិតផលរបស់ខ្ញុំ?
ពួកយើងពិតជាសោកស្តាយណាស់ពេលលឺដូច្នេះ! បើសិនជាផលិតផលមិនទៅដល់ការរំពឹងទុករបស់អ្នកទេ វាគឺសមញ្ញណាស់: យកវាមកឲ្យពួកខ្ញុំវិញ! ពួកយើងនិងផ្លាស់ប្តូរវាជូនអ្នក រឺសងលុយមកអ្នកវិញ។