ការបត់បែន 360°៖ សំលៀកបំពាក់ដែលបត់បែនទៅតាមចលនារបស់លោកអ្នក!
នៅពេលហាត់ប្រាណ លោកអ្នកអាចធ្វើចលនាបានគ្រប់ប្រភេទ។ នេះមានន័យថាលោកអ្នកត្រូវការអាវយឺត ឬខោដែលវែងល្មមដើម្បីគ្របដណ្តប់រាងកាយបានល្អនៅពេលដែលលោកអ្នកលើកដៃ ឬអង្គុយតោតហោងក៏ដោយ។ សាច់ក្រណាត់ត្រូវតែយឺត និងមានខ្យល់ចេញចូលដើម្បីអោយវាបត់បែនទៅតាមចលនារបស់លោកអ្នក និងគ្រប់គ្រងសំណើមបានល្អ។ ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការក្រៅពីការរត់!
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ?
មិនតែប៉ុណ្ណឹងទេ។បន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!