Hide Filters
Filters
0
Sort by :
Filters
0
DOMYOS
អាវយឺតហាត់ប្រាណបែបបច្ចេកទេស - ខ្មៅ
8603265
4132283
$6,00
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
សម្រាប់ការចាប់ផ្តើម ឬការត្រឡប់ទៅកាន់សកម្មភាពកីឡាសារជាថ្មី។
ផលិតពីសាច់ក្រណាត់មានខ្យល់ចេញចូល និងម៉ូតបែបទាន់សម័យ អាវយឺតសម្រាប់បុរសនេះគឺសាកសម្យសម្រាប់ការហាត់សម្រកទំងន់ និងហាត់ចង្វាក់បេះដូង។
Main fabric: 100.0% Polyester
ផលិតពីសាច់ក្រណាត់មានខ្យល់ចេញចូល និងម៉ូតបែបទាន់សម័យ អាវយឺតសម្រាប់បុរសនេះគឺសាកសម្យសម្រាប់ការហាត់សម្រកទំងន់ និងហាត់ចង្វាក់បេះដូង។
Main fabric: 100.0% Polyester
BENEFITS
សេរីភាពក្នុងការធ្វើចលនា
ម៉ូតកាត់ សាច់ក្រណាត់ ស្ទាយដែលអាចអោយលោកអ្នកធ្វើចលនាបានគ្រប់ទិសដៅ៖ គំនិតច្នៃប្រឌិត 360°ការផ្ទេរសំណើម
ក្រណាត់ដែលស្រូបចេញនូវជាតិញើស និងស្ងួតបានលឿន ដែលរក្សារាងកាយរបស់អ្នកអោយស្ងួតជាប់ជានិច្ច។TECHNICAL INFORMATIONS
ការបត់បែន 360°៖ សំលៀកបំពាក់ដែលបត់បែនទៅតាមចលនារបស់លោកអ្នក!
ឧទាហរណ៍? អាវយឺតទាំងអស់មានម៉ូតកាត់ពិសេសដើម្បីគ្របដណ្តប់ដើមទ្រូងរបស់អ្នកនៅពេលដែលលោកអ្នកលើកដៃ។ ខោខ្លីទាំងអស់របស់យើងត្រូវបានរចនាឡើងដើម្បីអាចអោយលោកអ្នកធ្វើចលនាបានទៅគ្រប់ទិសដៅដោយមិនរំខានចលនារបស់លោកអ្នកឡើយ។ មន្ទីរពិសោធន៍ R&D របស់យើងតែងតែជ្រើសរើសសមាសធាតុផ្សំល្អបំផុតដែលបំពេញតម្រូវការរបស់លោកអ្នក។លទ្ធផល៖ សមាសធាតុផ្សំ និងសោភ័ណ្ឌភាពស័ក្តិសមសម្រាប់ការហាត់កីឡា! នេះគឺជាគោលគំនិត 360°៖ ការរីករាយជាមួយនឹងបច្ចេកទេសខ្ពស់។
អាវយឺតហាត់ប្រាណ vs. អាវយឺតរត់៖ តើខុសគ្នាយ៉ាងដូចម្តេច?
នៅពេលហាត់ប្រាណ លោកអ្នកអាចធ្វើចលនាបានគ្រប់ប្រភេទ។ នេះមានន័យថាលោកអ្នកត្រូវការអាវយឺត ឬខោដែលវែងល្មមដើម្បីគ្របដណ្តប់រាងកាយបានល្អនៅពេលដែលលោកអ្នកលើកដៃ ឬអង្គុយតោតហោងក៏ដោយ។ សាច់ក្រណាត់ត្រូវតែយឺត និងមានខ្យល់ចេញចូលដើម្បីអោយវាបត់បែនទៅតាមចលនារបស់លោកអ្នក និងគ្រប់គ្រងសំណើមបានល្អ។ ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការក្រៅពីការរត់!
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ? ទេ មិនមានទៀតទេបន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!