Hide Filters
Filters
0
Sort by :
Filters
0
DOMYOS
ខោខ្លីហាត់ចង្វាក់បេះដូង FST 100 - ខ្មៅ
8506243
2432295
$6,00
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
សម្រាប់ការចាប់ផ្តើម ឬការត្រឡប់ទៅកាន់សកម្មភាពកីឡាសារជាថ្មី។
ដោយសារតែលោកអ្នកទើបចាប់ផ្តើមហាត់ មិនមែនមានន័យថាលោកអ្នកមិនត្រូវការផលិតផលពិសេសនេះទេ! ខោខ្លីនេះមានខ្យល់ចេញចូល យឺត និងមានមុខងារគ្រប់យ៉ាងដែលលោកអ្នកត្រូវការ។ ទាំងអស់នេះក្នុងតម្លៃទាប។
Main fabric: 100.0% Polyester
ដោយសារតែលោកអ្នកទើបចាប់ផ្តើមហាត់ មិនមែនមានន័យថាលោកអ្នកមិនត្រូវការផលិតផលពិសេសនេះទេ! ខោខ្លីនេះមានខ្យល់ចេញចូល យឺត និងមានមុខងារគ្រប់យ៉ាងដែលលោកអ្នកត្រូវការ។ ទាំងអស់នេះក្នុងតម្លៃទាប។
Main fabric: 100.0% Polyester
BENEFITS
សេរីភាពក្នុងការធ្វើចលនា
ម៉ូតកាត់ សាច់ក្រណាត់ ស្ទាយដែលអាចអោយលោកអ្នកធ្វើចលនាបានគ្រប់ទិសដៅ៖ គំនិតច្នៃប្រឌិត 360°ការផ្ទេរសំណើម
ក្រណាត់ដែលស្រូបចេញនូវជាតិញើស និងស្ងួតបានលឿន ដែលរក្សារាងកាយរបស់អ្នកអោយស្ងួតជាប់ជានិច្ច។TECHNICAL INFORMATIONS
ខោខ្លីហាត់ប្រាណ ឬខោខ្លីសម្រាប់រត់។ តើខុសគ្នាយ៉ាងដូចម្តេច?
នៅពេលហាត់ប្រាណ លោកអ្នកអាចធ្វើចលនាបានគ្រប់ប្រភេទ។ នេះមានន័យថាលោកអ្នកត្រូវការអាវយឺទ ឬខោដែលវែងល្មមដើម្បីគ្របដណ្តប់រាងកាយបានល្អនៅពេលដែលលោកអ្នកលើកដៃ ឬអង្គុយតោតហោងក៏ដោយ។ នៅពេលដែលលើកជើង ឬពេលធ្វើចលនា lunges លោកអ្នកត្រូវការសាច់ក្រណាត់ដែលយឺត និងមានខ្យល់ចេញចូលដែលបត់បែនទៅតាមចលនារបស់លោកអ្នក និងផ្តល់នូវការគ្រប់គ្រងសំណើមបានយ៉ាងល្អ។ ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការក្រៅពីការរត់!
ការបត់បែន 360°៖ សំលៀកបំពាក់ដែលបត់បែនទៅតាមចលនារបស់លោកអ្នក!
ឧទាហរណ៍? អាវយឺតរបស់យើងទាំងអស់មានម៉ូតកាត់ពិសេសនៅលើស្មាដើម្បីអោយលោកអ្នកអាចធ្វើចលនាបានដោយសេរី។ តើយើងទទួលបានគំនិតនេះដោយរបៀបណា? ក្រុមការងាររបស់យើងបានអង្កេតមើលអ្នកប្រើប្រាស់របស់យើងនៅក្លឹបហាត់ប្រាណ និងធ្វើការជាមួយមន្ទីរពិសោធន៍ R&D របស់យើង។ ហើយដោយសារតែម៉ូតក៏សំខាន់ផងដែរនោះ អ្នករចនារបស់យើងបានទទួលការលើកទឹកចិត្តពីថាមពលនៃកីឡាដើម្បីបង្កើតជាខ្សែចង្វាក់កីឡាដ៏សកម្មមួយ។ លទ្ធផល៖ សមាសធាតុផ្សំ និងសោភ័ណ្ឌភាពស័ក្តិសមសម្រាប់ការហាត់កីឡា! នេះគឺជាគោលគំនិត 360°៖ ការរីករាយជាមួយនឹងបច្ចេកទេសខ្ពស់។
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ? ទេ មិនមានទៀតទេបន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!