រឿងរ៉ាវនៅពីក្រោយការបង្កើតបាល់នេះ
ឆ្លងកាត់ការអង្កេតអស់រយៈពេលជាយូរ ក្រុមឌីសាញយើងខ្ញុំបានបង្កើតបាល់ទម្ងន់ស្រាលនេះឡើង ដោយមានទម្ងន់ស្រាល ជាមួយនឹងមុខងារបច្ចេកទេសគ្រប់បែប ជាងបាល់ប្រពៃណីទាំងអស់។ ថង់ខាងក្នុងបាល់ (សាច់ក្រណាត់ 2km ត្រូវបានរុំជុំវិញថង់ខាងក្នុងនេះ)ដើម្បីធានាឱ្យបាននូវភាពរឹងមាំនៅពេលសប់បញ្ចូលខ្យល់ និងភាពប៉ោងកាន់តែប្រសើរ។
ទម្ងន់ស្រាលជាងបាល់ធម្មតា។
បាល់ប្រភេទនេះត្រូវបានគេស្គាល់ថា ស្រាល ព្រោះថា វាស្រាលជាងបាល់ធម្មតារហូតដល់ 1៥%ក្នុងទំហំលេខ ៥ដូចគ្នា។ តើវាធ្វើឱ្យមានភាពខុសប្លែកយ៉ាងដូចម្តេច? ដោយសារតែទម្ងន់របស់វា ទើបធ្វើឱ្យអ្នកលេងបាល់វ័យក្មេងអាចទាត់ ឬទែតបាល់នេះប្រកបដោយផាសុកភាព។វាក៏ផ្តល់ភាពងាយស្រួលក្នុងការតម្រង់ បញ្ជូនបាល់ឆ្ងាយៗ និងស៊ុតបញ្ចូលទីផងដែរ។ធានាថាចំគោលដៅ
តោះ! ដល់ពេលដែលនិយាយអំពី ការឌីសាញដែលគិតគូបរិស្ថាន
យើងខ្ញុំបានឌីសាញវាឡើងដោយគិតគូពីកត្តាជាច្រើន។យើងខ្ញុំបានជ្រើសរើសសមាសធាតុ TPU រួមបញ្ចូលជាមួយនឹងបន្ទះហ្វ៊ូម ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ដែលប៉ះពាល់ដល់បរិស្ថានបានរហូតដល់ 60%។ អារម្មណ៍នៃការកាន់លេងបាល់ គឺជាចំណុចអាទិភាពរបស់យើងខ្ញុំទាំងអស់ ហើយយើងខ្ញុំត្រូវធានាឱ្យបានថា ក្មេងៗរីករាយនឹងការលេងបាល់។
ស្រាលខ្លាំងមែនទេ?ធ្ងន់ខ្លាំងមែនទេ?ទម្ងន់របស់វា គឺស្ថិតក្នុងស្តង់ដា
បាល់មានទម្ងន់ចន្លោះពី 340ក្រាម និង 360ក្រាម បើប្រៀបធៀបជាមួយនឹងបាល់ដែលមានទម្ងន់ 410ក្រាម និង 450ក្រាម សម្រាប់បាល់ស៊េរីចាស់ទំហំលេខ 5ដូចគ្នា។
តើវាធំប៉ុណ្ណា? តើមានវណ្ឌទំហំប៉ុន្មាន?
ទំហំនៃបាល់ចន្លោះពី 68 ដល់ 70សម (សម្រាប់ទំហំលេខ 5)។
បាល់ "មូល"
យើងវាស់ស្ទង់ភាពមូលរបស់បាល់ទាត់លើ ៤៥០០ ចំណុចផ្សេងគ្នា ហើយបន្ទាប់មកពិនិត្យមើលភាពខុសគ្នា។
ប្រសិនបើភាពខុសគ្នាច្រើនជាង 1,8%(ស្តង់ដា FIFA PRO) ក្រុមវិស្វករយើងខ្ញុំនឹងត្រូវធ្វើការងារបន្ថែមក្នុងការបង្កើនភាពប៉ោងរបស់បាល់ ដើម្បីធានាឱ្យបាននូវភាពលោតមួយដ៏ល្អប្រសើរ។
ការបាត់បង់សម្ពាធអតិបរមានេះជាអ្វីដែលយើងខ្ញុំធ្វើ.....
យើងខ្ញុំបានសប់ខ្យល់បំប៉ោងបាល់ក្នុងកម្រិតសម្ពាធខ្យល់ដែលត្រូវបានណែនាំ(០.៨ bar)។
72ម៉ោងក្រោយមក បាល់មិនត្រូវបាត់បង់សម្ពាធច្រើនជាង 15%នៃសម្ពាធរបស់វាឡើយ ដែលមានតម្លៃប្រហាក់ប្រហែល 0.1bar។ ដូច្នេះហើយ សម្ពាធខ្យល់របស់បាល់ក្រោយពេល 72ម៉ោង ត្រូវមានប្រហែល 0.7 bar។
វាមានន័យថា វាជារឿងធម្មតាបំផុតដែលបាល់មួយបាត់បង់សម្ពាធយ៉ាងដូច្នេះក្រោយរយៈពេលពីរបីថ្ងៃ។
យើងខ្ញុំក៏ធ្វើតេស្តផងដែរថា តើទឹកប៉ុន្មានដែលត្រូវបានស្រូបដោយបាល់
យើងខ្ញុំបានធ្វើតេស្តបាល់ក្រោមស្ថានភាពភ្លៀង ដោយទុកបាល់នៅលើទឹកកម្ពស់ 2cm សម្រាប់កម្លាំងសង្កត់រហូតដល់ 250ដង។ជាចុងបញ្ចប់នៃការធ្វើតេស្ត បាល់មិនត្រូវបញ្ចេញខ្យល់ច្រើនជាង 15%នៃទម្ងន់សរុបរបស់វាឡើយ ឬក៏ប្រហែល 50ក្រាម សម្រាប់បាល់ ទំហំលេខ 5ឡើយ។
វាទាក់ទិននឹងភាពលោតនៃបាល់
ពី 125 ដល់ 155cm ជាមួយគម្លាតអតិបរមា 10 cm រវាងកម្ពស់លោតខ្ពស់បំផុតនិងទាបបំផុតរបស់បាល់។បាល់មួយៗត្រូវបានទម្លាក់ 1០ ដងលើបន្ទះដែកពីកម្ពស់ 2 ម៉ែត្រ។
មិនមានស្នាមឆ្កូតសូម្បីតែបន្តិច!
ការធ្វើតេស្តដ៏ចាំបាច់គឺទាក់ទិននឹងការប្រើប្រាស់ជាមួយនឹងម៉ាស៊ីនបាញ់បាល់។អាចធន់នឹងការស៊ុតរហូតដល់ 2500 ដង ផ្ទប់នឹងផ្ទៃបេតុងទេរ ក្នុងល្បៀន 50 គម/ម៉ នៅចម្ងាយនៃការ 2.5m។ចុងបញ្ចប់នៃការធ្វើតេស្ត យើងខ្ញុំត្រួតពិនិត្យទៅលើ៖- ស្ថានភាពទូទៅរបស់បាល់៖ ថ្នេរត្រូវតែធន់នឹងការធ្វើតេស្ត
- បរិមាត្របាល់៖ វាមិនត្រូវកើនឡើងទំហំច្រើនជាង 1,5cm ឡើយ។
- ភាពមូលរបស់បាល់៖ មិនត្រូវមានភាពខុសគ្នាច្រើនជាង 1.8%។
- សម្ពាធ៖ការបាត់បងសម្ពាធបាល់មិនត្រូវច្រើនជាង 12.5%ឡើយ។
ចុះអ្នកវិញ? តើអ្នកគិតយ៉ាងណា?
យើងវាយតម្លៃខ្ពស់ចំពោះមតិកែលម្អរបស់អ្នក ហើយតែប្រើវាដើម្បីកែលម្អផលិតផលរបស់យើងជាបន្តបន្ទាប់។សូមអរគុណយ៉ាងខ្លាំងទុកជាមុនសម្រាប់ការចែករំលែកមតិយោបល់របស់អ្នកជាមួយយើងខ្ញុំ។