Hide Filters
Filters 0
Sort by :
Filters 0
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
ARTENGO

រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង

8540261
$12,00
ពន្ធត្រូវបានបូកបញ្ចូល
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
  • រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
រ៉ាកែតកូនក្មេង ទំហំ 25" TR130 - លឿង
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់ពួកយើងបានបង្កើតរ៉ាកែតនេះឡើងសម្រាប់អ្នកចាប់ផ្តើមលេងវាយតែនីសវ័យក្មេងដែលមានកំពស់ពី 126 ដល់ 140 សម។

រ៉ាកែតសម្រាប់កូនក្មេង TR130 JR ត្រូវបានរចនាឡើងវិញជាមួយនឹងគោលគំនិតចំនួនប្រាំមួយ ដែលត្រូវបានអភិវឌ្ឍឡើងរួមជាមួយនឹងគ្រូបង្វឹក និងកូនក្មេង ដើម្បីជួយអោយក្មេងៗវាយលើកដំបូងបានល្អប្រសើរ។

ក្បាលមូលនៃរ៉ាកែត: 100.0% អាលុយមីញ៉ូម; ដងកាន់រ៉ាកែតវាយសី: 100.0% Polyurethane

; ខ្សែដងវាយសី: 100.0% Polyamide

; ឧបករណ៍ដែលមានរាងដូចកូនជញ្ជីង: 100.0% Polyamide; ដងកាន់: 100.0% Polyurethane

; ដើមដងរ៉ាកែត: 100.0% Polyamide; គម្របចុងដងរ៉ាកែតវាយសី: 100.0% Polyamide

BENEFITS

ងាយស្រូលរៀន

វារួមបញ្ចូលនូវគោលគំនិតចំនួនប្រាំមួយដែលធ្វើអោយការចាប់កាន់ ការដាក់ដៃ និងការវាយមានភាពងាយស្រួល។

ងាយស្រួលយួរឬកាន់

រ៉ាកែតដែលមានទំងន់ស្រាល (235 ក្រ) ស្រួលកាន់ សម្រាប់ការវាយទៅមកមុនទទួលពិន្ទុលើកដំបូងរបស់ពួកគេ។

កាត់បន្ថយកំហុស

ទំហំក្បាល (625 សម²)កាត់បន្ថយកំហុសនៃការវាយតែនីស។

TECHNICAL INFORMATIONS

ការដាក់ដៃ

មានពីរផ្នែកនៅលើដៃកាន់ដើម្បីបញ្ជាក់ប្រាប់ក្មេងៗនូវកន្លែងដែលត្រូវដាក់ដៃរបស់ពួកគេ៖
- ដៃក្តាប់ណែនគួរតែកាន់លើផ្នែកខាងក្រោមដែលមិនមានក្រឡា
- ដៃទីពីរ - ជាពិសេសសម្រាប់ការវាយផ្ងាដៃ - គួរតែកាន់ផ្នែកមានក្រឡា។

វាធានានូវថាមពលខ្លាំង និងលំនឹងនៅពេលវាយបាល់។

ការចាប់កាន់រ៉ាកែត

ជាមួយនឹងក្រឡាពណ៌បីនៅលើដៃកាន់ TR130 JR ជួយអោយកុមារដាក់ដៃរបស់អោយបានត្រឹមត្រូវសម្រាប់ការវាយផ្កាប់ដៃ ផ្ងាដៃ និងសឺវេ។

កូនក្មេងគួរតែអាចឃើញ៖
- ក្រឡាលឿងនៅពេលវាយផ្កាប់ដៃ
- ក្រឡាសនៅពេលសឺវេ
- ក្រឡាប្រផេះនៅពេលវាយផ្ងាដៃ

វាជួយអោយក្បាលរ៉ាកែតស្ថិតនៅត្រូវកន្លែងនៅពេលវាយបាល់ និងធានាថាបាល់វាយបានត្រឹមត្រូវ។

ជំហរដែលត្រឹមត្រូវ

នៅពេលកូនរបស់លោកអ្នកទទួលបានបាល់ ពួកគេគួរតែកាន់រ៉ាកែត ដូច្នេះពួកគេអាចឃើញនូវមុខរបស់មនុស្សម្នាក់ទៀតនៅលើតួរ៉ាកែត។

ជើងរបស់ពួកគេគួរតែនៅឃ្លាតគ្នាបន្តិច និងបត់ជង្គង់បន្តិចអោយត្រូវជំហរដើម្បីវាយបាល់។

ការដាក់ដៃទីពីរ

នៅពេលរៀបវាយបាល់ ដៃទីពីរដើរតួនាទីយ៉ាងសំខាន់ក្នុងទប់លំនឹងរ៉ាកែត និងធានានូវការធ្វើចលនាបានត្រឹមត្រូវ៖ រ៉ាកែតគួរតែខ្ពស់ និងត្រៀមទទួលបាល់។
ដៃគួរតែដាក់លើក.រ៉ាកែត។

យើងដាក់ក្រឡាដែលមើលឃើញ និងមានស្នាមនៅលើដៃកាន់ដើម្បីធ្វើអោយវាកាន់តែងាយស្រួល។

ការត្រៀមលក្ខណៈ និងអនុវត្តតាម

ដើម្បីអោយកូនក្មេងត្រៀមលក្ខណៈ និងអនុវត្តតាមនៅពេលវាយ យើងដាក់កំណត់សម្គាល់តូចនៅលើគែមរ៉ាកែត។ នៅដើមដំបូងនៃការធ្វើចលនា កំណត់សម្គាល់គួរតែ "ពិនិត្យមើល" បាល់នៅពេលវារត់សំដៅមកកាន់រ៉ាកែត។
នៅចុងក្រោយនៃចលនា វាគួរនៅតែជា "ពិនិត្យមើល" បាល់ក្រោយពេលបាល់ត្រូវបានវាយ។

នេះបង្ខំអោយកូនរបស់អ្នកត្រៀមលក្ខណៈ អនុវត្តបានត្រឹមត្រូវ។

តំបន់ត្រូវចំណុច

យើងដាក់ក្រឡារាងបាល់សតូចនៅចំកណ្តាលខ្សែ។

ដោយព្យាយាមតម្រង់បាល់ជាមួយនឹងក្រឡានេះនៅពេលវាយវា កូនរបស់អ្នកនឹងផ្តោតទៅលើកំណត់ទីតាំងបាល់លើចំណុចកណ្តាលរ៉ាកែត និងធានានូវទីតាំងដែលត្រឹមត្រូវ។

ការវាយរបស់ពួកគេនឹងកាន់តែប្រសើរ ហើយការលេងកាន់តែទទួលបានភាពសប្បាយរីករាយ។ នៅពេលដែលបាល់ត្រូវបានវាយចំចំណុចកណ្តាលរ៉ាកែត - តំបន់ត្រូវចំណុច - លទ្ធផលគឺល្អប្រសើរ ច្បាស់លាស់ ជាមួយនឹងរំញ័រតិច។

លក្ខណៈបច្ចេកទេស

ទម្ងន់235 ក្រ
តុល្យភាព៖ 30.9 សម

ប្រវែង៖ 63.5 សម
ទំហំក្បាល៖ 625 សម ការ៉េ

សមាសធាតុផ្សំ

តួអាលុយមីញ៉ូមដែលធ្វើអោយរ៉ាកែតជាប់បានយូរ និងមានតម្លៃសមរម្យ។