ការដាក់ដៃ
មានពីរផ្នែកនៅលើដៃកាន់ដើម្បីបញ្ជាក់ប្រាប់ក្មេងៗនូវកន្លែងដែលត្រូវដាក់ដៃរបស់ពួកគេ៖
- ដៃក្តាប់ណែនគួរតែកាន់លើផ្នែកខាងក្រោមដែលមិនមានក្រឡា
- ដៃទីពីរ - ជាពិសេសសម្រាប់ការវាយផ្ងាដៃ - គួរតែកាន់ផ្នែកមានក្រឡា។
វាធានានូវថាមពលខ្លាំង និងលំនឹងនៅពេលវាយបាល់។
ការចាប់កាន់រ៉ាកែត
ជាមួយនឹងក្រឡាពណ៌បីនៅលើដៃកាន់ TR130 JR ជួយអោយកុមារដាក់ដៃរបស់អោយបានត្រឹមត្រូវសម្រាប់ការវាយផ្កាប់ដៃ ផ្ងាដៃ និងសឺវេ។
កូនក្មេងគួរតែអាចឃើញ៖
- ក្រឡាលឿងនៅពេលវាយផ្កាប់ដៃ
- ក្រឡាសនៅពេលសឺវេ
- ក្រឡាប្រផេះនៅពេលវាយផ្ងាដៃ
វាជួយអោយក្បាលរ៉ាកែតស្ថិតនៅត្រូវកន្លែងនៅពេលវាយបាល់ និងធានាថាបាល់វាយបានត្រឹមត្រូវ។
ជំហរដែលត្រឹមត្រូវ
នៅពេលកូនរបស់លោកអ្នកទទួលបានបាល់ ពួកគេគួរតែកាន់រ៉ាកែត ដូច្នេះពួកគេអាចឃើញនូវមុខរបស់មនុស្សម្នាក់ទៀតនៅលើតួរ៉ាកែត។
ជើងរបស់ពួកគេគួរតែនៅឃ្លាតគ្នាបន្តិច និងបត់ជង្គង់បន្តិចអោយត្រូវជំហរដើម្បីវាយបាល់។
ការដាក់ដៃទីពីរ
នៅពេលរៀបវាយបាល់ ដៃទីពីរដើរតួនាទីយ៉ាងសំខាន់ក្នុងទប់លំនឹងរ៉ាកែត និងធានានូវការធ្វើចលនាបានត្រឹមត្រូវ៖ រ៉ាកែតគួរតែខ្ពស់ និងត្រៀមទទួលបាល់។
ដៃគួរតែដាក់លើក.រ៉ាកែត។
យើងដាក់ក្រឡាដែលមើលឃើញ និងមានស្នាមនៅលើដៃកាន់ដើម្បីធ្វើអោយវាកាន់តែងាយស្រួល។
ការត្រៀមលក្ខណៈ និងអនុវត្តតាម
ដើម្បីអោយកូនក្មេងត្រៀមលក្ខណៈ និងអនុវត្តតាមនៅពេលវាយ យើងដាក់កំណត់សម្គាល់តូចនៅលើគែមរ៉ាកែត។ នៅដើមដំបូងនៃការធ្វើចលនា កំណត់សម្គាល់គួរតែ "ពិនិត្យមើល" បាល់នៅពេលវារត់សំដៅមកកាន់រ៉ាកែត។
នៅចុងក្រោយនៃចលនា វាគួរនៅតែជា "ពិនិត្យមើល" បាល់ក្រោយពេលបាល់ត្រូវបានវាយ។
នេះបង្ខំអោយកូនរបស់អ្នកត្រៀមលក្ខណៈ អនុវត្តបានត្រឹមត្រូវ។
តំបន់ត្រូវចំណុច
យើងដាក់ក្រឡារាងបាល់សតូចនៅចំកណ្តាលខ្សែ។
ដោយព្យាយាមតម្រង់បាល់ជាមួយនឹងក្រឡានេះនៅពេលវាយវា កូនរបស់អ្នកនឹងផ្តោតទៅលើកំណត់ទីតាំងបាល់លើចំណុចកណ្តាលរ៉ាកែត និងធានានូវទីតាំងដែលត្រឹមត្រូវ។
ការវាយរបស់ពួកគេនឹងកាន់តែប្រសើរ ហើយការលេងកាន់តែទទួលបានភាពសប្បាយរីករាយ។ នៅពេលដែលបាល់ត្រូវបានវាយចំចំណុចកណ្តាលរ៉ាកែត - តំបន់ត្រូវចំណុច - លទ្ធផលគឺល្អប្រសើរ ច្បាស់លាស់ ជាមួយនឹងរំញ័រតិច។
លក្ខណៈបច្ចេកទេស
ទម្ងន់176 ក្រ
តុល្យភាព៖ 21 សម
ប្រវែង៖ 43 សម
ទំហំក្បាល៖ 425 សម ការ៉េ
សមាសធាតុផ្សំ
តួអាលុយមីញ៉ូមដែលធ្វើអោយរ៉ាកែតជាប់បានយូរ និងមានតម្លៃសមរម្យ។