តើអ្នកត្រូវប្រុងប្រយ័ត្នអំពីអ្វីខ្លះ?
យើងសូមណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់៖ពាក់មួកសុវត្ថិភាព ទ្រនាប់កែងដៃ ទ្រនាប់ជង្គង់ និងឧបករណ៍ពាក់កដៃ។ពីព្រោះអ្នកមិនអាចដឹងបានទេថា ផ្នែកណាមួយនៃរាងកាយរបស់អ្នកនឹងរងរបួសនោះទេ។
របៀបលៃតម្រូវទំហំ
ឃើញអណ្តាតតូចនៅផ្នែកខាងមុខស្បែកជើងទេ?គ្រាន់តែរំកិលសន្ទះបកបិតទៅលេខដែលអ្នកចង់បាន។1 សម្រាប់ទំហំតូចបំផុត, 2 សម្រាប់ទំហំមធ្យម និង 3 សម្រាប់ទំហំធំបំផុត។ចន្លោះនៅផ្នែកខាងមុខនៃជើងត្រូវបានទុកទំនេរ ហើយអ្នកទទួលបានទំហំ ២។ឆ្លាតដែរឬទេ
ឧបករណ៍ទប់លំនឹងតាមជម្រើស (លេខយោង 8282768)
ផ្នែកគ្រឿងរឹង ហៅម៉្យាងទៀតថា "ផ្នែកទប់លំនឹង" អាចភ្ជាប់ទៅនឹងស្គឺស្បែកជើងកង់មួយជួរម៉ូដែល PLAY3 PLAY5 ទំហំណាក៏បាន។"ឧបករណ៍ទប់លំនឹង" នេះអាចឱ្យកុមារចាប់ផ្តើមនៅក្នុងរបៀប "កងបីជួរ" បាន៖ វាជាមធ្យោបាយដ៏ប្រសើរបំផុតក្នុងការបង្កើនលំនឹងទៅលើការជិះស្គីលើដំបូងរបស់ពួកគេដូច្នេះពួកគេនឹងមានទំនុកចិត្ត។
ដំបូនមាន "ហាត់ជិះ" ពីឡៃឡា ដែលជានាយកគ្រប់គ្រងផ្នែកផលិតផលស្គី Play 5។
ក្នុងនាមជាឪពុកម្តាយ នៅពេលកូនតូចរបស់យើងចាប់ផ្តើមជិះស្គីជាលើកដំបូង ទំនោររបស់យើងគឺកាន់ដៃទាំងពីររបស់ពួកគេ។វាជាអ្វីដែលភ្ញោចដោយស្វ័យប្រវត្តិ ប៉ុន្តែវាមិនមែនជាគំនិតល្អទេ។ដូច្នេះតើអ្នកគួរជួយកូនរបស់អ្នកដោយដូចម្ដេចនាំពួកគេទៅកន្លែងណាដែលមានបង្កាន់ដៃ ហើយប្រាប់ពួកគេឱ្យដើរមួយៗ ដោយដៃម្ខាងកាន់បង្កាន់ដៃ។ច្បាស់ណាថាពួកគេនឹងរៀនចេះ!
កង់និងហ្វ្រាំងកៅស៊ូឬប្លាស្ទិក?
មិនដូចជាប្លាស្ទិច ដែលរអិលតែមិនអាចចាប់ហ្វ្រាំងបាន កៅស៊ូគឺមានទំនាញយ៉ាងល្អ។ នេះអាចបញ្ឈប់កូនរបស់អ្នកពីការរអិលនៅពេលដែលពួកគេរុញច្រានក៏ដូចជាជួយឱ្យហ្វ្រាំងមានប្រសិទ្ធភាព។ .លើសពីនេះទៅទៀត កៅស៊ូក៏សឹកយឺតជាងប្លាស្ទិកផងដែរ។ក្រុម Oxelo របស់យើងខិតខំប្រឹងប្រែងរក្សាកូនរបស់អ្នកឱ្យមានសុវត្ថិភាព - ទោះបីជាពួកគេមានបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយ។ .ដូច្នេះ យើងបានបំពាក់កង់ស្គី និងហ្វ្រាំងដែលធ្វើពីកៅស៊ូ ជាជាងប៉ូលីវីន (PVC) នៅគ្រប់ស្បែកជើងស្គីទាំងអស់របស់យើង។
តើអ្នកចង់ជួសជុលឬថែរក្សាស្បែកជើងស្គីរបស់អ្នកដែរឬទេ?
អ្នកអាចទទួលបានកង់ស្គីក្នុងទំហំខុសៗគ្នា (រួមបញ្ចូលទាំងកង់ដែលភ្លឺនៅពេលងងឹតផងដែរ), ហ្វ្រាំង និងវីសដែលត្រូវនឹងកង់ស្គីប្រភេទនេះ នៅលើគេហទំព័ររបស់យើង និងនៅរោងជាងរបស់ក្រុមហ៊ុនលក់ផលិតផលកីឡាឌីខេតឡន (Decathlon) តាមតំបន់ដែលអ្នករស់នៅ។ការដំឡើង គឺងាយស្រួលណាស់។សូមកុំភ្លេចចូលមើលគន្លឹះ និងការបង្រៀនរបស់យើង នៅលើគេហទំព័រយូធូប (YouTube) អក់ហ្សេឡូ (Oxelo) របស់យើង៖ គេហទំព័រ៖ https://www.youtube.com/user/oxelo/videos
តើអ្នកអាចថែរក្សាកង់ស្គីរបស់អ្នកឱ្យបានយូរយ៉ាងដូចម្តេច?
កង់ស្គីនឹងសឹកលឿនជាងផ្នែកផ្សេងទៀតនៃស្បែកជើងស្គីរបស់អ្នក។ដូច្នេះសូមផ្លាស់ប្ដូរទីតាំងកង់ស្គីឱ្យបានទៀងទាត់។
នៅពេលដែលកង់ស្គីសឹកអស់កងរង្វង់មួយ ក្នុងចំណោមកងរង្វង់ទាំង៧ ដែលមាននៅក្នុងកង់ គឺដល់ពេលវេលាត្រូវផ្លាស់ប្តូរកង់ស្គីចេញហើយ។
តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?
ស្បែកជើងស្គីរបស់យើងទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ការធ្វើតេស្តសាកល្បងទាំងនេះបញ្ជាក់ពីការបំពេញតាមមាត្រដ្ឋានអឺរ៉ុបរបស់ស្បែកជើងស្គី ក៏ដូចភាពជាប់ធន់ក្នុងពេលពាក់ផងដែរ។ ការធ្វើតេស្តសាកល្បងនៅខាងក្រៅក៏ត្រូវបានអនុវត្តដូចគ្នាទៅនឹងការធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍ដែរ ដោយមួយចំនួនធ្វើតាមរង្វាស់ និងមួយចំនួនទៀតធ្វើតាមទស្សនៈរបស់អ្នកធ្វើតេស្ត ដើម្បីឱ្យគុណភាពរបស់វាខ្ពស់បំផុត។លទ្ធផលគឺលទ្ធផលធ្វើតេស្តបង្ហាញថា ជាផលិតផលបញ្ជាក់ និងអនុម័តយល់ព្រម។