តើអ្នកត្រូវប្រុងប្រយ័ត្នអំពីអ្វីខ្លះ?
Ewa អ្នកគ្រប់គ្រងផលិតផលរបស់យើង សូមណែនាំឈុតពេញលេញ៖ពាក់មួកសុវត្ថិភាព ទ្រនាប់កែងដៃ ទ្រនាប់ជង្គង់ និងឧបករណ៍ពាក់កដៃ។ពីព្រោះអ្នកមិនអាចដឹងបានទេថា ផ្នែកណាមួយនៃរាងកាយរបស់អ្នកនឹងរងរបួសនោះទេ។យើងសូមណែនាំឧបករណ៍ការពារខាងក្រោម៖ឈុត OXELO PLAY (កូដម៉ូដែល៖ 14777) និងមួកសុវត្ថិភាព B100 (កូដម៉ូដែល៖ 153191) ឬមួកសុវត្ថិភាព MF500 (កូដម៉ូដែល៖ 160387)។
ឧបករណ៍បច្ចេកទេស៖កង់ និងប៉ាដាង
ប៉ាដាងមានចំណាត់ថ្នាក់ ABEC 1 ដល់ 7។
យើងបានជ្រើសរើសប៉ាដាង ABEC 1 ដើម្បីធានានូវបទពិសោធន៍ជិះស្គីប្រកបដោយប្រសិទ្ធភាព ដែលសក្តិសមសម្រាប់កុមារទើបតែរៀនជិះស្គី។ជាទូទៅ ស្គីនេះរអិលរៀងយឺត។សម្រាប់កង់ មានទំហំ 60 មម។
របៀបលៃតម្រូវទំហំ
ឃើញអណ្តាតតូចនៅផ្នែកខាងមុខស្បែកជើងទេ?គ្រាន់តែកិបវាចំកន្លែងត្រឹមត្រូវ ដើម្បីតម្រូវជើងរបស់កូនអ្នក។ចន្លោះជើងមុខត្រូវបានទុកឱ្យចំហ ដើម្បីតម្រូវទំហំស្បែកជើងបានដល់ទៅ 2 លេខបន្ថែមទៀត។ឆ្លាតដែរឬទេ
ស្គីកង់មួយជួរ LEARN100 នេះគឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នកជិះថ្មោងថ្មី :)
អ្វីទាំងអស់បានចាប់ផ្តើមកាលពី 4 ឆ្នាំមុន ដោយការសង្កេតមើលកីឡានេះ ការទទួលមតិកែលម្អរបស់អតិថិជន និងការសម្ភាសកុមារនិងឪពុកម្តាយដើម្បីយល់ពីចំណង់និងតម្រូវការរបស់ពួកគេ។
ក្រុមការងាររបស់យើងទាំងមូលបានធ្វើការដើម្បីបង្កើតផលិតផលនេះ។ពីគំនិត រហូតដល់ការរចនានិងការធ្វើតេស្តទាំងអស់បានមកពីការធ្វើការជាក្រុម។
ហ្វ្រាំងកៅស៊ូ និងកង់ធំ
មិនដូចផ្លាស្ទិចដែលរហែកតែមិនចាប់ហ្វ្រាំងបាន ហ្រ្វាំងកៅស៊ូមានសភាពស្អិតខ្លាំង៖ពួកវាជួយកូនរបស់អ្នកឱ្យចាប់ហ្វ្រាំងកាន់តែមានប្រសិទ្ធភាព។លើសពីនេះទៅទៀត កៅស៊ូក៏សឹកយឺតជាងប្លាស្ទិកផងដែរ។
ដើម្បីឱ្យលំនឹងកាន់តែល្អ យើងបានបំពាក់ស្គីនេះជាមួយនឹងកង់ធំ។
មិនចាំបាច់មានឧបករណ៍ទប់លំនឹងឡើយ។
តើអ្នកចង់ជួសជុលឬថែរក្សាស្បែកជើងស្គីរបស់អ្នកដែរឬទេ?
អ្នកអាចស្វែងរកកង់ ស្បែកហ្វ្រាំង និងសូម្បីតែវីសត្រូវគ្នានឹងស្គី LEARN100 នេះ នៅលើវេបសាយនិងក្នុងហាង Decathlon របស់យើង។ការដំឡើង គឺងាយស្រួលណាស់។សូមកុំភ្លេចចូលមើលគន្លឹះ និងការបង្រៀនរបស់យើង នៅលើគេហទំព័រយូធូប (YouTube) អក់ហ្សេឡូ (Oxelo) របស់យើង៖ គេហទំព័រ៖ https://www.youtube.com/user/oxelo/videos
តើអ្នកអាចថែរក្សាកង់ស្គីរបស់អ្នកឱ្យបានយូរយ៉ាងដូចម្តេច?
កង់ស្គីនឹងសឹកលឿនជាងផ្នែកផ្សេងទៀតនៃស្បែកជើងស្គីរបស់អ្នក។ដូច្នេះសូមផ្លាស់ប្ដូរទីតាំងកង់ស្គីឱ្យបានទៀងទាត់។សូមកុំភ្លេចចូលមើលគន្លឹះ និងការបង្រៀនរបស់យើង នៅលើគេហទំព័រយូធូប (YouTube) អក់ហ្សេឡូ (Oxelo) របស់យើង៖ គេហទំព័រ៖ https://www.youtube.com/user/oxelo/videos
តើយើងធ្វើតេស្តស្គីរបស់យើងដោយរបៀបណា?
ស្បែកជើងស្គីរបស់យើងទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ តេស្តទាំងនេះបញ្ជាក់ពីការអនុលោមតាមស្តង់ដារអឺរ៉ុប ក៏ដូចជាការត្រួតពិនិត្យសំណឹក។យើងក៏ធ្វើការធ្វើតេស្តក្នុងមជ្ឈដ្ឋានជាក់ស្ដែងដែរ - ខ្លះដោយវាស់វែង និងខ្លះទៀតផ្អែកលើគំនិតអ្នកធ្វើតេស្ត។លទ្ធផលគឺលទ្ធផលធ្វើតេស្តបង្ហាញថា ជាផលិតផលបញ្ជាក់ និងអនុម័តយល់ព្រម។រួមបញ្ចូលដោយអ្នកជិះពីក្លឹបជិះស្គីដៃគូរបស់យើង!