1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Voluminous
      • កង់បត់ម៉ូដែល 900 Tilt - អាលុយមីញ៉ូមរលោង

      កង់បត់ម៉ូដែល 900 Tilt - អាលុយមីញ៉ូមរលោង
      BTWIN

      កង់បត់ម៉ូដែល 900 Tilt - អាលុយមីញ៉ូមរលោង

      8556060
      $539,00
      ពន្ធត្រូវបានបូកបញ្ចូល

      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      អ្នក​ជិះ​កង់​ប្រឹតប្រៀងដែល​ស្វែងរក​ប្រសិទ្ធភាពនិង​ភាព​រហ័សរហួន ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​កង់​ប្រចាំថ្ងៃ។ កង់បត់នេះបំពេញតម្រូវការរបស់អ្នក ដោយផ្ដល់នូវផាសុកភាពនិងភាពធន់នឹងការរំកិលទាប។

      ជាមួយនឹងលីបប្រាំបួននិងតួអាលុយមីញ៉ូមទម្ងន់ស្រាល កង់នេះគឺជាកង់ដែលផ្ដល់នូវប្រសិទ្ធផលនិងផាសុកភាពខ្ពស់បំផុតក្នុងចំណោមកង់បត់របស់យើង។វាល្អឥតខ្ចោះ សម្រាប់ការជិះកង់បានច្រើនគីឡូម៉ែត្រ និងការដឹកជញ្ជូនសាធារណៈ។

      ស៊ុម: 100.0% អាលុយមីញ៉ូម

      BENEFITS

      ងាយស្រួលផ្លាស់ទី

      ចំណាយពេលត្រឹមតែ 15 វិនាទីប៉ុណ្ណោះ ដើម្បីពន្លានិងប្តូរពីអ្នកថ្មើរជើងទៅជាអ្នកជិះកង់។

      ពហុមុខងារ

      លីបប្រាំបួនអនុញ្ញាតឱ្យអ្នកទៅមុខបានកាន់តែលឿននិងឆ្ងាយ សូម្បីពេលឡើងភ្នំក៏ដោយ។

      សមត្ថភាពបង្រួមតូច

      បណ្ដោយ/កម្ពស់/ទទឹង ពេលបត់៖ 78 x 66 x 44 សម។បណ្ដោយ/កម្ពស់/ទទឹង ពេលពន្លា៖ 148 x 110 x 59 សម

      ផាសុខភាពក្នុុងពេលជិះកង់

      រីករាយជាមួយភាពងាយស្រួលនៃចង្កូតបែបអ៊ែរហ្គោណូមិក និងកែបប៉ុងរលាស់។

      ការធានាជារៀងរហូត

      ការធានាពេញមួយជីវិតទៅលើតួកង់ កកង់ (មិនគិតត្រចៀក) តួចំពាមរឹង និងដៃចង្កូត។

      TECHNICAL INFORMATIONS

      ពណ៌

      ភាពមិនឥតខ្ចោះនៅក្នុងពណ៌តួពណ៌ត្នោត (ពណ៌លាំៗ សឹកភ្លឺចាំង) មិនមែនជាកំហុសគុណភាពទេ ប៉ុន្តែផ្ទុយទៅវិញ ជាលទ្ធផលនៃជម្រើសនៃការរចនារបស់យើងក្នុងការប្រើអាលុយមីញ៉ូមគ្រើមពណ៌វ៉ារនីសព្រឿងៗ។ដូច្នេះកង់របស់អ្នកនឹងមើលទៅមិនដូចកង់ដទៃឡើយ។

      តួកង់

      តួអាលុយមីញ៉ូម 6061 T6 ដែលមានទម្ងន់ស្រាល ពេញដោយថាមពល និងរឹងមាំ។ប្រព័ន្ធបត់ចំហៀងដ៏ងាយស្រួល ជាមួយនឹងដងមួយ ជួយសន្សំសំចៃកន្លែងបាន៖នៅផ្ទះ, នៅការិយាល័យ, នៅក្នុងឡាន ឬ នៅក្នុងជុំរុំ កង់របស់អ្នកក៏អាចទុកនៅទីនោះបានដែរ។ មានយន្តការមួយ ដើម្បីចាក់សោតួនិងកកង់បានលឿន ដូច្នេះអ្នកអាចទុកកង់ដែលបានបត់ ហើយដឹកជញ្ជូនវាបានយ៉ាងងាយស្រួល។
      តួកង់ដែលមានជន្ទល់សម្រាប់លំនឹងល្អប្រសើរជាងមុន នៅពេលបត់។

      តួចំពាម

      តួចំពាមអាលុយមីញ៉ូម 6061 T6 សម្រាប់ទម្ងន់ទាប។

      សំណុំឧបករណ៍អូសទាញ

      ដុំមីញ៉ុងលីប 9 ម៉ូដែល Shimano Sora ផ្តល់ឱ្យកង់របស់អ្នកនូវកំណើនភាពជាក់លាក់ និងភាពគួរទុកចិត្ត នៅពេលផ្លាស់ប្តូរលីប។ជម្រើសលីបច្រើនអនុញ្ញាតឱ្យអ្នកធាក់បានលឿននៅលើផ្លូវរាប និងព្យាយាមស្ទុះឱ្យលឿនវិញបន្ទាប់ពីឈប់បានដោយមិនចាំបាច់ប្រឹង។
      ម៉ែត្រនៃការអភិវឌ្ឈ- ការអភិវឌ្ឍតិចបំផុត៖2.90 ម ក្នុងមួយជុំធាក់, 28 ធ្មេញ
      - ការអភិវឌ្ឍធំបំផុត៖7.2 ម ក្នុងមួយជុំធាក់, 11 ធ្មេញ

      ហ្វ្រាំង

      ហ្វ្រាំងអក្សរ V​ និងកាប៉ែនហ្វ្រាំងធ្វើពីដែកធានាការចាប់ហ្វាំងបានជាប់ល្អនិងប្រកបដោយប្រសិទ្ធភាព។

      ដៃចង្កូត / ដងដៃចង្កូត / ចង្កូត

      ដៃចង្កូតអាលុយមីញ៉ូមលើកពាក់កណ្តាល ជាមួយនឹងកម្ពស់លើក ៦០ មម សម្រាប់ការតម្រូវទីតាំងដៃចង្កូតឱ្យសមនឹងរូបរាងរាងកាយរបស់អ្នក និងបង្កើនការការគ្រប់គ្រង។
      ទទឹងដៃចង្កូត៖ ៥៦០ ម.ល។
      ដងកកង់អាលុយមីញ៉ូមភ្ជាប់ជាប់ ជាមួយនឹងសោដោះរហ័ស សម្រាប់បង្កើនភាពរឹងមាំ​ធៀបទៅនឹងដើមដងកកង់ដែលអាចលៃតម្រូវកម្ពស់បាន។ចម្ងាយពីកែបដល់ដៃចង្កូត៖ 540 ម.ល។ កន្រ្តកពីក្រោម ឆ្ងាយពីកែបកង់។ 480 មម ដល់ 780 មម។កណ្តាប់បែបវិទ្យាសាស្រ្ត។

      កែប / ដងកែប

      កែបមានប៉ុងរលាស់ពេញដោយផាសុកភាពនេះត្រូវបានផលិតដោយគ្មានថ្នេរ ដើម្បីបង្ការកុំឱ្យទឹកចូលពេលជិះពេលមានភ្លៀង។ដងកែបអាលុយមីញ៉ូមប្រឆាំងនឹងការបង្វិលនិងប្រឆាំងចោរលួចដែលមានអង្កត់ផ្ចិត 31.6 មម។

      កង់

      20 អ៊ីញ, ខ្នងឌុបផលិតដោយម៉ាស៊ីន។

      សំបកកង់

      សំបកកង់ជាមួយនឹងការពង្រឹងប្រឆាំងនឹងការមុតធ្លាយ និងបន្ទះចំណាំងផ្លាត សម្រាប់ភាពមើលឃើញពីខាង។
      ទំហំ ២០ x ១,៧៥។
      យើងបានអភិវឌ្ឍសំបកកង់ទាំងនេះដោយប្រើបច្ចេកវិទ្យា Skinwall ដើម្បីឱ្យបានទម្ងន់ស្រាលនិងគុណផលខ្ពស់។

      ឈុតឈ្នាន់រវៃ

      ឈ្នាន់បត់ឡើងកាត់បន្ថយភាពសំពីងសំពោង ខណៈពេលបត់កង់។ នៅពេលដែលឈ្នាន់ត្រូវបត់ឡើងនិងដងដៃចង្កូតត្រូវបានបត់ចុះ កង់នេះអាចត្រូវបានទុកផ្អែកជញ្ជាំង ហើយប្រើទីធ្លាតិចតួច (ទទឹង26 សម)។ ដងធាក់អាលុយមីញ៉ូម៖170 មម។

      គ្រឿងបន្ទាប់បន្សំ / ឧបករណ៍

      ជម្ទល់ ក្បាំងភក់មានជើង ក្បាំងច្រវ៉ាក់ពីរ ដើម្បីបង្ការកុំឱ្យច្រវ៉ាក់រអិលធ្លាក់ និងការពារវាពីភាពកខ្វក់។
      វ៉រ្យ៉ង់ពណ៌ទាំងអស់រួមមានក្បាំងដេរីយ័រខាងក្រោយផងដែរ។ពិលប្រើថ្មខាងមុខនិងខាងក្រោយ។ ពិលមុខនិងក្រោយត្រូវបានមួលវីសភ្ជាប់ ដើម្បីជៀសវាងហានិភ័យនៃការលួច។
      កង់នេះត្រូវជាមួយនិងគម្របដឹកជញ្ជូនរបស់TILT និង​ ធ្នើរកន្ត្រករបស់B'TWIN សម្រាប់កង់ដែលអាចបត់បាន។កង់នេះមិនអាចប្រើជាមួយកែបកូនក្មេងបានទេ។

      ទំហំនិងទម្ងន់អ្នកប្រើប្រាស់

      សណ្ឋានកង់នេះផ្ដល់ផាសុកភាពដល់អ្នកជិះកង់ដែលមានកម្ពស់ពី 1.45 ដល់ 1.85 ម។
      កង់នេះស្របតាមស្តង់ដារ ISO 4210 សម្រាប់អ្នកជិះកង់ទម្ងន់អតិបរមា 100 គក្រ។