សេចក្តីលំអិតអាវកាក់ដាក់ទម្ងន់ 6-10គក
វិមាត្ររបស់អាវកាក់នេះ : បណ្តោយ៖ 47 cm
ទទឹង៖ ៣២ សម
កម្រាស់៖ 9 សម
អាវនេះមានទម្ងន់សុទ្ធ 6 គក. វាមកជាមួយបន្ទះទម្ងន់ 4 x 1 គក ដូច្នេះអ្នកអាចតម្លើងបានដល់ទៅ 10 គក
ប៉ុន្តែ អ្នកអាចបន្ថែម ១៤គកដោយគ្រាន់តែដាក់បន្ទះទម្ងន់ចូលក្នុងហោប៉ៅ (ឧទាហរណ៏ ដុំដែក)
ហេតុអ្វីត្រូវប្រើអាវកាក់នេះសម្រាប់ហាត់ cross-training និងហាត់ទម្ងន់?
ដោយបន្ថែមទម្ងន់ពីលើលំហាត់ប្រាណរបស់អ្នក (ដែលកាន់តែងាយស្រួល) អ្នកបង្កើនភាពពិបាកនិងជម្រុញសាច់ដុំឲ្យវិវឌ្ឍទៅមុខទៀត អាវកាក់ជួយអ្នកបង្កើនកម្លាំង ហាត់ខ្លាំងៗ និងហាត់សាច់ដុំ
វាជាឧបករណ៏ចាំបាច់សម្រាប់ការហាត់របស់អ្នកកាន់តែប្រសើរ!
ហេតុអ្វីត្រូវរើសអាវកាក់នេះ?
អ្នកអាចថែមទម្ងន់បានដល់ទៅ១៤គក លើអាវកាក់នេះ (ឧទាហរណ៏ បន្ថែមបន្ទះដែក) មិនដូចម៉ូដមុនដែលមានកំណត់ត្រឹម១០គក
ក្រុមអ្នករចនាបានបង្កើតម៉ូដឡើងវិញនូវខ្សែលើស្មាសម្រាប់ផាសុកភាពបន្ថែមពេលកំពុងហាត់ប្រាណប្រព័ន្ធនេះត្រូវបានរចនាឡើងវិញដើម្បីសម្របតាមគ្រប់រូបរាងកាយទាំងអស់
ចុងក្រោយ ផ្នែកបកបិតត្រូវបានគេបន្ថែមដូច្នេះអ្នកអាចច្នៃអាវកាក់អ្នកដែលមានបន្តះក្រណាត់នៅក្នុងប្រអប់ស្រាប់!
តើលំហាត់ប្រាណអ្វីដែលអ្នកអាចហាត់ជាមួយអាវកាក់នេះ?
អាវនេះគឺល្អប្រើព្រោះវាអាចឲ្យអ្នកធ្វើលំហាត់ប្រាណបានពេញលេញ ដូចជា:- អាវ៉ង់បែរក្រោយ: ពង្រឹងសាច់ដុំដៃចំហៀង ស្មា និងក្រោមស្មាបន្តិច - ហាត់ទាញឡើង: បង្កើនសាច់ដុំដើមដៃនិងខ្នង -ហាត់ muscle-ups
-ហាត់ single- or double-leg squats
- ហាត់ burpees: ដើម្បីបង្កើនការហាត់ខាឌីយូរបស់អ្នក
របៀបនៃការសារ៉េអាវកាក់
វិធីនៃការសារ៉េតាមទំហំអ្នក: -លើកអាវពាក់លើកទី១
- ដាក់ផ្នែកខ្នងទម្លាក់ចុះរយចសារ៉េខ្សែនៅខាងផ្នែកខ្នង - ដើម្បីបន្ថយប្រវែងរបស់វា ទាញគន្លឹះរួចទាញខ្សែតូចៗ២បន្តឹង- ដើម្បីបន្ថែមប្រវែង ទាញគន្លឹះរួចទាញខ្សែធំបន្តឹង
តើទម្ងន់ជាអតិប្បរមាប៉ុន្មានដែលអាវនេះអាចទ្រទ្រង់បាន?
សូមចាំថាអាវកាក់នេះអាចទ្រទម្ងន់បានដល់ ១៤គក
សម្រាប់អ្នកហាត់ WOD ឲ្យមានផាសុកភាព
តើអ្នកកំពុងគ្រោងហាត់ Murph ដោយប្រើអាវកាក់នេះ? យើងសូមណែនាំឲ្យប្រើបន្ទះសម្រាប់ហាត់ (ref: 8487863) រឺដងចាប់ (ref: 8796825) ដើម្បីចៀសវាងការរងរបួសដៃតូចតាចពេលហាត់ទាញឡើង
ដំបូន្មានយើងខ្ញុំនូវការថែទាំអាវកាក់នេះ
នៅចន្លោះពេលហាត់នីមួយ អ្នកមានជម្រើស២:
-ដាក់វាស្ងួតហាលខ្យល់ បើចាំបាច់ សូមប្រើស្រ្ពៃកម្ចាត់ក្លិន
-លាងដៃជាមួយក្រណាត់សើមបន្ទាប់ពីដោះដុំទម្ងន់ចេញអស់
សូមចំណាំថាអាវនេះមិនអាចដាក់បោកម៉ាស៊ីនបានទេ
ហាត់ cross-training ដែលបង្កើតដោយគ្រូបង្វឹករបស់យើងខ្ញុំ
ហាត់ចប់ ៤ទៅ៤ជុំ ហើយសម្រាក ០ទៅ២នាទី នៅពេលចប់ជុំនីមួយៗ-សម្រាប់អ្នកហាត់ដំបូង: ហាត់ ២០វិនាទី សម្រាក៤០វិនាទី -សម្រាប់អ្នកហាត់កម្រិតមធ្យម:ហាត់៣០វិនាទី សម្រាក៣០វិនាទី -សម្រាប់អ្នកហាត់ជំនាញ: ហាត់៤០វិនាទី សម្រាក ២០វិនាទី
ពេលអ្នកហាត់ចប់លំហាត់ប្រាណទី១ សូមបន្តហាត់ទី២បន្ទាប់ពីសម្រាករួច ហើយធ្វើតទៀត: -អាវ៉ង់
- dumbbell thrusters
- ring row
- step up