ការការពារសម្រាប់កុមារ
ស្បែករបស់កូនក្មេងងាយរងប៉ះពាល់ដោយសារពន្លឺព្រះអាទិត្យ ដោយសារតែប្រព័ន្ធការពាររបស់កុមារអាចដំណើរការមានប្រសិទ្ធិភាពតែក្រោយអាយុ 3 ឆ្នាំប៉ុន្នោះ។ ចំពោះការត្រូវថ្ងៃក្នុងបរិមាណដូចគ្នា ផលប៉ះពាល់របស់ពន្លឺព្រះអាទិត្យលើកូនក្មេងមានទំហំធំជាងផលប៉ះពាល់លើមនុស្សពេញវ័យចំនួនពីរទៅបីដង។ ដូច្នេះ វាជារឿងសំខាន់ណាស់ក្នុងការការពារខ្លួនពួកគេអោយបានល្អ។
តើ UPF 50+ មានន័យដូចម្តេច?
UPF គឺជាតម្លៃការពារពន្លឺព្រះអាទិត្យដែលមានស្តង់ដារទទួលស្គាល់លើពិភពលោក (កត្តាការពារកាំរស្មី UV)។
វាកំណត់កម្រិតការពារនៃក្រណាត់ ព្រមទាំង កំណត់យ៉ាងច្បាស់ពី កម្រិតកាំរស្មី UV ដែលអាចឆ្លងកាត់វាបាន.
វាត្រូវតែទប់ស្កាត់កាំរស្មី UV យ៉ាងហោចណាស់ 95% ស្របទៅតាមស្តង់ដារ។UPF 50+ មានន័យថាសាច់ក្រណាត់អាចទប់ស្កាត់កាំរស្មី UVA យ៉ាងហោចណាស់ 95% និង UVB 98%។
អាកប្បកិរិយាពេលត្រូវថ្ងៃ?
បើទោះជាអាវយឺតការពារកាំរស្មី UV ផ្តល់នូវការការពារពីព្រះអាទិត្យ កត្តាផ្សេងទៀត ដូចជាចំណាំងផ្លាត (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលា ជាដើម ក៏ត្រូវតែពិចារណាផងដែរ។ ស្លៀកពាក់អាវយឺតនេះនឹងមិនជួយអោយអ្នកពាក់គេចផុតពីដំបូន្មានពាក់ព័ន្ធដូចខាងក្រោមឡើយ៖ ពាក់វែនតាការពារពន្លឺ ត្រូវប្រើក្រែមការពារពន្លឺព្រះអាទិត្យជាប្រចាំ ពាក់មួក ផឹកទឹកអោយបានច្រើន ជាដើម។