Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
អាវយឺតកូនក្មេង KIDS' LS UV TOP 100
OLAIAN

អាវយឺតកូនក្មេង KIDS' LS UV TOP 100

8796318
$12,00
$9,00
-25%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
  • អាវយឺតកូនក្មេង KIDS' LS UV TOP 100
អាវយឺតកូនក្មេង KIDS' LS UV TOP 100
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ត្រូវបានអភិវឌ្ឍដោយក្រុមការងារឌីសាញយើងខ្ញុំសម្រាប់ការពារពន្លឺព្រះអាទិត្យនៅពេលកំពុងលេងកីឡាជិះក្តារបន្ទះ។កម្រិតចាប់ផ្តើម។ទឹកដែលមានសីតុណ្ហភាពលើស 21 អង្សារសេ។

អាវដៃវែងក្មេងសម្រាប់ការការពារព្រះអាទិត្យ មិនថានៅក្នុងទឹកហើយកាត់បន្ថយការរលាកស្បែកពីការប៉ះជាមួយក្តារស្គី។ម៉ូតរឹបរាងសម្រាប់ភាពឋិតថេរនៅក្នុងទឹករលក។

ក្រណាត់: 16.0% Elastane, 84.0% Polyester

BENEFITS

ការពារកំដៅថ្ងៃ

ក្រណាត់ UPF 50+។ មានការការពារពន្លឺព្រះអាទិត្យនៅពេលមានសំណើម។ រារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មីយូវី។

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

មានខ្សែតភ្ជាប់ផ្នែកខាងក្រោមរបស់អាវយឺតទៅនឹងឈុតខោខ្លី។

កាត់បន្ថយរមាស់

ទប់ស្កាត់ការកកិតប្រឆាំងនឹងក្តារ។ ការហ្វឹកហាត់រយៈពេល 1 ម៉ោង។

ឆាប់ស្ងួត

សារជាតិប៉ូលីអេស្ទែរសំយោគដែលឆាប់ស្ងួត។

ងាយស្រួលថែទាំ

សំណាញ់ក្រណាត់នេះការពារមិនឱ្យគ្រាប់ខ្សាច់ជាប់ស្អិតបានឡើយ។

TECHNICAL INFORMATIONS

របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី1)

អាវយឺតការពារកាំរស្មីយូវីទាំងអស់របស់យើងគឺ UPF50+ ពោលគឺ ពួកវាមានកម្រិតការពារខ្ពស់បំផុត។ ដូច្នេះជម្រើសរវាងពួកគេនឹងត្រូវបានធ្វើឡើងដោយផ្អែកលើប្រវែងនៃដៃអាវ ហើយវានឹងអាស្រ័យលើអ្វីដែលវានឹងត្រូវបានប្រើប្រាស់សម្រាប់។ ភាពរឹបតឹងគឺអស្ចារ្យបំផុតសម្រាប់ការជិះក្ដារលើទឹក ដូច្នេះយើងបានសំរេចចិត្តបង្កើតប្រភេទផលិតផលរបស់យើង ជាចម្បងសម្រាប់ការជិះក្ដារលើទឹក។ សម្រាប់ការជិះក្ដារលើទឹក ជម្រើស​នឹងត្រូវបានធ្វើឡើង ស្របតាមរយៈពេលនៃការហ្វឹកហាត់របស់អ្នក។1 ម៉ោង 2 ម៉ោង ឬ ៣ ម៉ោង។

របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី2)ស្របតាមរយៈពេលនៃការលេង)

1 ម៉ោង៖ ការលេងយូរៗម្ដង។ អ្នកអាចជ្រើសរវាងរឹបរលុង (អាទិភាពក្នុងការជួយសម្រួលដល់ការពាក់ និងផ្ដល់ផាសុកភាព នៅពេលស្ងួត) ឬម៉ូដកាត់រឹបរាង (អាទិភាពក្នុងការផ្ដល់ផាសុកភាព នៅពេលសើម)។ ប្រព័ន្ធរង្វង់ ដើម្បីភ្ជាប់វាទៅនឹងខោខ្លី ធានានូវស្ថេរភាពនៃផលិតផល។
2 ម៉ោង៖ ការលេងជាប្រចាំ។ ផាសុកភាព នៅពេលសើម ត្រូវផ្ដល់ដោយបន្ទះគ្មានថ្នេរនៅក្រោមដៃ និងខ្សែទាញ ដែលបង្កើនស្ថេរភាពបន្ថែមទៀត។
3 ម៉ោង៖ ការហ្វឹកហាត់កម្រិតខ្លាំង។ បន្ថែមភាពកក់ក្តៅ ដើម្បីជួយអ្នកឱ្យស្ថិតនៅក្នុងទឹកយូរ។

មានការប្រឆាំងនឹងកាំរស្មីយូវីបើទោះបីជាសើមក៏ដោយ។

ក្រណាត់ដែលប្រើលើផលិតផលធន់នឹងកាំរស្មីយូវី នេះជួយទប់ស្កាត់យ៉ាងហោចណាស់ 98% នៃកាំរស្មី UVB និង 95% នៃ UVA (UPF 50+)។ វាធានាអោយបាននូវការការពារពីកាំរស្មីពន្លឺព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ កាំរស្មីយូវីត្រូវបានទប់ស្កាត់ដោយភាពក្រាស់របស់សាច់ក្រណាត់ សម្រាប់ការការពាររយៈពេលយូរ បើទោះបីជាបោកគក់រួចក៏ដោយ។

តើ UPF 50+ មានន័យដូចម្ដេច?

UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។
វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។
ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។ UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។

កាត់បន្ថយការរលាក

អាវយឺតការពារកាំរស្មីយូវីមួយនេះ ជួយកាត់បន្ថយការកកិតនិងរលាក ដោយសារការប៉ះជាមួយនឹងផ្ទៃក្ដារ។វាក៏អាចប្រើពីក្រោមឈុតលេងទឹកបានផងដែរ ដើម្បីកំនត់ការរលាក ជាពិសេសនៅជុំវិញកនិងក្លៀក។ ទទួលបានការទទួលស្គាល់ចំពោះកាត់បន្ថយការកកិត ពីការធ្វើចលនាទៅមុខក្នុងការហាត់លេងរយៈពេលមួយម៉ោង។ប្រសិនបើលោកអ្នកចង់ធ្វើការលេងលើសពីមួយម៉ោង ឈុតអាវប្រឆាំងនឹងកាំរស្មីយូវីលេខ500ជាជម្រើសដ៏ល្អបំផុត ដោយមានបន្ទះថ្នេ ក្រោមដៃអាវ។

ប្រព័ន្ធទ្រទ្រង់

ឈុតអាវការពារកាំរស្មីយូវីប្រភេទនេះ មានកន្លែងតភ្ជាប់ខ្សែខាងក្រោមរបស់វាទៅនឹងឈុតខោដើម្បីបង្ការការរបូតឈុតនៅពេលកំពុងជះក្តារបន្ទះ។ដំណោះស្រាយបែបនេះត្រូវបានណែនាំអោយធ្វើតាមសម្រាប់ការលេងលើសពីមួយម៉ោង ប្រសិនបើការលេងលើសពីមួយម៉ោង​យើងសូមណែនាំអោយប្រើឈុតអាវការពារកាំរស្មីយូវីលេខ 500ដែលមានខ្សែចងផ្នែកត្រគាកដើម្បីធានាភាពឋិតថេរកាន់តែប្រសើរ។ ភាពធូររលុងដែលមិនចាំបាច់នៅលើឈុត អាចនឹងបង្កអោយមានការរលាកស្បែកផ្នែកខាងក្រោមនៃពោះជាក់ជាមិនខាន។

កម្ដៅ និង ខ្យល់

សីតុណ្ហភាពទឹកអប្បបរមា ដែលត្រូវបានណែនាំ សម្រាប់ការប្រើអាវយឺតការពារកាំរស្មី UV នេះគឺ ២២អង្សារសេ។កម្តៅរបស់ខ្យល់អាចនឹងបង្កើន ឬបន្ថយនូវសុក្រិត្យភាពនៃការណែនាំខាងលើនេះ។ អាវការពារកម្តៅរបស់យើង(លើសពីពីរម៉ោង) ត្រូវបានផលិតពីស្បែកចៀម ឬជ័រនីអូប្រែន ឬទាំងពីរ។ ល្បឿនខ្យល់ដែលអាចប៉ះពាល់ផាសុកភាពនៃឈុតគឺ ចាប់ពី 15km/hឡើងទៅ៖ក្នុងករណីនេះ សូមធ្វើការជ្រើសរើសម៉ូដែលដែលផលិតពីជាតិនីអូប្រែន។

អាវយឺតការពារកាំរស្មីយូវីសម្រាប់លេងកីឡាទឹកជាច្រើនប្រភេទ។

អាវការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។
ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យពួកវា អាច​ប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។

ការពារកូនៗរបស់អ្នក!​

ស្បែកក្មេងគឺងាយរងការប៉ះពាល់ពីកាំរស្មីព្រះអាទិត្យ ដោយប្រព័ន្ធការពារកុមារត្រូវបានបង្កើតឡើង ក្រោយបន្ទាប់ពីអាយុ ៣ ឆ្នាំ។ ក្នុងកម្រិតកាំរស្មីដូចគ្នា ផលប៉ះពាល់នៃព្រះអាទិត្យលើកុមារមានកម្រិតខ្លាំងជាងក្មេងជំទង់ដល់ទៅ 2 ទៅ 3 ដង។ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារពួកគេប្រកបដោយប្រសិទ្ធិភាព។

សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ

ទោះបីអាវយឺតនេះផ្តល់ការការពារពីព្រះអាទិត្យក្ដី បាតុភូត ដូចជា ចំណាំង (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ក៏ត្រូវតែលើកយកមកពិចារណាផងដែរ។ការពាក់អាវយឺតនេះមិនមែនមានន័យថា អ្នកពាក់ត្រូវបោះបង់ចោលសកម្មភាពសមស្របនានានោះទេ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។

ការណែនាំពីការការពារកម្តៅថ្ងៃ

https://www.olaian.fr/conseils/top-10-des-idees-recues-sur-la-protection-solaire-tp_3905

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងអាចឌីសាញខោហែលទឹក ហើយនៅថ្ងៃដដែលយើងអាចធ្វើតេស្តដើម្បីត្រួតពិនិត្យ និងលេងកីឡាជិះក្តារបន្ទះ ដើម្បីពិនិត្យថាតើវាមានភាពឋិតថេរនៅលើទឹករលក ផាសុកភាព និងប្រើប្រាស់បានយូរឬក៏យ៉ាងណា។