1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • ឈុតអៃគីដូ/ យូដូ សម្រាប់មនុស្សពេញវ័យ លេខ៥០០ - ពណ៌ស

      ឈុតអៃគីដូ/ យូដូ សម្រាប់មនុស្សពេញវ័យ លេខ៥០០ - ពណ៌ស
      OUTSHOCK

      ឈុតអៃគីដូ/ យូដូ សម្រាប់មនុស្សពេញវ័យ លេខ៥០០ - ពណ៌ស

      8546430
      $39,00
      $29,00
      -25%
      ពន្ធត្រូវបានបូកបញ្ចូល

      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមរចនាម៉ូតរបស់យើង បានបញ្ចេញម៉ូតឈុតយូដូ ប្រភេទនេះ សម្រាប់អ្នកលេងកីឡាយូដូ កម្រិតលើមធ្យម។ ហ្វឹកហាត់ និងប្រឡង ដើម្បីទទួលបានខ្សែក្រវ៉ាត់បៃតង និងខៀវរបស់អ្នក!

      ដើម្បីឱ្យបច្ចេកទេសយូដូរបស់អ្នក កាន់តែមានកម្រិតខ្ពស់ និងល្អឥតខ្ចោះ សូមសាកល្បងឈុតយូដូដ៏ស្រស់ស្អាត និងជាប់ធន់បានយូររបស់យើង ដោយក្នុងនោះ អ្នកអាចឱ្យអ្នកធ្វើចលនាបានដោយសេរី តាមការចង់បានរបស់អ្នក!លក់ដោយមិនមានខ្សែក្រវ៉ាត់ឡើយ។

      ក្រណាត់: 65.0% កប្បាស, 35.0% Polyester; ក្រណាត់សំខាន់ - បាត: 35.0% កប្បាស, 65.0% Polyester

      BENEFITS

      ធន់នឹងការខូច

      ឈុតយូដូ ដែលតឹងជាប់ធន់បានយូរ ដោយសារសាច់ក្រណាត់ទម្ងន់ ៥៥០ក្រាម/ម៉ែត្រការេ។

      សេរីភាពក្នុងការធ្វើចលនា

      ធ្វើចលនាទៅមុខ និងនៅលើកម្រាលសង្វៀនដោយសេរី ដោយសារការកាត់ដេររាងរលុង នៅត្រង់ស្មា។

      ងាយស្រួលប្រើ

      ងាយស្រួលកាន់ប្រយុទ្ធក្នុងកីឡាយូដូ ដោយសារកអាវផ្នែកខាងក្រោយ ធ្វើពីប្រភេទអេទីល (EVA)

      TECHNICAL INFORMATIONS

      ក្រាម៉េក និងសមាសធាតុ៖ ការពន្យល់

      កម្រាស់ និងទម្ងន់របស់សាច់ក្រណាត់ ត្រូវបានបង្ហាញតាមរយៈទម្ងន់សាច់ក្រណាត់ជាក្រាមក្នុងមួយម៉ែត្រការេ។នេះត្រូវបានគេស្គាល់ថាជាក្រាម៉េក។ ហើយសម្រាប់កីឡាយូដូ មិនមានអ្វីប្រសើរជាងឈុត ដែលមានសាច់ក្រណាត់ជាប់ធន់បានយូរ និងរក្សាទ្រង់ទ្រាយនៅពេលប្រយុទ្ធ និងនៅពេលបោកគក់ឡើយ!នេះជាមូលហេតុដែលយើង បានជ្រើសយកសាច់ក្រណាត់លាយរវាងកប្បាស ៦០ភាគរយ និងប៉ូលីអេស៊្ទែរ (polyester) ៣៥ភាគរយ៖ សាច់ក្រណាត់ធន់នឹងការចាប់ទាញ និងការបោកគក់។ហើយជាមួយនឹងទម្ងន់៥៥០ក្រាម/ម៉ែត្រការេ ឈុតយូដូប្រភេទនេះ សាកសមបំផុតសម្រាប់អ្នកលេងកីឡាយូដូ កម្រិតលើមធ្យម!

      កអាវដែលត្រូវបានរចនាម៉ូតឡើងសម្រាប់កីឡាយូដូ៖

      យូដូ ជាប្រភេទកីឡាប្រយុទ្ធ ដែលប្រើបច្ចេកទេសចាប់ទាញកអាវ៖អ្នកត្រូវតែចាប់ឈុតយូដូរបស់ដៃគូប្រកួតរបស់អ្នក ដើម្បីផ្តួលពួកគេទៅលើកម្រាលសង្វៀន។ ដូច្នេះ ដើម្បីជួយសម្រួលដល់ការហ្វឹកហាត់របស់អ្នក យើងបានរចនាម៉ូតកអាវ ដែលមានផ្នែកខាងក្រោយរាងធំ និងជ្រុងកអាវធ្វើពីសាច់ក្រណាត់អេទីល (EVA)។
      នេះគឺធ្វើឱ្យការចាប់ជ្រុងកអាវ មានភាពកាន់តែងាយស្រួល។និងដើម្បីរក្សានូវរបៀបរៀបរយ និងងាយស្រួលទាញឈុតរបស់អ្នកមកដូចដើមវិញ កអាវផ្នែកខាងមុខ មានរាងកោង។ លទ្ធផល៖ អាវធំរបស់អ្នក មានរាងដូចជាដងខ្លួនរបស់អ្នក និងស្ទើរតែស្ថិតនៅតាមទីតាំងដងខ្លួនយ៉ាងត្រឹមត្រូវ។

      ការរចនាម៉ូតឈុតយូដូ លេខ៥០០

      យើងបានរចនាម៉ូតឈុតយូដូ ដែលសាកសមនឹងកីឡារបស់អ្នក ដូច្នេះ អ្នកអាចអភិវឌ្ឍសមត្ថភាព ដោយមិនមានឧបសគ្គរារាំងឡើយ៖ ប្រវែងដៃអាវ, ភាពធូររលុងនៅបរិវេណស្មា និងការខ្ទាស់ជាប់នៅត្រង់ចង្កេះ អាចឱ្យអ្នកធ្វើចលនាបានដោយសេរី។
      ហើយជាមួយនឹងរូបរាងកាត់ដេររាងដូចគ្រាប់ស្រូវ និងគ្រាប់ពេជ្រ ឈុតនេះ ផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនាយូដូ។ហើយចំពោះខោវិញ យ៉ាងដូចម្តេចដែរ? ខោកាន់តែមានភាពជាប់ធន់ នៅត្រង់ជង្គង់ សម្រាប់ការធ្វើចលនានៅលើកម្រាលសង្វៀន និងមានខ្សែចងចង្កេះជាលក្ខណៈប្រពៃណី។

      ក្រុមរចនាម៉ូតលើផ្នែកសិល្បៈក្បាច់គុន ដែលមានទេពកោសល្យ...

      អ៊េនរីក (Enrique), ឡរ៉េន (Laurent), ម៉ារី (Marie) និងលូវីស (Louis)៖ ខ្សែក្រវ៉ាត់ខ្មៅ៣ ក្នុងចំណោមពួកគេទាំង៤នាក់ និងបំណងបញ្ចេញម៉ូតឈុតយូដូ ដែលសាកសមនឹងកម្រិត និងក្បាច់គុនរបស់អ្នក!ឈុតយូដូនេះ ត្រូវបានឆ្លងកាត់ការរចនាម៉ូតជាច្រើនលើកច្រើនសារ, ការចេញជាគំរូដើម និងការធ្វើតេស្តសាកល្បង នៅក្លឹបកីឡាយូដូស៊ាំងហីន (Sainghin) ជិតទីក្រុងឡាល (Lille) ប្រទេសបារាំង ដើម្បីសម្រេចចុងក្រោយបានឈុតយូដូប្រភេទនេះ។ឡរ៉េន (Laurent) ដែលជាវិស្វករផលិតផល បាននិយាយថា៖ «យើងចង់បានឈុតយូដូដ៏មានផាសុខភាព ដែលអ្នកអាចមើលទៅសាកសម និងមានអារម្មណ៍ល្អពេលបានពាក់វា។ ឈុតយូដូ លេខ៥០០ គឺជាការងាររបស់ម៉ារី (Marie) អ្នកច្នៃម៉ូតវាយនភ័ណ្ឌរបស់យើង និងការងារយ៉ាងប្រុងប្រយ័ត្នរបស់អ៊េនរីក (Enrique) អ្នកគ្រប់គ្រងផលិតផលរបស់យើង។»

      អ៊េនរីក (Enrique) ដែលជាអ្នកគ្រប់គ្រងផលិតផលនៅអៅស្ហក (Outshock) បានបញ្ជាក់ពីអត្ថប្រយោជន៍របស់កីឡាយូដូ៖

      «ខ្ញុំមកពីពិភពកីឡាការ៉ាតេ ហើយចំណុចមួយ ដែលខ្ញុំតែងតែកត់សម្គាល់ពីកីឡាយូដូ គឺកម្លាំង​ និងភាពបត់បែន ក្នុងពេលតែមួយ។ អ្នកលេងកីឡាយូដូ ហ្វឹកហាត់កីឡាយ៉ាងស្ទាត់ជំនាញ ដែលគួរឱ្យចង់តាមដានទស្សនា។ ខ្ញុំក៏ចូលចិត្តគំនិត ដែលថាការហ្វឹកហាត់កីឡាយូដូ មានលក្ខណៈទូលំទូលាយ៖ អ្នករៀនបានយ៉ាងច្រើន ពីខ្លួនរបស់អ្នក នៅពិភពខាងក្រៅ។ នេះគឺជាភាពច្បាស់លាស់ និងតម្លៃ ដែលខ្ញុំបានរកឃើញនៅអៅស្ហក (Outshock) ហើយដែលខ្ញុំចង់ធ្វើការចែករំលែក តាមរយៈឈុតយូដូរបស់យើង។»

      របៀបជ្រើសរើសទំហំឈុតយូដូរបស់អ្នក

      ជម្រើសនៃទំហំឈុតយូដូ អាស្រ័យទៅលើទំហំខ្លួនរបស់អ្នក!ទំហំឈុតយូដូ មានចាប់ពី ១៦០សង់ទីម៉ែត្រ ដល់២០០សង់ទីម៉ែត្រ ហើយយើងសូមណែនាំឱ្យអ្នកជ្រើសរើសឈុតយូដូ ដែលវែងជាងកម្ពស់របស់អ្នក យ៉ាងហោច៥សង់ទីម៉ែត្រ។ ឧទាហរណ៍ ប្រសិនបើអ្នកមានកម្ពស់ ១៧៤សង់ទីម៉ែត្រ សូមជ្រើសរើសឈុតយូដូប្រវែង ១៨០សង់ទីម៉ែត្រ។

      របៀបថែរក្សាឈុតយូដូរបស់អ្នក

      យើងសូមណែនាំឱ្យអ្នកទុកឈុតយូដូរបស់អ្នកឱ្យស្ងួត បន្ទាប់ពីការប្រើប្រាស់នីមួយៗ។ សូមបោកគក់ជាទៀងទាត់ ដើម្បីរក្សាឈុតឱ្យនៅតែមានពណ៌ស។ គន្លឹះរបស់យើង? បោកគក់ដោយប្រើទឹកត្រជាក់ សម្រាប់រយៈពេលប៉ុន្មាននាទីដំបូង។ ហើយសម្រាប់ការហាល យើងសូមណែនាំឱ្យហាលឈុតស្ងួតដោយឯកឯង និងសូមកុំប្រើប្រាស់ម៉ាស៊ីនសម្ងួត។