1
Hide Filters
Filters 0
Sort by :
Filters 0
  • កាសត្រចៀក USB-C WE100
  • កាសត្រចៀក USB-C WE100
  • កាសត្រចៀក USB-C WE100
កាសត្រចៀក USB-C WE100
KIPRUN

កាសត្រចៀក USB-C WE100

8818132
$10,00
ពន្ធត្រូវបានបូកបញ្ចូល
  • កាសត្រចៀក USB-C WE100
  • កាសត្រចៀក USB-C WE100
  • កាសត្រចៀក USB-C WE100
កាសត្រចៀក USB-C WE100
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
កាសនេះត្រូវបានឌីសាញឡើងសម្រាប់ការស្តាប់តន្ត្រី កំឡុងពេលនៃការរត់កីឡា

កាសដែលមានភាពសាមញ្ញ ផ្តល់ផាសុកភាព រឹបជាប់នឹងត្រចៀក ដែលលោកអ្នកអាចរីករាយនឹងតន្ត្រីបានយ៉ាងងាយកំឡុងពេលនៃការរត់កីឡារបស់អ្នក

កាសស្តាប់ត្រចៀក: 60.0% Acrylonitrile Butadiene Styrene, 40.0% PCBA; ខ្សែ: 100.0% Thermoplastic Polyurethane

; ទំពក់: 100.0% ស៊ីលីខូន

BENEFITS

ការរក្សាលំនឹង

ទ្រនាប់កាសទន់ ងាយស្រួលភ្ជាប់នឹងសម្លៀកបំពាក់កីឡា

ធន់នឹងការបែកញើស

ត្រូវបានឌីសាញឡើងសម្រាប់ភាពធន់នឹងញើស

ការគ្រប់គ្រង

ការបញ្ជាពីចម្ងាយ ដើម្បីផ្លាស់ប្តូរតន្ត្រី និងការហៅទូរស័ព្ទ

ដែលមានទំងន់ស្រាល

ការឌីសាញដែលមានទម្ងន់ស្រាល សម្រាប់ផាសុកភាពបន្ថែម និងភាពរឹបជាប់នឹងត្រចៀកទម្ងន់15 g

TECHNICAL INFORMATIONS

តើអ្វីដែលធ្វើឱ្យកាសស្តាប់ត្រចៀកកីឡាខុសពីកាាសធម្មតា

នៅពេលដែលអ្នកកំពុងធ្វើលំហាត់ប្រាណ រាងកាយទាំងមូលរបស់អ្នកបានផ្លាស់ទី កាសស្តាប់ត្រចៀករបស់អ្នកត្រូវតែនៅជាប់នឹងត្រចៀកឱ្យបានល្អ ការហាត់ប្រាណរមែងបញ្ចេញញើស ដែលទាមទារយ៉ាងចាំបាច់នូវកាសស្តាប់ត្រចៀកដែលធន់នឹងញើសហើយលោកអ្នកនៅតែអាចស្តាប់តន្រី្តបានយ៉ាងងាយ វាមានជម្រើសចំនួនបីសម្រាប់កាសស្តាប់ត្រចៀកប្រភេទនេះWE100

កាសស្តាប់ត្រចៀក ដែលរក្សានៅនឹងកន្លែងនៅពេលដែលអ្នកកំពុងធ្វើលំហាត់ប្រាណ

ដើម្បីធ្វើឱ្យកាសជាប់នឹងត្រចៀកល្អ យើងខ្ញុំបាន៖
- ឆ្នុកជ័រផលិតពីស៊ីលីខន ដែលត្រូវនឹងទំហំត្រចៀកវារក្សានូវកាសស្តាប់ត្រចៀកនៅជាប់ល្អ ដោយមិនប៉ះពាល់ដល់ផាសុកភាព
- យើងខ្ញុំបានបន្ថែមដង្កៀបដែលអាចភ្ជាប់ទៅនឹងអាវយឺតរបស់អ្នក

សម្លេងដែលប្រកបដោយលំនឹង

ដើម្បីឱ្យកាសរបស់អ្នកស័ក្តិសមនឹងតម្លៃ យើងខ្ញុះបានបំពាក់បច្ចេកវិទ្យា BASS-REFLEX ដែលត្រូវបានប្រើប្រាស់នៅលើឧបករណ៍បំពងសម្លេងនៅតាមផ្ទះ បំពង់ផ្នែកខាងក្រោយ បង្កើតឱ្យបាននូវបន្ទះផ្នែកខាងក្រោយប្រព័ន្ធទាំងមូលបង្កើតឱ្យបាននូវប្រព័ន្ធសម្លេងដែលមានលំនឹង ហើយអាចស្តាប់បានយ៉ាងងាយនៅក្នុងកាសស្តាប់ត្រចៀក

វាផ្តល់នូវភាពងាយស្រួលដល់ត្រចៀក

យើងខ្ញុំបានជ្រើសយកបន្ទះជ័រទន់ សម្រាប់ផ្នែកនៃកាសស្តាប់ត្រចៀក ដែលអាចដាក់នៅក្នុងត្រចៀកបាន យើងខ្ញុំបានឌីសាញបន្ទះជ័រដែលមិនរុលចូលក្នុងត្រចៀករបស់អ្នកវាចូលរួមកាត់បន្ថយសម្ពាធដែលតែងកើតមានឡើងពេលកំពុងហាត់កីឡាដើម្បីឌីសាញកាសប្រភេទនេះ យើងខ្ញុំបានសិក្សាអំពីទម្រង់នៃត្រចៀក និងបានបង្កើតការធ្វើតេស្តអំពីផាសុកភាព។

ការទទួលបាននូវសម្លេងពីផ្នែកខាងក្រៅ

មិនថាអ្នកកំពុងធ្វើលំហាត់ប្រាណនៅទីក្រុង ឬនៅតាមសួនច្បារ ឬនៅតាមតំបន់ជនបទ វាជារឿងដែលមិនល្អក្នុងការផ្តាច់ទំនាក់ទំនងទៅកាន់បរិយាកាសខាងក្រៅ យើងខ្ញុំបានជ្រើសយកការឌីសាញបែបបើក ដោយមានន័យថា កាសមិនរុលចូលរន្ធនៃត្រចៀករបស់អ្នក វាផ្តល់នូវផាសុកភាពបន្ថែម ដែលអាចឱ្យសម្លេងពីខាងក្រៅចូលក្នុងបាន

អស់អ្វីត្រូវបារម្ភ ពីការបែកញើស

នៅពេលដែលវាក្តៅ លោកអ្នកបែកញើស កាសប្រភេទនេះ គឺធន់នឹងញើស បន្ទះសាច់ក្រណាត់នៅខាងលើតំបន់បញ្ចេញសម្លេង ការពារញើស

បន្ទះជ័រស៊ីលីខន ដែលភ្ជាប់នឹងត្រចៀកយ៉ាងជាប់

នៅកាសប្រើខ្សែស៊េរីមុន មនុស្សភាគច្រើនបានប្រាប់យើងថា កាសគឺរបូតចេញដោយឯកឯងហេតុដូច្នេះហើយទើបយើងខ្ញុំបង្កើតប្រព័ន្ធបែបថ្មី ដើម្បីរក្សាលំនឹងជាប់នឹងត្រចៀក ប្រសិនបើជ្រុះក្បាលកាស សូមទាក់ទងមកយើងខ្ញុំដើម្បីទទួលបានថ្មី

អាចលាងបានតែក្បាលជ័រស៊ីលីខននៅលើកាសតែប៉ុណ្ណោះ

ប្រសិនបើអ្នកចង់សម្អាត គ្រាន់តែដោះជ័រនោះចេញរួចយកត្រាំទឹកជាការស្រេចដើម្បីសម្អាត សូមប្រើប្រាស់ក្រណាត់ដើម្បីជូតវាឱ្យបានត្រឹមត្រូវកុំយកវាជ្រមុជទឹក ព្រោះវាមិនត្រូវបានបង្កើតឡើងដោយធន់នឹងទឹកឡើយ

សម្រាប់ការប្រើប្រាស់ក្រោយភ្ជាប់នឹងទូរស័ព្ទ

កាសប្រភេទនេះ ត្រូវបានបំពាក់នូវការបញ្ជាពីចម្ងាយ និងមីក្រូហ្វ៊ូនដែលលោកអ្នកអាច៖- ផ្អាកចម្រៀងរបស់អ្នក (ដោយចុចប៊ូតុង)- អាចបន្តបទចម្រៀងថ្មី(ចុចប៊ូតុងចំនួនពីរដង)
- ទទួលការហៅចូល (ចុចប៊ូតុង)
- មិនទទួលការហៅចូល (ចុចពីរដង)
- ទុកចោល (ដោយចុចប៊ូតុង)
- បើក SIRI ឬGoogle Voice (ចុចឱ្យជាប់ចំនួនពីរវិនាទី )

ភាពបត់បែន ហើយមានតម្លៃសមរម្យបំផុត

យើងខ្ញុំបានគិតគូពីគុណភាពផលិតផលយ៉ាងចាំបាច់បំផុតយើងខ្ញុំបានបង្កើតប្រូតូថែប ដែលបានបង្កើនគុណភាព គុណភាពសម្លេង និងក្បាលជ័រស៊ីលីខន គឺជាធាតុដ៏សំខាន់ចាំបាច់ សម្រាប់កាសស្តាប់ត្រចៀកដែលបង្កើតបាននូវសម្លេងល្អ ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសពីកាសប្រភេទនេះ

មុខងារបច្ចេកទេស

អង្កត់ផ្ចិត 12.2 mm
Impedance 32 ohms
Sensitivity 102 Db (+/- 3 Db at 1 Khz and input of 1 mW)
ប្វ្រេកង់ 20hz-20Khz
កម្រិតថាមពល 3 to 5 mW
ប្រវែងខ្សែ:120 cm
Connector: USB-C

ការធានា & សេវាក្រោយពេលលក់

ផលិតផល DECATHLON មានការធានារយៈពេល ២ ឆ្នាំ។ ប្រសិនបើមានសំនួរផ្សេងៗ សូមចូលមើលវេបសាយរបស់យើង support.geonaute.com។ លោកអ្នកនឹងស្វែងយល់អំពីគន្លឹះក្នុងការប្រើប្រាស់សៀវភៅណែនាំក្នុងការប្រើប្រាស់ សំណួរ និងវីដេអូដើម្បីផ្តល់នូវការទ្រទ្រង់ដល់អតិថិជន ក្រុមការងារយើងខ្ញុំមានសេវាកម្មស្រាយចម្ងល់ 24ម៉ោងក្នុងមួយថ្ងៃ