ការរចនា
អ្នកឌីសាញផលិតផលយើងខ្ញុំ ដែលជាអ្នកលេងកីឡាបាល់ទាត់ផងដែរនោះ បានបង្កើតកាតាបនេះឡើងសម្រាប់អ្នកលេងកីឡាដែលត្រូវការស្ពាយ សម្ភារៈផ្ទាល់ខ្លួនរបស់គេ (មធ្យោបាយធ្វើដំណើរសាធារណៈ ម៉ូតូ រថយន្តក្រុង រថភ្លើងជាដើម)។ កាតាបនេះត្រូវបានឌីសាញឡើងប្រកបដោយភាពឆ្លាតវៃ ដោយមានថតសំខាន់ៗជាច្រើន ដោយដាក់នៅដាច់ដោយឡែកពីផ្នែកមួយទៅផ្នែកមួយ។ លោកអ្នកច្បាស់ជាស្រឡាញ់រូបរាង ភាពស័ក្តិសម និងខ្សែរបស់កាតាបប្រភេទនេះដែលអាចតម្រូវទៅតាមអ្វីដែលអ្នកចង់បាន។
នៅផ្នែកខាងក្នុងកាតាប Urban 25L
ការបូបមានហៅប៉ៅ 6 អាចដាក់សម្ភារកីឡារបស់អ្នកដាច់ដោយឡេកផ្សេងៗបាន ច្រកដាក់ស្បែកជើង (ទំហំតូចជាង 10½) ច្រកដាក់សម្លៀកបំពាក់ ច្រកដាក់សម្ភារនានា ច្រកដាក់កុំព្យូទ័រ និងច្រកដាក់ដបទឹក
កាតាបកាន់នឹងដៃ
នៅពេលដែលកំពុងឌីសាញផលិតផលនេះ យើងខ្ញុំចង់ឱ្យអ្នករក្សាសម្ភារៈផ្ទាល់ខ្លួនរបស់អ្នកក្នុងថតប្រកបដោយភាពបិទជិត ជាពិសេសនៅពេលដែលអ្នកកំពុងប្រើមធ្យោបាយធ្វើដំណើរសាធារណៈ។
កាតាបយួរ
កាតាបនេះ អនុលោមតាមស្តង់ដា IATA និងអាចប្រើប្រាស់សម្រាប់កាបូបយួរនៅពេលដែលដឹកជញ្ជូនដោយយន្តហោះ។ទោះជាយ៉ាងណាក៏យើងសូមណែនាំឲ្យអ្នកទាក់ទងក្រុមហ៊ុនអាកាសចរដើម្បីត្រួតពិនិត្យនៅលក្ខខណ្ឌទំហំនិងទម្ងន់ជាក់ស្ដែង។
ការសាកល្បងនៅមន្ទីរពិសោធន៏
កាតាបស្ពាយនេះ បានឆ្លងកាត់ការធ្វើតេស្តជាច្រើន៖ភាពធន់នឹងជម្រាបទឹក ភាពធន់នឹងការយួរ សំណឹក និងភាពកាន់ពណ៌។ ការធ្វើសាកល្បងទាំងនេះធ្វើឡើងដោយទៀងទាត់ដោយមន្ទីរពិសោធន៏ផ្សេងគ្នាដែលបញ្ជាក់ថាគុណភាពរបស់យើងត្រូវបានទទួលស្គាល់ ដោយឆ្លងកាត់ដំណើរការនៃការឌីសាញ។
ហេតុអ្វីត្រូវជ្រើសរើសផលិតផលនេះ?
ដោយហេតុថា យើងមិនបានបើកបររថយន្តទៅកាន់កន្លែងហាត់ប្រាណ ពេលខ្លះយើងអាចត្រូវការសម្ភារកីឡាខ្លះៗ និងសម្ភារការងារដាក់ក្នុងកាតាបតែមួយ។ ហេតុដូច្នេះហើយបានជាយើងខ្ញុំបង្កើតកាតាបប្រភេទនេះឡើង សម្រាប់ការទុកដាក់សម្ភារសម្រាប់ការធ្វើដំណើរឆ្ងាយ និងជិត។ កាតាបប្រភេទនេះ អាចទុកដាក់សម្ភារកីឡា និងសម្ភារសម្រាប់ភ្ញៀវទេសចរ សម្រាប់ការប្រើប្រាស់ម្តងម្កាល។
ទំហំនិងទម្ងន់។
ទំហំកាតាប៖48 x 31 x 18 cm
កាតាបមានទម្ងន់ 760 g
ថតសម្រាប់ដាក់ឯកសារ ឬកុំព្យូទ័រយួរដៃ 37.5 x 30 cm