1
Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
QUECHUA

កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ

8492949
$30,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
  • កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
កាតាបស្ពាយខ្នងដើរភ្នំ MH១០០ ២០ ល - ខៀវ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
នៅជើងភ្នំ Mont Blanc ក្រុមការងារចូលចិត្តដើរភ្នំរបស់យើងបានបង្កើតកាតាបនេះឡើងសម្រាប់អ្នកដើរយូរៗម្តង។

ខ្នងច្រោះខ្យល់ ផ្តល់ផាសុកភាពនៅពេលស្ពាយដោយប្រើខ្សែចង្កេះ។ ហោប៉ាវខាងលើចំនុះ 3 លីត្រ ហោប៉ាវដាក់ស្មាតហ្វូននៅខាងមុខខ្សែចង្កេះ ហោប៉ាវលាក់នៅខាងក្នុង។

Main fabric: 100.0% Polyester; Lining: 100.0% Polyester; Pocket: 10.0% Elastane, 90.0% Polyester; Coating: 100.0% Polyurethane

BENEFITS

ផាសុខភាពក្នុងការយួរឬពាក់

ខ្សែធំ និងខ្សែចង្កេះអាចសារ៉េបាន។ ប្រហោងម្រាមដៃ។

មានចរន្តខ្យល់ចេញចូល

ខ្នងច្រោះខ្យល់ខ្លាំង (រូបសញ្ញា AirCooling) ដែលគ្រប់គ្រងញើសខ្នង។

សមត្ថភាព

ចំនុះ៖ 20 ល / ទំហំ៖ ក 56 សម។ ទទឹង 26 សមអ 18 សម។

មានថតច្រើន

ហោប៉ៅ៖ ខាងក្រៅ 1 ខាងក្នុង 1
ថតដាក់ដបទឹក 1
ហោប៉ាវចំហៀងសំណាញ់ 2
ហោប៉ាវខ្សែក្រវ៉ាត់ 1

ធន់នឹងការកកិត

ការធានារយៈពេល 10ឆ្នាំ

ងាយស្រួលបើកបិទ

ថតធំមានកន្លែងបើកខាងមុខដែលលូកចូលបាតកាតាបបានលឿន

ដែលមានទំងន់ស្រាល

850 ក្រ

TECHNICAL INFORMATIONS

ការធានាភាពជាដៃគូបច្ចេកវិទ្យារយៈពេល10ឆ្នាំ

ផ្នែកអភិវឌ្ឍ និងស្រាវជ្រាវសាច់ក្រណាត់ដេរថ្នេរច្រើន ដែលជាដៃគូរបស់ Quechua សម្រាប់ធ្វើការស្រាវជ្រាវ និងធ្វើតេស្តសាកល្បងនូវសមាសធាតុរបស់វា និងការផ្គុំ បានធ្វើតេស្តសាកល្បងដែលធ្វើឲ្យកាតាបស្ពាយខ្នងជាប់បានយូរ។ ការធ្វើតេស្តសាកល្បងផ្តោតទៅលើសមាសធាតុ ថ្នេរ និងផលិតផលសម្រេច។ លទ្ធផលនៃការធ្វើតេស្តទាំងនេះ Quechua អាចធានាថាកាតាបទាំងអស់ដែលបានធ្វើតេស្តសាកល្បងអាចប្រើបានរយៈពេល១០ឆ្នាំពីកាលបរិច្ឆេទទិញដែលបង្ហាញនៅលើវិក្កយបត្រលក់។

ការធានារយៈពេល ១០ ឆ្នាំមានលក្ខខណ្ឌដូចជា

ការធានាគ្របដណ្តប់ទៅបញ្ហាកាតាបស្ពាយខ្នង លើកលែងតែបញ្ហាដែលបណ្តាលមកពីការសឹករិចរិលធម្មតា និងការប្រើប្រាស់មិនត្រឹមត្រូវ។ការធានាពិសេសរយៈពេល ១០ ឆ្នាំនេះមានសុពលភាពតែនៅពេលដែលផលិតផល និងវិក័យបត្រលក់ត្រូវបានបង្ហាញ។ ប្រើសិនបើផលិតផលនេះត្រូវគ្របដណ្តប់ដោយការធានារ៉ាប់រង វានឹងត្រូវជួសជុលជូន ឬអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានាពាណិជ្ជកម្មនេះមិនបានដកចេញនូវការធានាផ្លូវច្បាប់ផ្សេងៗអាស្រ័យទៅលើប្រទេសនិង/ឬរដ្ឋ។

ជួយបំពេញជាតិទឹក

មាននូវថតនៅក្នុងកាតាបសម្រាប់ដាក់ដបទឹក (ក៏មាននូវប្រហោងសម្រាប់ដាក់ទុយោសម្រាប់បឺតផងដែរ)។
ដបទឹកមិនត្រូវបានបញ្ចូលជាមួយកាតាបឡើយ ប៉ុន្តែលោកអ្នកអាចទិញដបចំណុះ 1, 2 ឬ 3 លីត្រ នៅក្នុងហាង។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍

យើងធ្វើតេស្តដោយមន្ទីរពិសោធន៍ដើម្បីធ្វើការបញ្ជាក់សមាសធាតុផ្សំ។ សាច់ក្រណាត់ គន្លិះ ខ្សែ អេប៉ុង និងខ្សែរូត ជាដើម សម្រាប់សាច់ក្រណាត់ ធន់ទៅនឹងភាពសឹក & រហែក ហើរពណ៌ដោយសារកាំរស្មី UV ធន់ទៅនឹងការបោកគក់ ការពារទឹក ជាដើម។ បន្ទាប់ការធ្វើតេស្តត្រូវបានធ្វើឡើងលើផលិតផលសម្រេចដែលបង្កើតជាកំលាំងសំណឹកគំរូជំនួសអោយកំលាំងជាក់ស្តែងលើកាតាបរយៈពេលច្រើនឆ្នាំដើម្បីពិនិត្យមើលលើភាពរឹងមាំនៃការតំលើង៖ កាតាបស្ពាយខ្នងភ្ជាប់ជាមួយទំងន់ បន្ទាប់មកដាក់លើរូបសំណាកដែលបង្កើតជាចលនាដើរលឿនចំនួនរាប់ពាន់ជុំ។

តើទំហំត្រូវវាស់ដូចម្តេច?

ទំហំនៃកាបូបស្ពាយគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាបូប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។

តើខ្ញុំត្រូវសារ៉េកាតាបរបស់ខ្ញុំដោយរបៀបណា?

១- បន្ធូរខ្សែទាំងអស់ (ខ្សែ, ខ្សែក្រវ៉ាត់ត្រគាក ខ្សែដែលមានប្រដាប់តម្រូវទម្ងន់)។ ២ - ពាក់កាតាបស្ពាយនៅនឹងខ្នង។ ៣ - សម្រាប់កាតាបស្ពាយខ្នងដែលមានសមត្ថភាពផ្ទុក 50 ល ឬច្រើនជាងនេះ សូមដាក់ខ្សែក្រវ៉ាតត្រគាកអោយបានត្រឹមត្រូវ (វាគួរតែនៅពីលើត្រគាក) ហើយបន្តឹងវា។សម្រាប់កាតាបស្ពាយខ្នងដែលតូចជាងនេះ ខ្សែក្រវ៉ាតត្រគាកគួរតែត្រូវដាក់ជុំវិញចង្កេះ។ ៤ - បន្តឹងខ្សែស្មា។ ៥ - សារ៉េខ្សែសារ៉េទំងន់ផ្ទុកតាមដែលត្រូវការ។

បៀបរៀបចំសម្ភារដាក់ក្នុងកាបូប?

ដាក់ក្រណាត់ទ្រាប់នៅបាតក្របូប ដាក់ឧបករណ៍ធ្ងន់នៅជិតខ្នងរបស់អ្នក។ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ រក្សាទុកអាវមិនជ្រាបទឹករបស់អ្នកនិង/ឬអាវរោមជៀមជិតដៃរបស់អ្នក។ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ វ៉ែនតា ល) នៅក្នុងហោប៉ៅ។ប្រសិនបើយកតាមនូវកាតាបសម្រាប់ដាក់ទឹក (ដបទឹក) គួរតែដាក់វានៅក្នុងហោប៉ៅពិសេសនៅខាងក្រោយខ្នង។