ភាពធន់នឹងទឹកនៃអាវរងា
សមត្ថភាពការពារទឹករបស់សាច់ក្រណាត់ដោយប្រើប្រាស់ទ្រនាប់លាប ឬស្រទាប់ត្រូវបានវាស់គិតជា Schmerbers ឬ H20 mm (សំពាធកំពស់ទឹក)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែមិនជ្រាបទឹក។
អាវនេះត្រូវបានរចនាម៉ូតឡើងជាមួយនឹងសមាសធាតុផ្សំលាបដោយទ្រនាប់ការពារទឹក (ស្តង់ដារ JIS 1092)៖ សមាសធាតុផ្សំនេះធន់ទៅនឹងកម្រិតសំពាធទឹក 5000 mm H20 (Schmerber) មុននឹងធ្វើការបោកគក់ (i.e. សំពាធបង្កើតដោយកំពស់ទឹក 5 ម៉ែត្រ)។
ភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់
សាច់ក្រណាត់ផលិតផលនេះ មានខ្យល់ចេញចូល។ ហើយវាជាប្រភេទ TER (ធន់នឹងសំណើម និងកម្តៅ)។ នេះជាលទ្ធភាពនៃអាវភ្លៀងនេះ ដែលអាចទប់ស្កាត់សំណើមដែលបង្កើតឡើងដោយរាងកាយកំឡុងពេលហាត់ប្រាណ។
RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
RET < 9៖ សាច់ក្រណាត់មានខ្យល់ចេញចូលច្រើនខ្លាំងបំផុត។RET < 12៖ សាច់ក្រណាត់មានខ្យល់ចេញចូលច្រើនខ្លាំង។RET < 20៖ សាច់ក្រណាត់មានខ្យល់ចេញចូល។RET > 20៖ សាច់ក្រណាត់មានខ្យល់ចេញចូលតិចតួច ឬគ្មាន។
មានទំហំពី S ដល់ 4XL
តើអ្វីជាចំណុចអាទិភាពរបស់ខ្ញុំ? សម្លៀកបំពាក់កីឡាឡើងភ្នំរបស់យើងខ្ញុំ សម្របគ្រប់ប្រភេទនៃទម្រង់ដងខ្លួន។ ដូច្នេះហើយលោកអ្នកអាចរីករាយនឹងការឡើងភ្នំប្រកបដោយក្តីរីករាយ និងផាសុកភាព។នេះគឺជាមូលហេតុដែលអាវនេះមានទំហំចាប់ពី S ដល់ 4XL។
របៀបរក្សាគុណភាព និងភាពរឹងមាំនៃមុខងារការពារទឹកភ្លៀង
ដើម្បីរក្សាបាននូវភាពធន់នឹងទឹកភ្លៀងនៃសាច់ក្រណាត់ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់សម្ភារបន្ថែមដើម្បីស្តារមុខងារនេះ។ សូមធ្វើបែបនេះ រៀងរាល់ការបោកសម្អាតម្តង (វាជារឿងសំខាន់ក្នុងការដុះសម្អាតឱ្យបានត្រឹមត្រូវ) ឬការប្រើប្រាស់ច្រើនដងក្រោមមេឃភ្លៀង។
មុខងារទប់ស្កាត់ជម្រាបទឹកអាចដំណើរការឡើងវិញបានស្រួលដោយការសម្ងួតសាច់ក្រណាត់៖
-សម្ងួតម៉ាស៊ីន 15នាទី (SYNTHETIC PROGRAM)
- ជាមួយម៉ាស៊ីនផ្លុំសក់ ចម្ងាយ 20សម រុញចុះឡើងពីរដង
- ឬប្រើប្រាស់ឆ្នាំងអ៊ុតរុញពីរដងដោយប្រើមុខងារសម្រាប់សាច់ក្រណាត់ស្រទន់ ដោយមិនមានចំហាយទឹក។
សូមជ្រើសរើសអាវភ្លៀងទៅតាមបែបបត់នៃកីឡារបស់អ្នក
ក្នុងកំឡុងពេលកីឡា ការបញ្ចេញញើសរបស់យើង អាស្រ័យលើកម្លាំង ឬរយៈពេលដែលរាងកាយធ្វើសកម្មភាព។ ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹងការធ្វើសកម្មភាពរាងកាយរបស់លោកអ្នក នោះជាតិញើសនឹងដក់នៅក្នុងអាវ។អ្នកមានអារម្មណ៍ស្អិតនៅផ្នែកខាងក្នុងនេះមិនមែនមកពីទឹកភ្លៀងជ្រាបចូលទេ ប៉ុន្តែដោយសារចំហាយញើស។ ដូច្នេះអ្នកគួរជ្រើសរើសអាវក្រៅការពារភ្លៀងដែលសក្តិសមនឹងសកម្មភាពរាងកាយរបស់លោកអ្នក។អាវក្រៅនេះរចនាឡើងសម្រាប់ការដើររយៈពេល 2 ម៉ោង ក្នុងល្បឿនមិនលើសពី 5 គម/ម៉។