តើលោកអ្នកជឿជាក់ទេថាអាវរបស់ខ្ញុំផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?
យើងបានបង្កើតអាវរបស់អ្នកសម្រាប់លក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង៖ ត្រជាក់ខ្លាំង ព្រិល និងខ្យល់ព្យុះ។ សមត្ថភាពរក្សាសីតុណ្ហភាពត្រូវបានផ្តល់ដោយសំឡីក្រាស់ដែលផលិតចេញពីសមាសធាតុផ្សំសំយោគដែលរក្សាសីតុណ្ហភាពដោយការចាប់ខ្យល់ក្នុងសសៃហ្វៃបឺរបស់វា (មានពីរជាន់នៅលើខ្លួន និងមួយជាន់នៅលើដៃ)។
យើងបានបន្ថែមសន្ទះគ្របវែងខាងក្នុង នៅក្រោមខ្សែរូតដើម្បីបញ្ឈប់កុំឱ្យខ្យល់ត្រជាក់ចូល។ ប្រព័ន្ធត្រូវបានបំពេញបន្ថែមដោយខ្សែទាញលើជាយខាងក្រោមរបស់អាវដើម្បីធ្វើឱ្យអាវផ្តល់នូវផាសុកភាពនៅសីតុណ្ហភាព -20°C។
តើអាវរបស់ខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?
អាវរបស់អ្នកត្រូវបានបង្កើតឡើងជាមួយនឹងសមាសធាតុខាងក្រៅការពារទឹកដែលការពារលោកអ្នកពីអាកាសធាតុត្រជាក់ និងខ្យល់។ នៅក្នុងអាកាសធាតុត្រជាក់ ដើម្បីទទួលបានកំដៅ លោកអ្នកក៏ត្រូវការពារតំបន់ត្រជាក់ខ្លាំងរបស់អ្នក (ក្បាល ដៃ និងជើងរបស់អ្នក)។ មួកការពារខ្យល់ជាមួយនឹងរោមសត្វសំយោគដែលអាចផ្តាច់បាន ក.ដៃអាវ និងក.អាវការពារមិនឱ្យធាតុត្រជាក់ចូល។ ហោប៉ាវផ្តល់កំដៅដៃដែលមានទ្រនាប់រោមជៀមខាងក្នុងគឺល្អឥតខ្ចោះសម្រាប់ការការពារដៃរបស់អ្នកក្នុងទិសដៅប្រកបដោយផាសុកភាព។
សមត្ថភាពការពារទឹករបស់អាវនេះ
ភាពមិនជ្រាបទឹករបស់អាវមិនកម្រិតត្រឹមតែសមាសធាតុផ្សំរបស់វានោះទេ៖ បច្ចេកទេសផ្គុំបញ្ចូលគ្នានូវបំណែកផ្សេងៗក៏ជាលក្ខខណ្ឌវាយតម្លៃផងដែរ។
មិនថាបិតដោយប្រើកំដៅ ឬដេរដើម្បីការពារទឹកនោះទេ សមត្ថភាពការពារទឹករបស់អាវត្រូវបានវាស់ដោយប្រើប្រាស់ការធ្វើតេស្តចាក់ទឹកដែលអភិវឌ្ឍឡើងដោយ Decathlon ដែលបង្កើតជាលក្ខខណ្ឌដូចទៅនឹងភ្លៀងដែលមានកម្រិតផ្សេងៗគ្នា។
ដូច្នេះ អាវនេះការពារលោកអ្នកពីភ្លៀងខ្លាំងក្នុងកម្រិត 12 សម ក្នុងរយៈពេល 2 ម៉ោងបាន។
សមាសធាតុផ្សំការពារទឹករបស់អាវ
សមត្ថភាពការពារទឹករបស់សាច់ក្រណាត់ ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ គឺត្រូវបានវាស់គិតជា Schmerber or mm H²0 (សំពាធកំពស់ទឹកភ្លៀង)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែធន់ទៅនឹងការជ្រាបទឹក។
អាវនេះមានសមាសធាតុផ្សំការពារជ្រាបទឹក (ស្តង់ដារ JIS 1092) ដែលធន់ទៅនឹងសម្ពាធកំពស់ទឹកភ្លៀង 15 000 mm H²0 (Schmerber) មុនពេលបោកគក់។
ទឹកតែងតែជ្រាបចូលតាមរយៈថ្នេរ។តើអាវរបស់ខ្ញុំមានថ្នេរការពារទឹកដែរឬទេ?
អាវរបស់អ្នកការពារទឹកដោយសារតែថ្នេរបិតស្គុតពេញ។ស្គុតបិតការពារទឹកត្រូវបានបន្ថែមលើផ្ទៃខាងក្នុងអាវដើម្បីធ្វើឱ្យវាការពារទឹក ដូច្នេះទឹកមិនអាចជ្រាបចូលតាមតំបន់ងាយរងផលប៉ះពាល់។យើងបានធ្វើសុពលភាពការការពារទឹកជាមួយនឹងការធ្វើតេស្តត្រូវទឹករចនាឡើងជាពិសេសដើម្បីបង្កើតជាលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌភ្លៀងរយៈពីរម៉ោង។យើងក៏បានពាក់វានៅលើទីតាំងផ្ទាល់ក្នុងគ្រប់អាកាសធាតុទាំងអស់ដើម្បីធានាថាវាសាកសម្យសម្រាប់សកម្មភាពរបស់លោកអ្នក។
អាវងាយស្រួលពាក់ដែលមានលក្ខណៈឆ្លាតវ័យ
ព័ត៌មានលម្អិតអំពីការប្រើប្រាស់ និងភាពច្នៃប្រឌិត៖ ហោប៉ាវរក្សាកំដៅដៃចំនួន 2, ហោប៉ាវខាងក្រៅមានសន្ទះក្រណាត់គ្របពីលើចំនួន 2, ហោប៉ាវសុវត្ថិភាពខាងក្នុងចំនួន 1, ហោប៉ាវសំណាញ់ខាងក្នុងសម្រាប់ដាក់របស់របរឱ្យនៅជិតដៃចំនួន 2។
ខ្សែរូតមេមានប្រដាប់ទាញរូតវែង និងឡេវកឹប និងប្រហោងស៊កមេដៃ ដូច្នេះលោកអ្នកអាចបើក ឬបិទអាវរបស់អ្នក ដោយលោកអ្នកអាចពាក់ស្រោមដៃធម្មតា។ ខ្សែរូតស្រួលរូតចំនួន 2 នៅលើជើងអាវដែលអាចឱ្យលោកអ្នកបន្ទន់ខ្លួន ឬអង្គុយចុះប្រកបដោយផាសុកភាព។
អាវរងាម៉ូតពិសេសដែលផ្តល់ផាសុកភាព
យើងបានរចនាម៉ូតអាវនេះឡើងជាមួយនឹងម៉ូតកាត់រឹបរាងប្រកបដោយផាសុកភាព ដូច្នេះលោកអ្នកអាចពាក់ពីលើអាវជាន់ទីពីរស្រាលស្តើង ដូចជាអាវរោមជៀម ឬអាវរោមទាទំងន់ស្រាល។ម៉ូតកាត់វែងរបស់អាវគឺល្អបំផុតសម្រាប់ការពារលោកអ្នកពីអាកាសធាតុត្រជាក់ និងខ្យល់ នៅអំឡុងពេលដើរក្នុងរដូវត្រជាក់នៅតំបន់ជ្រលងភ្នំធំៗ ឬនៅលើភ្នំ។
តើអាវរបស់ខ្ញុំធន់ទៅនឹងការពាក់ទៀងទាត់រយៈពេលវែង?
ដើម្បីធានាបានភាពជាប់បានយូររបស់ផលិតផលយើង យើងបានធ្វើតេស្តលើសមាសធាតុផ្សំរបស់វា៖ ធន់ទៅនឹងការសឹក និងកកិត ហើរពណ៌ ធន់ទៅនឹងបោកគក់ញឹកញាប់។ តេស្តសាកល្បទាំងអស់ត្រូវបានធ្វើឡើងលើសមាសធាតុផ្សំអាវរបស់អ្នក។
តើត្រូវរក្សាគុណភាពបច្ចេកទេសអាវរបស់ខ្ញុំ?
សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។
ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញពេញមួយអាយុកាលរបស់អាវ (សូមណែនាំក្រោយពេលបោកគក់ម្តងៗ)។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។
តើត្រូវស្លៀកពាក់បែបណាសមរម្យសម្រាប់ការដើរលើទឹកកក
ដើម្បីស្លៀកពាក់អោយបានសមរម្យ បើទោះជាអ្នកកំពុងធ្វើសកម្មភាពបែបណាក៏ដោយ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់គោលការណ៍ 3 ជាន់៖
ជាន់ទី 1៖ ជាន់ខាងក្រោមផលិតឡើងដោយបច្ចេកវិជ្ជាខ្ពស់បញ្ជូនសំណើមចេញពីរាងកាយដើម្បីរក្សាស្បែកអោយនៅស្ងួត។
ជាន់ទី 2៖ ជាន់ទីពីរ (អាវរោមជៀម អាវរងា) ផ្តល់នូវកំដៅ និងបញ្ចូនសំណើមមកខាងក្រៅ។
ជាន់ទី 3៖ អាវការពារលោកអ្នកពីស្ថានភាពខាងក្រៅ៖ ភ្លៀង ព្រិល ខ្យល់។
សំលៀកបំពាក់ទាំងមូលត្រូវតែមានខ្យល់ចេញចូលដើម្បីបំបាត់សំណើម។
តើការធានារ៉ាប់រងផលិតផលរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេច?
ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។