1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      អាវភ្លៀងនារីឡើងភ្នំ - MH150
      QUECHUA

      អាវភ្លៀងនារីឡើងភ្នំ - MH150

      8861870
      $55,00
      ពន្ធត្រូវបានបូកបញ្ចូល
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      • អាវភ្លៀងនារីឡើងភ្នំ - MH150
      អាវភ្លៀងនារីឡើងភ្នំ - MH150
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      នៅលើជើងភ្នំ ក្រុមការងារដែលចូលចិត្តឡើងភ្នំបានបង្កើតអាវការពារទឹកនេះឡើងសម្រាប់ការពារលោកអ្នកនៅពេលដើរភ្នំយូរៗម្តង។

      ការពារទឹក មានខ្យល់ចេញចូល និងមានទំងន់ស្រាល មានតម្លៃសមរម្យ!

      ក្រណាត់: 100.0% Polyester; ស្រទាប់ដៃអាវ: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

      BENEFITS

      មិនជ្រាបទឹក

      ការពារភ្លៀង, ស្រទាប់ការពារចំនួន 2.5 ជាន់,
      ស្តង់ដារ JIS 1092 ការពារភ្លៀងកម្រិត 15 000 មម (Schmerber)

      ដកដង្ហើមបាន

      សមាសធាតុផ្សំជក់ញើស (RET = 10)

      ដែលស្របតាមរាងកាយ

      ខ្សែទាញជាយអាវមួកតម្រូវបាន

      ដែលមានទំងន់ស្រាល

      សាច់ក្រណាត់ស្រាល

      ហោប៉ៅ

      ហោប៉ៅកំដៅដៃមានខ្សែរ៉ូតចំនួន២

      TECHNICAL INFORMATIONS

      ម៉ូតកាត់

      ម៉ូតកាត់ស្តង់ដារ។ ទំហំខាងក្នុងរបស់វាអាចពាក់បានជាមួយតែអាវស្តើង និងស្រាលមួយជាន់ទៀត ដូចជាអាវរងារ ឬអាវរោមជៀម។

      គម្របក្បាល

      កំពស់អាចសារ៉េបានជាមួយនឹងខ្សែយឺត និងកន្លះខ្សែទាញ។ជម្រៅអាចសារ៉េបានដោយប្រើប្រាស់សន្ទះបកបិតនៅខាងក្រោយក្បាលរបស់អ្នក។ កំបាំងការពារមុខនៅលើគំរបក្បាលសម្រាប់ការការពារមុខយ៉ាងល្អ។

      សមាសធាតុផ្សំសំខាន់

      ស្រទាប់ 2.5 ជាន់

      ស្រទាប់

      កម្រិតការពារទឹករបស់ផលិតផលអាស្រ័យទៅលើលក្ខខណ្ឌចម្បងចំនួនពីរដូចខាងក្រោម៖ សមាសធាតុផ្សំ និងការតម្លើងរបស់វា។
      ផលិតផលនេះផលិតចេញពីទ្រនាប់លាបការពារ។ស្រទាប់គឺដូចជាផ្ទាំងជ័រដ៏ស្តើងរលោង (ប៉ូលីអ៊ុយរេតាន) ដែលធ្វើអោយសមាសធាតុផ្សំមិនជ្រាបទឹក ហើយនៅតែមានខ្យល់ចេញចូល។
      វាមានអត្ថប្រយោជន៍ដោយសារភាពបត់បែនបាន ស្រាល និងមានខ្យល់ចេញចូល។

      ម៉ូតរចនារបស់ស្រទាប់អាវ

      ម៉ូតរចនាដែលមានស្រទាប់ 2.5 ជាន់៖ ស្រទាប់ត្រូវបានបិតកៅនៅខាងក្រៅសាច់ក្រណាត់ខាងក្រៅ និងការពារខាងក្នុងដោយសន្ទះស្តើងរលោង។ យើងប្រើប្រាស់វាសម្រាប់អាវស្រាល។

      ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ

      សមត្ថភាពការពារទឹករបស់សាច់ក្រណាត់ដោយប្រើប្រាស់ទ្រនាប់លាប ឬស្រទាប់ត្រូវបានវាស់គិតជា Schmerbers ឬ H20 mm (សំពាធកំពស់ទឹក)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារជ្រាបទឹក។
      អាវនេះត្រូវបានរចនាម៉ូតឡើងដោយប្រើទ្រនាប់ការពារទឹក (ស្តង់ដារ JIS 1092)៖ សមាសធាតុផ្សំនេះធន់ទៅនឹងកម្រិតសំពាធទឹក 15000 mm H20 (Schmerber) មុននឹងធ្វើការបោកគក់ (i.e. សំពាធបង្កើតដោយកំពស់ទឹក 15 ម៉ែត្រ)។

      អាវរងារ ការពារជ្រាបទឹក

      យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាលក្ខខណ្ឌស្រដៀងគ្នាទៅនឹងភ្លៀងធ្លាក់ដើម្បីធានាអំពីសមត្ថភាពការពារជ្រាបទឹករបស់អាវ។សាច់ក្រណាត់នេះត្រូវបានឯកភាពនៅក្នុងការធ្វើតេស្តចាក់ទឹកក្នុងទឹក 100 ល/ម²/ម៉ោង រយៈពេល 3ម៉ោង។ នេះបង្កើតលក្ខខណ្ឌព្យុះខ្លាំងនៅលើតំបន់ភ្នំ។

      ភាពមានខ្យល់ចេញចូល

      ភាពមានខ្យល់ចេញចូលរបស់សមាសធាតុផ្សំត្រូវបានវាស់ដោយមើលលើភាពធន់នឹងចំហាយទឹកកើតដោយសារកំដៅ (RET)។
      នេះគឺជាសមត្ថភាពដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណដែលបញ្ចេញមកខាងក្រៅ ហេតុដូច្នេះហើយវាជួយការពារមិនអោយទឹកប្រមូលផ្តុំនៅលើស្បែក។
      RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
      RET ≤ 6៖ សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង
      RET ≤ 12: សាច់ក្រណាត់មានខ្យល់ចេញចូល
      RET ≤ 20: មិនមែនជាសាច់ក្រណាត់អាចឱ្យមានខ្យល់ចេញចូលច្រើនទេ
      ផលិតនេះត្រូវបានវាយតម្លៃថាមាន 10 RET

      តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា

      សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ ជាលទ្ធផលសាច់ក្រណាត់មិនជក់ទឹក ហើយនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។
      មុខងារការពារទឹកអាចដំណើរការម្តងទៀតដោយដាក់ខោទៅក្នុងម៉ាស៊ីនបោកស្ងួតរយៈពេល 10 នាទីនៅកំដៅទាប។លោកអ្នកក៏អាចប្រើប្រាស់ស្ព្រៃបាញ់ការពារជ្រាបទឹកបានផងដែរ (លេខយោង 855490)

      ការរចនាម៉ូតផលិតផល៖ ជំនាញ

      មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
      តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
      អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។