Hide Filters
Filters 0
Sort by :
Filters 0
  • អាវភ្លៀង NH500 - ពណ៌ខៀវ សម្រាប់កីឡាឡើងភ្នំសម្រាប់បុរស​

អាវភ្លៀង NH500 - ពណ៌ខៀវ សម្រាប់កីឡាឡើងភ្នំសម្រាប់បុរស​
QUECHUA

អាវភ្លៀង NH500 - ពណ៌ខៀវ សម្រាប់កីឡាឡើងភ្នំសម្រាប់បុរស​

8731538
$39,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតអាវការពារទឹក NH500 Imper នេះឡើងសម្រាប់ការដើរភ្នំក្នុងក្នុងអាកាសធាតុសើម ក្នុងព្រៃ ឬនៅលើឆ្នេរ។

កំលាំងចិត្តរបស់យើង? ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវផាសុកភាព និងការពារអ្នកពីអាកាសធាតុខ្យល់ និងភ្លៀង ពីការដើរភ្នំរបស់អ្នក។ម៉ូដកាត់តូចច្រឡឹង ដែលលោកអ្នកអាចពាក់បានជារៀងរាល់ថ្ងៃ។

ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកក្នុងកម្រិតកំពស់ 5000មម ទឹក (Schmerbers) | ថ្នេរបិតស្គុតជិត 100%

ហោប៉ៅ

ហោប៉ៅបិទជិត 4៖ហោប៉ាវដៃមានខ្សែរូតចំនួន 2, លើទ្រូងមិនជ្រាបទឹកចំនួន 1 និងនៅខាងក្នុងប្រើសន្ទះបកបិតចំនួន 1។

ដែលស្របតាមរាងកាយ

ខ្សែរូតប្រវែងពេញងាយស្រួលរូតបិទ និងបើក | មានទំហំចាប់ពី S ដល់ 4XL។

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅធ្វីពីអ៊ីដ្រូហ្វីលិក (RET=12)៖ កាត់បន្ថយកំណកទឹកខាងក្នុង | ទ្រនាប់សំណាញ់ខាងក្នុង

ដែលមានទំងន់ស្រាល

ទម្ងន់៖ 480 ក្រ ទំហំ L។

TECHNICAL INFORMATIONS

ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ

ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដូច្នេះ យើងបានជ្រើសរើសដំណើរការលាបពណ៌ដែលបញ្ចូលម្សៅពណ៌ចាប់ពីតំណាក់ផលិតសសៃជេសឡើងទៅ។ដំណើរការជ្រលក់ថ្នាំ ដែលត្រូវបានហៅថា "Dope dyeing"។ វាជាដំណើរការជ្រលក់ពណ៌មួយទៅលើពណ៌ស្ក/ខៀវចាស់ និងពណ៌ខ្មៅ (លេខកូដ 8650027 និង 8785166)។

ភាពធន់នឹងទឹកនៃអាវរងា

ការការពារទឹកជ្រាបរបស់សាច់ក្រណាត់ ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ខាងក្រៅ ត្រូវបានវាស់ដោយប្រើខ្នាត Schmerber ឬ មម ទឹក (សំពាធបង្កើតឡើងដោយកំពស់ទឹក)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែធន់ទៅនឹងការជ្រាបទឹក។
អាវនេះត្រូវបានរចនាឡើងដោយប្រើទ្រនាប់ការពារទឹកជ្រាប (ស្តង់ដារ JIS 1092)៖ សមាសធាតុផ្សំនេះធន់ទៅនឹងសំពាធទឹក 5,000 មម ទឹក (Schmerbers) មុននឹងធ្វើការបោកគក់ (ស្មើនឹងសំពាធនៃកំពស់ទឹក 5 ម៉ែត្រ)។

ហេតុអ្វីចាំបាច់ជ្រើសរើសប៉ូលីអេស្ទ័រកែច្នៃឡើងវិញ?

ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។យើងខ្ញុំបានប្រើប្រាស់សសៃហ្វាយប័រដែលកែច្នៃឡើងវិញលើសាច់ក្រណាត់ពណ៌ខៀវពពាល (លេខសម្គាល់៖ 8731538) និងពណ៌ក្រហម (លេខសម្គាល់៖ 8650029) ក៏ដូចជាទ្រនាប់ខាងក្នុងរបស់អាវមានគ្រប់ពណ៌។

សាច់ក្រណាត់ការពារជម្រាបទឹក

សាច់ក្រណាត់អាវក្រៅនេះ ជួយទប់ស្កាត់ទឹក​ ឧទាហរណ៍ វាធ្វើឱ្យទឹករត់លើផ្ទៃរបស់វា តែវាមិនស្រូបទឹកនោះទេ។តាមមធ្យោបាយនេះ សាច់ក្រណាត់មិនជក់ទឹក មានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ លើសពីនេះទៀត យើងបានបិតថ្នេរ ឧទាហរណ៍ កន្លែងដែលនឹងត្រូវទឹកភ្លៀង។

ភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់

សាច់ក្រណាត់ផលិតផលនេះ មានខ្យល់ចេញចូល។ ហើយវាជាប្រភេទ TER (ធន់នឹងសំណើម និងកម្តៅ)។ នេះជាលទ្ធភាពនៃអាវភ្លៀងនេះ ដែលអាចទប់ស្កាត់សំណើមដែលបង្កើតឡើងដោយរាងកាយកំឡុងពេលហាត់ប្រាណ។ កម្រិត TER កាន់តែតូច នោះខ្យល់ចេញចូលនៃសាច់ក្រណាត់កាន់តែខ្លាំង។
TER < 9 = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំងណាស់
RET <12 = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំងណាស់
RET < 20 = សាច់ក្រណាត់មានខ្យល់ចេញចូល RET > 20 = សាច់ក្រណាត់មិនមានមានខ្យល់ចេញចូល ឬមានខ្យល់ចេញចូលទាប។

សុខភាពរបស់អ្នកជាចំណុចអតិភាពរបស់យើងខ្ញុំ

យើងខ្ញុំបានផ្លាស់ប្តូរសមាសធាតុផ្សំនៃការការពារជម្រាបទឹក ដោយមិនប្រើសមាសធាតុ PFC។
សារជាតិ PFCs ត្រូវបានប្រើប្រាស់ដើម្បីធ្វើអោយសាច់ក្រណាត់ការពារទឹក ប៉ុន្តែវាបំពុលបរិស្ថាន និងមនុស្ស។ ដោយជំនួស PFCs ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀតដែលមានសមត្ថភាពដូចគ្នា យើងកំពុងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

របៀបរក្សាគុណភាព និងភាពរឹងមាំនៃមុខងារការពារទឹកភ្លៀង

ដើម្បីរក្សាបាននូវភាពធន់នឹងទឹកភ្លៀងនៃសាច់ក្រណាត់ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់សម្ភារបន្ថែមដើម្បីស្តារមុខងារនេះ។ សូមធ្វើបែបនេះ រៀងរាល់ការបោកសម្អាតម្តង (វាជារឿងសំខាន់ក្នុងការដុះសម្អាតឱ្យបានត្រឹមត្រូវ) ឬការប្រើប្រាស់ច្រើនដងក្រោមមេឃភ្លៀង។
មុខងារទប់ស្កាត់ជម្រាបទឹកអាចដំណើរការឡើងវិញបានស្រួលដោយការសម្ងួតសាច់ក្រណាត់៖
- សម្ងួត 15នាទី (កម្មវិធីសំយោគ)
- ជាមួយម៉ាស៊ីនផ្លុំសក់នៅចម្ងាយ 20 សម រុញចុះឡើងចំនួនពីរដង
- ឬចំនួនពីរដងដោយប្រើប្រាស់ឆ្នាំងអ៊ុតដោយមិនប្រើមុខងារចំហាយទឹក។

សូមជ្រើសរើសអាវភ្លៀងទៅតាមបែបបត់នៃកីឡារបស់អ្នក

ប្រសិនបើខ្យល់ចេញចូលរបស់សាច់ក្រណាត់មិនមានភាពបត់បែនទៅតាមសកម្មភាពកីឡារបស់អ្នកនោះទេ ចំហាយញើសនឹងកកើតឡើងក្នុងអាវរបស់អ្នក។ លោកអ្នកនឹងមានអារម្មណ៍ថាមានសំណើមខាងក្នុងអាវ ហើយនេះមិនមែនជាទឹកភ្លៀងនោះទេ ប៉ុន្តែជាចំហាយញើស។ ដូច្នេះ លោកអ្នកត្រូវជ្រើសរើសអាវភ្លៀងស្របទៅតាមប្រភេទសកម្មភាពកីឡារបស់អ្នក។ អាវនេះត្រូវបានរចនាឡើងសម្រាប់ការដើរភ្នំរយៈពេល 2 ម៉ោង នៅក្នុងល្បឿនអតិបរមា 5គម/ម៉។

ផលិតផលបន្ថែមដែលណែនាំ

ដើម្បីការពារផ្នែកខាងក្រោមឱ្យបានត្រឹមត្រូវ សូមប្រើប្រាស់ខោភ្លៀង NH500។ ខោភ្លៀងនេះត្រូវបានរចនាឡើងប្រកបដោយភាតរបរិស្ថាន៖ អាស្រ័យទៅលើប្រភេទពណ៌ យើងប្រើប្រាស់សសៃហ្វៃបឺកែច្នៃឡើងវិញ ឬដំណើរការលាបពណ៌ (dope dyeing) ដែលនឹងកាត់បន្ថយការប្រើប្រាស់ទឹក។