តើខ្ញុំអាចជឿជាក់ទេថាអាវរបស់ខ្ញុំផ្តល់ភាពកក់ក្តៅល្មមសម្រាប់ការដើរក្នុងរដូវត្រជាក់?
ផ្ទៃខាងក្នុងរបស់អាវមានព្រុយ – ជាវិធីសាស្ត្រដែលសាកល្បង និងធ្វើតេស្តសម្រាប់ការរក្សាកម្តៅ។គោលការណ៍គឺសាមញ្ញបំផុត៖ ការដេរសមាសធាតុផ្សំនៃសំណង់អាវត្រូវបានធ្វើឡើងដើម្បីពង្រីកទំហំចាប់ខ្យល់ ដែលអាចរក្សាកំដៅបែបធម្មជាតិ។ នេះពិតជាគោលការណ៍ដែលអនុវត្តដូចគ្នាទៅនឹងរោមសត្វសត្វពាហៈនៈ ឬរោមសត្វបក្សី។បន្ថែមទំហំបន្តិច អាវនេះមានក.ដៃអាវការពារមិនឱ្យខ្យល់ត្រជាក់ចូល។
តើអ្វីទៅជាសមាសធាតុផ្សំរបស់អាវ ហើយហេតុអ្វីបានជាវាផ្តល់ភាពកក់ក្តៅ?
សាច់ក្រណាត់រោមចៀមជាមួយនឹងសសៃហ្វៃបឺសំយោគដែលមានសមត្ថភាពដូចគ្នាទៅនឹងរោមចៀមពិតប្រាកដ៖ ផ្តល់ភាពកក់ក្តៅ រក្សាកំដៅ ប៉ុន្តែមានទំងន់ស្រាល។វាមានភាពស្រទន់ ផ្តល់ផាសុកភាព និងស្ងួតបានលឿន និងអាចស្បែកដកខ្យល់បាន។
តើសមាសធាតុផ្សំដែលស្រទន់ និងស្រស់ស្អាតងាយរងការខូចខាតដែរឬទេ?
ដើម្បីធានាបានភាពជាប់បានយូរនៃផលិតផលរបស់យើង យើងបានធ្វើតេស្តលើសមាសធាតុផ្សំ។ ជាឧទាហរណ៍ យើងបានពិនិត្យលើរោមជៀមមិនរួញបញ្ចូលគ្នា ពណ៌មិនហើរ ហើយការបោកគក់ញឹកញាប់មិនធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់សាច់ក្រណាត់។
ភាពធន់នឹងការសឹករិចរិលរបស់សាច់ក្រណាត់ត្រូវបានវាស់ដោយការធ្វើតេស្តដែលគេហៅថា Martindale។ ម៉ាស៊ីននេះបានត្រដុសលើសំណាកសាច់ក្រណាត់លើផ្ទៃតំណាងដែលមានទំងន់នៅខាងក្នុង។
ការច្រោះខ្យល់ដែលផ្តល់ផាសុកភាពកំដៅយ៉ាងល្អប្រសើរ។
ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់អាវ និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងរាងកាយ។ប្រសិនបើសំណើមប្រមូលផ្តុំ លោកអ្នកនឹងមានអារម្មណ៍ថាត្រជាក់ក្នុងអំឡុងពេលពុំសូវមានសកម្មភាព (សម្រាក ពេលដើរចុះពីភ្នំ)។ យើងបានបង្កើតអាវនេះសម្រាប់ការប្រើប្រាស់ខ្លាំងក្លាដោយកែច្នៃជាខ្នងចំហរ និងទ្រនាប់យឺតលើចំហៀងអាវមកដល់ត្រឹមក្លៀក។ តុល្យភាពល្អរវាងកំដៅ/ការច្រោះខ្យល់ដែលផ្តល់ផាសុកភាពកំដៅយ៉ាងល្អប្រសើរ។
តើអាវរបស់ខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?
នៅក្នុងអាកាសធាតុត្រជាក់ វាពិតជាសំខាន់ក្នុងការទទួលការការពារពីសំណើម (ធ្លាក់ទឹកកក ភ្លៀង) និងខ្យល់ ដោយសារតែខ្យល់ធ្វើអោយរាងកាយយើងត្រជាក់ ដោយមិនខ្វល់ថាតើរាងកាយរបស់យើងសកម្ម ឬឈរនៅនឹង។ យើងបានបំពាក់អាវរោមចៀមនេះជាមួយនឹងទ្រនាប់ការពារទឹកនៅលើស្មា ដើមដៃ និងមួក។ ដូច្នេះ លោកអ្នកអាចពាក់អាវនេះក្នុងអាកាសធាតុសើម ឬក្រោមព្រិលធ្លាក់តិចៗ។
អាវសម្រាប់ដើរលើទឹកកកដែលស្រួលពាក់ និងផ្តល់នូវផាសុកភាព។
ជាំមួយនឹងម៉ូតកាត់រឹបរាង និងទ្រនាប់យឺតនៅលើចំហៀងអាវ អាវរបស់អ្នកផ្តល់នូវសេរីភាពធ្វើចលនា ដែលចាំបាច់សម្រាប់ដើរនៅពេលធ្លាក់ព្រិល។ ហោប៉ាវមានខ្សែរូតធានាថាគ្រប់យ៉ាងមានសុវត្ថិភាពនៅជិតដៃ (ក្រដាសជូតមាត់ ក្រែមបបូរមាត់ ស្រោមដៃ និងសោរ...)។មួក និងស្មាការពារជ្រាបទឺកមានន័យថាអាវរបស់អ្នកជាអាវដែលមានមុខងារច្រើនយ៉ាងពាក់នៅចន្លោះជាន់ទីពីរ និងជាន់ទីបី។ របស់ចាំបាច់សម្រាប់លោកអ្នកដើរលើព្រិល។
ឯកសណ្ឋានល្អបំផុតសម្រាប់ដំណើរកំសាន្តដើរលើព្រិលរបស់អ្នក!
យើងបានរចនាម៉ូតអាវនេះឡើងជាផ្នែកមួយនៃឯកសណ្ឋានល្អឥតខ្ចោះប្រើសម្រាប់ដើរភ្នំលើផ្លូវពិបាក៖ ឯកសណ្ឋាន SH500។ ជាំមួយនឹងអាវ SH500, ខោជើងវែង SH520, ស្បែកជើង SH520 និងស្បែកជើងដើរលើព្រិល SH500 របស់អ្នក, លោកអ្នកអាចរីករាយជាមួយនឹងការដើរលើព្រិលនៅគ្រប់អាកាសធាតុទាំងអស់។ ធ្វើដំណើរស្រាលខ្លួន និងជាមួយឧបកណ៍ប្រើប្រាស់ដ៏ត្រឹមត្រូវ!
តើត្រូវស្លៀកពាក់បែបណាសមរម្យសម្រាប់ការដើរលើទឹកកក
ដើម្បីស្លៀកពាក់អោយបានសមរម្យ បើទោះជាអ្នកកំពុងធ្វើសកម្មភាពបែបណាក៏ដោយ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់គោលការណ៍ 3 ជាន់៖
ជាន់ទី 1៖ ជាន់ខាងក្រោមផលិតឡើងដោយបច្ចេកវិជ្ជាខ្ពស់បញ្ជូនសំណើមចេញពីរាងកាយដើម្បីរក្សាស្បែកអោយនៅស្ងួត។
ជាន់ទី 2៖ ជាន់ទីពីរ (អាវរោមជៀម អាវរងា) ផ្តល់នូវកំដៅ និងបញ្ចូនសំណើមមកខាងក្រៅ។
ជាន់ទី 3៖ អាវការពារលោកអ្នកពីស្ថានភាពខាងក្រៅ៖ ភ្លៀង ព្រិល ខ្យល់។
សំលៀកបំពាក់ទាំងមូលត្រូវតែមានខ្យល់ចេញចូលដើម្បីបំបាត់សំណើម។