ព័ត៌មានពីរទំហំ និងភាពសមល្មម
ម៉ូតកាត់រឹបរាង ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនា និងមានផ្នែកតូចបំផុតត្រូវខ្យល់។ផ្នែកខាងក្នុងនៃអាវទូលាយមានន័យថាវាអាចពាក់ពីលើអាវជាន់ទីពីរស្រាលស្តើង ដូចជាអាវរោមជៀម ឬអាវទំងន់រោមទាទំងន់ស្រាល។
ប្រព័ន្ធហោប៉ាវ
ហោប៉ាវសាមញ្ញចំនួន 2 នៅជិតខ្លួនផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។
កក់ក្តៅប្រកបដោយផាសុកភាព និងមិនចូលខ្យល់
ខ្យល់បង្កើនឥទ្ធិពលភាពត្រជាក់យ៉ាងខ្លាំង! ជាមួយនឹងសីតុណ្ហភាពខាងក្រៅពី 0°C និងល្បឿនខ្យល់ 20 គម/ម៉ វានឹងមានអារម្មណ៍ថាដូច -10°C។
សមាសធាតុផ្សំ "ការពារខ្យល់" ជួយបំបាត់ការរំខានដែលកើតចេញពី "ឥទ្ធិពលត្រជាក់" នេះ។ វាមានប្រសិទ្ធិភាពក្នុងការការកាត់បន្ថយការបាត់បងកម្តៅដោយបង្កើតជារបាំងបាំងខ្យល់។
សមាសធាតុផ្សំការពារទឹក (ខុសពីការការពារជ្រាបទឹក)
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ វាការពារសាច់ក្រណាត់មិនអោយរីកមាឌ និងរក្សាទំងន់ស្រាល មានខ្យល់ចេញចូល និងកំដៅ។ សាច់ក្រណាត់ការពារមិនអោយជ្រាបទឹកដោយធ្វើប្រព្រឹត្តកម្មទៅលើផ្ទៃខាងក្រៅរបស់វា។ ប្រព្រិត្តិកម្មនេះត្រូវធ្វើសារជាថ្មីក្នុងអាយុកាលរបស់សាច់ក្រណាត់ (ណែនាំក្រោយរាល់ការបោកគក់បីដង)។
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ
ដើម្បីស្វែងយល់ថាតើសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើតេស្តភាពធន់ចំហាយទឹករបស់វា ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO 11092)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប ចំហាយទឹកដែលបង្កើតឡើងដោយសកម្មភាពរាងកាយកាន់តែច្រើន ហើយភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។ ជាឧទាហរណ៍៖ RET < ៩ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំងណាស់ / ៩ < RET < ១២ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង / ១២ < RET < ២០ = សាច់ក្រណាត់មានខ្យល់ចេញចូល / RET > ២០ = សាច់ក្រណាត់មិនមានមានខ្យល់ចេញចូល ឬមានខ្យល់ចេញចូលទាប។