1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      QUECHUA

      អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150

      8585162
      $55,00
      ពន្ធត្រូវបានបូកបញ្ចូល
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      • អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      អាវបុរសការពារទឹកសម្រាប់ដើរភ្នំ MH150
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      នៅជើងភ្នំ Mont Black ក្រុមការងារបស់យើងបានរចនាម៉ូតអាវការពារទឹកនេះសម្រាប់ការដើរភ្នំយូរៗម្តង ដែលការពារលោកអ្នកពីព្យុះភ្លៀងនៅលើភ្នំ។

      ការពារទឹក និងមានទំងន់ស្រាលជាមួយតម្លៃសមរម្យ អាវនេះអាចឱ្យលោកអ្នកដើរភ្នំបានដោយរក្សាភាពស្ងួត។ វាមកជាមួយសមាសធាតុផ្សំដែលមានភាពស្រាល និងមានខ្យល់ចេញចូល។

      Main fabric: 100.0% Polyester; Coating: 100.0% Polyurethane; Sleeve lining: 100.0% Polyester; Pocket: 100.0% Polyester; Hood: 20.0% Elastane, 80.0% Polyamide

      BENEFITS

      មិនជ្រាបទឹក

      ការពារព្យុះភ្លៀង
      ស្រទាប់ 2.5 ជាន់
      15,000 mm H²O (Schmerbers)

      ដកដង្ហើមបាន

      សមាសធាតុផ្សំជក់ញើស (RET = 10)

      ដែលមានទំងន់ស្រាល

      មានទំងន់ត្រឹមតែ 490 ក្រាម មានទំហំ L

      ដែលស្របតាមរាងកាយ

      ខ្សែទាញជាយអាវកដៃយឺត។ មួកតម្រូវបាន

      ហោប៉ៅ

      ហោប៉ាវដៃចំនួន 2, ហោប៉ាវទ្រូងខាងក្នុងមានខ្សែរូតចំនួន 1, ហោប៉ាវសំណាញ់ខាងក្នុងចំនួន 1

      TECHNICAL INFORMATIONS

      ម៉ូតកាត់

      ម៉ូតកាត់ស្តង់ដារ។ ទំហំខាងក្នុងរបស់វាអាចពាក់បានជាមួយតែអាវស្តើង និងស្រាលមួយជាន់ទៀត ដូចជាអាវរងារ ឬអាវរោមជៀម។

      គម្របក្បាល

      កំពស់អាចសារ៉េបានជាមួយនឹងខ្សែយឺត និងកន្លះខ្សែទាញ។ជម្រៅអាចសារ៉េបានដោយប្រើប្រាស់សន្ទះបកបិតនៅខាងក្រោយក្បាលរបស់អ្នក។ កំបាំងការពារមុខនៅលើគំរបក្បាលសម្រាប់ការការពារមុខយ៉ាងល្អ។

      សមាសធាតុផ្សំសំខាន់

      ម៉ូតរចនាដែលមានស្រទាប់ 2.5 ជាន់៖ ស្រទាប់ត្រូវបានបិតកៅនៅខាងក្រៅសាច់ក្រណាត់ខាងក្រៅ និងការពារខាងក្នុងដោយសន្ទះស្តើងរលោង។ យើងប្រើប្រាស់វាសម្រាប់អាវដែលមានទំងន់ស្រាល។

      ស្រទាប់

      កម្រិតការពារទឹករបស់ផលិតផលអាស្រ័យទៅលើលក្ខខណ្ឌចម្បងចំនួនពីរដូចខាងក្រោម៖ សមាសធាតុផ្សំ និងការតម្លើងរបស់វា។
      ផលិតផលនេះផលិតចេញពីទ្រនាប់លាបការពារ។ស្រទាប់គឺដូចជាផ្ទាំងជ័រដ៏ស្តើងរលោង (ប៉ូលីអ៊ុយរេតាន) ដែលធ្វើអោយសមាសធាតុផ្សំមិនជ្រាបទឹក ហើយនៅតែមានខ្យល់ចេញចូល។
      វាមានអត្ថប្រយោជន៍ដោយសារភាពបត់បែនបាន ស្រាល និងមានខ្យល់ចេញចូល។

      ម៉ូតរចនារបស់ស្រទាប់អាវ

      ម៉ូតរចនាដែលមានស្រទាប់ 2.5 ជាន់៖ ស្រទាប់ត្រូវបានបិតកៅនៅខាងក្រៅសាច់ក្រណាត់ខាងក្រៅ និងការពារខាងក្នុងដោយសន្ទះស្តើងរលោង។ We use it for light jacket.

      ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ

      តេស្តសាកល្បងនៅមន្ទីរពិសោធន៍ត្រូវធ្វើឡើងដើម្បីធានានូវកម្រិតការពារជ្រាបទឹករបស់សមាសធាតផ្សំ។ យើងធ្វើតេស្តភាពធន់របស់សាច់ក្រណាត់ជាមួយសំពាធទឹកដោយធ្វើការវាស់កំពស់ទឹកដែលគាំទ្រដោយសាច់ក្រណាត់គិតជា មម (ការធ្វើតេស្តដោយផ្អែកលើបទដ្ឋាន ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំនៃផលិតផលនេះមានកម្រិតការពារជម្រាបទឹក 15,000 មម អាចធន់ទៅនឹង​សម្ពាធ​កម្ពស់ទឹក 15,000 មម។.នេះសមមូលទៅនឹង 15,000 Schmerbers ផងដែរ។

      អាវរងារ ការពារជ្រាបទឹក

      យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាលក្ខខណ្ឌស្រដៀងគ្នាទៅនឹងភ្លៀងធ្លាក់ដើម្បីធានាអំពីសមត្ថភាពការពារជ្រាបទឹករបស់អាវ។អាវនេះត្រូវបានធ្វើសុពលភាពដោយប្រើការធ្វើតេស្តចាក់ទឹកក្រោមកម្រិតភ្លៀង 12 សម រយៈពេល 2 ម៉ោង។ ការធ្វើតេស្តនេះមានលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌភ្លៀងរលឹមនៅលើភ្នំ។

      ភាពមានខ្យល់ចេញចូល

      ភាពមានខ្យល់ចេញចូលរបស់សមាសធាតុផ្សំត្រូវបានវាស់ដោយមើលលើភាពធន់នឹងចំហាយទឹកកើតដោយសារកំដៅ (RET)។
      នេះគឺជាសមត្ថភាពដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណដែលបញ្ចេញមកខាងក្រៅ ហេតុដូច្នេះហើយវាជួយការពារមិនអោយទឹកប្រមូលផ្តុំនៅលើស្បែក។
      RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
      RET ≤ 6៖ សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង
      RET ≤ 12: សាច់ក្រណាត់មានខ្យល់ចេញចូល
      RET ≤ 20: មិនមែនជាសាច់ក្រណាត់អាចឱ្យមានខ្យល់ចេញចូលច្រើនទេ
      ផលិតនេះត្រូវបានវាយតម្លៃថាមាន 10 RET

      តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា

      សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ ជាលទ្ធផលសាច់ក្រណាត់មិនជក់ទឹក ហើយនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។
      មុខងារការពារទឹកអាចដំណើរការម្តងទៀតដោយដាក់ខោទៅក្នុងម៉ាស៊ីនបោកស្ងួតរយៈពេល 10 នាទីនៅកំដៅទាប។លោកអ្នកក៏អាចប្រើប្រាស់ស្ព្រៃបាញ់ការពារជ្រាបទឹកបានផងដែរ (លេខយោង 8554908)

      ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង

      មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
      តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
      អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

      ហេតុអ្វីចាំបាច់ជ្រើសរើសប៉ូលីអេស្ទ័រកែច្នៃឡើងវិញ?

      ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។

      តើអាវរបស់យើងមកពីណា?

      បន្ទាប់ពីបានរចនាម៉ូតឡើងដោយមជ្ឈមណ្ឌលរចនាម៉ូតអន្តរជាតិ នៅជើងភ្នំ Mont Blanc ក្នុងប្រទេសបារាំង អាវនេះត្រូវបានផលិតឡើងដោយអ្នកផ្គត់ផ្គង់នៅប្រទេសបង់ក្លាដេស។ យើងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនេះដែលមានជំនាញពិតប្រាកដក្នុងការផលិតអាវរបស់យើង។
      ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.

      ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង

      យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
      ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.