អាវតែ 1 មានមុខងារ 3 យ៉ាង ដែលសម្របគ្រប់ស្ថានភាពទាំងអស់
ជាមួយនឹងប្រព័ន្ធ “3-ក្នុង-1” អាវនេះគឺល្អឥតខ្ចោះសម្រាប់អាកាសធាតុត្រជាក់ (រហូតដល់ 0°C)។ សម្រាប់ការធ្វើដំណើរក្នុងអាកាសធាតុក្តៅ លោកអ្នកអាចទុកទ្រនាប់ខាងក្នុងរបស់អាវនៅផ្ទះ ហើយគ្រាន់តែយកអាវការពារភ្លៀងជាការស្រេច។។
លោកអ្នកក៏អាចប្រើប្រាស់អាវរោមជៀមនេះតែឯងជាទ្រនាប់កណ្តាលលើអាវយឺត។
3 ជំរើសនៅលើអាវតែមួយ!
សុវត្ថិភាពនៃទ្រព្យសម្បត្តិរបស់អ្នក៖អទិភាព!
នៅពេលស្ពាយខ្នង តើមានអ្វីដែលអាក្រក់ជាងបាត់លិខិតឆ្លងដែន ឬចោរលួចទូរស័ព្ទទៀត?
ដើម្បីការពារកុំអោយរឿងនេះកើតឡើង ដូច្នេះអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍ដែលមានភាពស្ងប់ក្នុងចិត្ត យើងបានបន្ថែមហោប៉ាវធំសុវត្ថិភាព និងមានថតសំងាត់នៅលើទ្រូង។
លោកអ្នកអាចរក្សាទុកទូរសព្ទ លិខិតឆ្ងងដែន និងកាបូបប្រកបដោយសុវត្ថិភាពនៅជាប់មួយកន្លែង ហើយថែមទាំងអាចភ្ជាប់សោររបស់អ្នកជាមួយទំពក់បានផងដែរ ដូច្នេះលោកអ្នកមិនបារម្ភពីការបាត់ឡើយ!
ផ្នែកដែលចំណាំងផ្លាត
យើងបានបន្ថែមនូវសន្ទះក្រណាត់ដែលមានចំណាំងផ្លាតនៅលើកដៃ។
បំរាម ផ្នែកទាំងនេះមិនមានស្តង់ដារទេ ពួកវាមិនមែនជា PPE (ឧបករណ៍ការពារខ្លួន) និងមិនធានានូវសុវត្ថិភាព និងផ្តល់ការការពារនោះទេ។
លោកអ្នកអាចមានជម្រើសក្នុងការបើកសន្តះក្រណាត់បន្តឹងក.ដៃអាវ នៅពេលដែលចាំបាច់ដើម្បីបញ្ចេញឱ្យឃើញនូវកន្លែងកាត់។
តើខ្ញុំអាចដឹងថាអាវនេះជាប់បានយូរដោយរបៀបណា?
យើងបានធ្វើតេស្តនៅមន្ទីរពិសោធន៍លើសាច់ក្រណាត់ ស្របទៅតាមលក្ខខណ្ឌផ្សេងៗ ដូចជាការសឹករិចរិល (ឬនិយាយបែបផ្សេង ភាពធន់ទៅនឹងការកកិត)។
ដើម្បីបង្កើតជាស្ថានភាពកកិតដោយសារខ្សែកាតាប (លើអាវដូចទៅនឹងពេលពាក់កាតាបធ្វើដំណើរផ្ទាល់) យើងបានធ្វើតេស្តលើនីតិវិធីដែលហៅថា “Martindale” ដែលជាកន្លែងវត្ថុធាតុនៃអាវកកឹតជាមួយនឹងវត្ថុធាតុផ្សេងទៀត។ គោលបំណងគឺដើម្បីគ្រប់គ្រងភាពសឹករិចរិល និងពេលបែកព្រុយ។
អាវដែលបញ្ឈប់ការរហែកមិនឱ្យរីកធំ
អាវបានឆ្លងកាត់ការធ្វើតេស្តរហែក។ គោលបំណងគឺដើម្បីចំលងនូវស្ថានភាពអាវត្រូវបានរហែកនៅក្នុងបន្ទប់ពិសោធន៍ ដូចទៅនឹងខាងក្រៅ។ តាមរយៈនីតិវិធីនៃការធ្វើតេស្តនេះ យើងធ្វើការពិនិត្យថានៅពេលដែលវាដាចធ្លាយ សាច់ក្រណាត់មិនបន្តរហែកទៀត និងនៅតែការពារអ្នករយៈពេលវែង។
តើអ្នកដឹងទេថាអាវ TRAVEL JACKET 100 ដែលមានមុខងារ 3 ក្នុងអាវតែ 1 របស់អ្នកត្រូវបានរចនាឡើងដោយមិនអោយប៉ះពាល់ដល់បរិស្ថាន
ទ្រនាប់ខាងក្នុងរបស់អាវត្រូវបានលាបពណ៌ដោយប្រើប្រាស់ទឹកសន្សំសំចៃ៖ នេះមានន័យថាដំណើរការលាបពណ៌ត្រូវបានធ្វើឡើងដោយលាបទាំងមូលមុនសសៃជេសត្រូវបានដេរ។ វាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការប្រើប្រាស់ទឹកជាពិសេស បើធៀបទៅនឹងដំណើរការលាបពណ៌ផ្សេងទៀត។ដំណើរការលាបពណ៌ធម្មតាប្រើប្រាស់ទឹកច្រើន ប៉ុន្តែដោយប្រើប្រាស់បច្ចេកទេសនេះការប្រើប្រាស់ទឹកមានកម្រិតទាប។ យើងជៀសវាងប្រើវាច្រើនពេក។បន្ថែមលើនេះ សាច់ក្រណាត់សំណាញ់ពីខាងក្នុងដែលគេហៅថា “mesh” ត្រូវបានផលិតចេញពីប៉ូលីអេស្ទ័រកែច្នៃឡើងវិញដើម្បីកាត់បន្ថយ
ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។ ពិន្ទុពី A ដល់ E គឺត្រូវបានផ្តល់ដើម្បីអោយអ្នកងាយស្រួលសំគាលផលិតផលដែលមានភាពស្និទ្ធស្នាលនឹងបរិស្ថានដោយប្រៀបធៀបវានឹងផលិតផលប្រភេទដូចគ្នា (អាវយឺត ខោវែង កាតាបស្ពាយខ្នង ល)។ Decathlon មានការប្តេជ្ញាចិត្តបង្ហាញនូវព័ត៌មានបរិស្ថានរបស់ផលិតផលនេះ។ សម្រាប់ព័ត៌មានបន្ថែម៖ http://sustainability.decathlon.com/
តើអ្នកគួរជ្រើសរើសទំហំមួយណា?
អាវនេះត្រូវបានរចនាឡើងសម្រាប់ពាក់ជាអាវចំនួនពីរជាន់ (រោមជៀម និងអាវរងារ)។
សូមជ្រើសរើសទំហំធម្មតាដែលសក្តិសមនឹងខ្លួនអ្នកបំផុត។
អាវមានម៉ូតកាត់ប្រវែងមធ្យមត្រឹមពាក់កណ្តាលគូទ។
លោកអ្នកអាចបន្តឹងចង្កេះបានដោយសារវាមានប្រដាប់បន្តឹងបានលឿន។
សារ៉េគម្របក្បាលដោយប្រើប្រាស់ខ្សែទាញនៅជុំវិញមុខ។ ជម្រៅគម្របក្បាលត្រូវបានសារ៉េដោយប្រើប្រាស់សន្ទះបកបិត Velcro នៅខាងក្រោយក្បាល។