Hide Filters
Filters 0
Sort by :
Filters 0
  • អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100
  • អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100
អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100
QUECHUA

អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100

8493469
$39,00
$35,00
-10%
ពន្ធត្រូវបានបូកបញ្ចូល
  • អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100
  • អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100
អាវស្ត្រីការពារទឹកសម្រាប់ឡើងភ្នំ MH100
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
នៅជើងភ្នំ Mont Blanc ក្រុមអ្នកដើរភ្នំរបស់យើងបានបង្កើតអាវការពារទឹកដែលមានតម្លៃទាបនេះសម្រាប់ការដើរភ្នំយូរៗម្តង។

ផ្តល់ឱ្យលោកអ្នកនូវផាសុកភាពដ៏អស្ចារ្យជាមួយនឹងម៉ូតកាត់ដែលស័ក្តិសមជាមួយគ្រប់ទម្រង់រាងកាយ និងច្រោះខ្យល់នៅក្រោមក្លៀក ដើម្បីធានាបានថាលោកអ្នកកំពុងដើរភ្នំនៅកម្រិតសីតុណ្ហភាពដែលផ្តល់ផាសុកភាព។

Main fabric: 100.0% Polyester; Main lining: 100.0% Polyester; Secondary lining: 100.0% Polyester; Coating: 100.0% Polyurethane

BENEFITS

មិនជ្រាបទឹក

ថ្នេរបិតជិត 100%ទ្រនាប់ការពារ 2 ស្រទាប់ ធន់នឹងកម្រិតកំពស់ទឹក 5000 មម

ដកដង្ហើមបាន

ចំហៀងបើកប្រវែង 20 សម និងសមាសធាតុផ្សំដែលអាចកាត់បន្ថយញើស (RET=12)។

ដែលមានទំងន់ស្រាល

ត្រឹមតែ 550 ក្រ ទំហំ M។

ដែលស្របតាមរាងកាយ

គំរបក្បាលដែលអាចសារ៉េ និងដោះចេញបាន។ ក.ដៃអាចសារ៉េបាន។ មានខ្សែបន្តឹងនៅលើជាយអាវខាងក្រោម

ហោប៉ៅ

ហោប៉ៅដៃមានខ្សែរ៉ូត ២ ហោប៉ៅខាងក្នុងមានរូត ១ សម្រាប់រក្សាសំភាររបស់អ្នកអោយមានសុវត្ថិភាព។

TECHNICAL INFORMATIONS

ម៉ូតកាត់

អាវនេះមានម៉ូតកាត់ដែលសាកសម្យជាមួយនឹងគ្រប់រាងកាយ និងមានលក្ខណៈជានារីភេទ។ ស្រទាប់ផ្តល់កម្តៅ ដូចជាក្រណាត់រោមជៀម ឬអាវរោមទាស្រាល ដែលអាចពាក់ពីខាងក្នុងបាន។ ទ្រនាប់ខាងក្នុងក៏ផ្តល់នូវផាសុកភាពបន្ថែមផងដែរ។
លោកអ្នកអាចជ្រើសរើសទំហំធម្មតារបស់លោកអ្នក ឬទំហំធំជាងនេះ ប្រសិនបើលោកអ្នកមិនចង់ពាក់វារឹប។

គំរបក្បាលអាចដោះចេញបាន។

គំរបក្បាលអាចដោះចេញបានដោយប្រើឡេវ។ វាអាចសារ៉េតម្រូវបានទៅលើកំពស់ ជាមួយនឹងខ្សែយឺត និងសារ៉េជម្រៅជាមួយនឹងសន្ទះបកបិត ដែលមាននៅលើផ្នែកខាងក្រោយនៃគម្របក្បាល។

សំណង់របស់អាវ

អាវនេះមានទ្រនាប់ការពារ 2 ស្រទាប់ រួមបញ្ចូលនូវស្រទាប់សំណាញ់ (ស្រទាប់សំណាញ់ដ៏ធំ)
‘2 ស្រទាប់’ មានន័យថាវាមានសាច់ក្រណាត់ខាងក្រៅ និងស្រទាប់ខាងក្នុង។
ទ្រនាប់មាននៅខាងក្នុងសាច់ក្រណាត់ វាស្រដៀងទៅនឹងជ័រដែលធ្វើអោយសមាសធាតុផ្សំការពារទឹក នឹងនៅតែអាចអោយខ្យល់ចេញចូលបាន។ ទ្រនាប់ខាងក្នុងរបស់អាវមានតួនាទីការពារទ្រនាប់ថ្នាំនេះ។

ការធ្វើតេស្តភាពមិនជ្រាបទឹក

យើងធ្វើការវាស់វែងភាពធន់របស់សាច់ក្រណាត់ជាមួយសំពាធទឹកដោយកំពស់ទឹកគិតជា មម (ការធ្វើតេស្តដោយផ្អែកលើបទដ្ឋាន JIS 1092)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំរបស់ផលិតផលមិនជ្រាបក្នុងកម្រិតទឹក 5000 មម ពោលគឺវាអាចធន់ទៅនឹងសំពាធដែលប្រើប្រាស់ដោយទឹក 5000 មម។នេះសមមូលទៅនឹង ៥ ០០០ Schmerbers ផងដែរ។

ការធ្វើតេស្តខ្យល់ចេញចូល

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុផ្សំត្រូវបានវាស់ដោយមើលលើភាពធន់នឹងចំហាយទឹកកើតដោយសារកំដៅ (RET)។
នេះគឺជាសមត្ថភាពដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណដែលបញ្ចេញមកខាងក្រៅ ហេតុដូច្នេះហើយវាជួយការពារមិនអោយទឹកប្រមូលផ្តុំនៅលើស្បែក។
RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
RET ≤ 6៖ សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង
RET ≤ 12: សាច់ក្រណាត់មានខ្យល់ចេញចូល
RET ≤ 20: មានខ្យល់ចេញចូលតិចតួច

ផលិតផលរបស់យើងទទួល កម្រិតវាយតម្លៃ 12 RET

តើខ្ញុំអាចទទួលបានមុខងារការពារទឹកមកវិញដោយរបៀបណា?

មុខងារការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពធ្វើអោយទឹករត់លើផ្ទៃសាច់ក្រនាត់ដោយមិនទឹកឡើយ។
នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ សាច់ក្រណាត់នេះផលិតឡើងការពារទឹកដោយធ្វើប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅ ប៉ុន្តែមុខងារនេះអាចនឹងកាន់តែខូចទៅតាមការប្រើ។

ការរចនាម៉ូតផលិតផល៖ ជំនាញ

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។