Hide Filters
Filters 0
Sort by :
Filters 0
  • អាវរោមទាសម្រាប់ស្ត្រីដើរភ្នំ Trek 100 ក្នុងសីតុណ្ហភាព -5°C - ពណ៌ស្រទំពាំងបាយជូ

អាវរោមទាសម្រាប់ស្ត្រីដើរភ្នំ Trek 100 ក្នុងសីតុណ្ហភាព -5°C - ពណ៌ស្រទំពាំងបាយជូ
FORCLAZ

អាវរោមទាសម្រាប់ស្ត្រីដើរភ្នំ Trek 100 ក្នុងសីតុណ្ហភាព -5°C - ពណ៌ស្រទំពាំងបាយជូ

8587262
$65,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវរោមទាដែលមានការបញ្ជាក់គុណភាពដោយ RDS នេះ ផ្តល់ភាពកក់ក្តៅដល់លោកអ្នកនៅពេលធ្វើដំណើរក្នុងអាកាសធាតុត្រជាក់! (សីតុណ្ហភាពធ្លាក់ចុះដល់ -5°C នៅពេលកំពុងធ្វើដសកម្មភាពរាងកាយ)

អាវរោមទាដែលអាចបត់ញាត់បានខ្លាំងបំផុតរបស់យើងមានន័យថាលោកអ្នកអាចសន្សំកន្លែងក្នុងកាតាបស្ពាយខ្នង និងធ្វើដំណើរស្រាលខ្លួន។ ថាមពលបំពេញរបស់វា 800 CUIN ផ្តល់នូវភាពកក់ក្តៅល្អប្រសើរខ្លាំងផ្អែកទៅតាមទំងន់របស់វា!

Padding: 15.0% Grey Duck Feather, 85.0% Grey Duck Down; Main fabric: 100.0% Polyamide; Main lining: 100.0% Polyamide; Filling: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

ផាសុកភាពនៅចន្លោះសីតុណ្ហភាពពី 5°C ទៅ -5°C។ រោមទាបញ្ជាក់គុណភាពដោយ RDS ដែលទទួលបានដោយក្រមសីលធម៌ ជាមួយនឹងថាមពលបំពេញ 800 CUIN

សមត្ថភាពបង្រួមតូច

ងាយស្រួលបត់ដាក់ក្នុងហោប៉ាវខាងឆ្វេងរបស់វាដោយប្រើប្រាស់ខ្សែរ៉ូតដែលមានប្រដាប់ទាញចំនួនពីរ។

មិនជ្រាបទឹក

ផ្ទៃសាចក្រណាត់ខាងក្រៅត្រូវបានធ្វើប្រព្រិត្តិកម្ម ដើម្បីការពារទឹកកុំអោយជ្រាបចូល។

ទម្ងន់

អាវរោមទានេះមានទំងន់ប្រហែល 275ក្រ ទំហំ M។សាច់ក្រណាត់ 35 ក្រ/ម2។15 Denier

TECHNICAL INFORMATIONS

ការរក្សាកំដៅ - ភាពកក់ក្តៅ

អាវស្រទាប់សំឡីនេះ ពាក់ជាស្រទាប់ទី 3 ត្រូវបានពិសោធន៍បញ្ជាក់សម្រាប់ក្នុងសីតុណ្ហភាព 3-5° នៅក្នុងអំឡុងពេលធ្វើតេស្តស្តង់ដារនៅក្នុងបន្ទប់កម្តៅ។
ម៉ាណាកាំងពាក់អាវយឺតដៃវែងសំយោគ និងរោមជៀមស្រាលនៅខាងក្រោម។វាដំណើរការជាមួយនឹងខ្យល់ 5 គម/ម៉។

នៅលើឧបករណ៍ប្រៀបធៀបកំដៅរបស់យើង វាតំណាងឱ្យផ្កាយ 2។

យើងក៏បានធ្វើតេស្តម៉ូឌែលនេះក្នុងស្ថានភាព "គ្មានចលនា" ផងដែរ។ សីតុណ្ហភាពផាសុកភាព +5°C នៅក្នុងករណីនេះ។

ថាមពលបំប៉ោងនៃការបំពេញរោមទា៖

សម្រាប់អាវរោមទាដែលមានការបំពេញ 85/15 នេះ, ថាមពលបំពេញត្រូវបានធានាថាមាន 800 CUIN (ស្តង់ដារអឺរ៉ុប)។ ថាមពលបំពេញគឺជារង្វាស់សមត្ថភាពរក្សាកំដៅរបស់រោមទា និងសមត្ថភាព "ចាប់" ខ្យល់របស់វា។ ដូច្នេះ រោមទាដែលមានថាមពលបំពេញខ្ពស់ (ចំនួន CUIN ខ្ពស់) នឹងប្រើកន្លែងធំ ចាប់ខ្យល់ច្រើន និងផ្តល់នូវការរក្សាកំដៅកាន់តែប្រសើរ។

អត្ថប្រយោជន៍នៃការបំពេញរោមទា និងរោមសត្វ

ភាពជាប់ និងសមត្ថភាពនៃថាមពលបំពេញរបស់រោមទាផ្តល់ឱ្យអាវនូវសមត្ថភាពចំនួន 3 សម្រាប់ការដើរភ្នំ៖
- ការរក្សាកំដៅដោយសារខ្យល់ចាប់នៅក្នុងរោមទា និងរោមសត្វ
- ទំងន់ស្រាលខ្លាំង៖ រោមទាស្រាលជាងសំឡីសំយោគ និងផ្តល់នូវកម្រិតនៃភាពកក់ក្តៅដូចគ្នា។ វាជួយកាត់បន្ថយទំងន់បានច្រើននៅក្នុងកាតាបរបស់អ្នក
- បត់ញាត់បានកាន់តែខ្លាំង

នៅពេលមានភ្លៀង

វត្ថុធាតុ​​ផ្សំរបស់អាវមានស្រទាប់សំឡីការពារទឹក។ ប្រព្រឹត្តិកម្មលើសាច់ក្រណាត់ចំបងដែលធ្វើឱ្យតំណក់ទឹកហូរលើផ្ទៃអាវ ដែលវាជួយពន្យារពេលទឹកជ្រាបចូលអាវ ដូច្នេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់រត់គេចចេញពីភ្លៀង។ ប៉ុន្តែ យើងសូមណែនាំអោយពាក់អាវមិនជ្រាបទឹកពីលើអាវរោមទានេះនៅពេលដែលត្រូវទឹកភ្លៀងរយៈពេលយូរ។

របៀបបោកគក់អាវរោមទារបស់អ្នក

នេះជាដំបូន្មានមួយចំនួន៖ បិតខ្សែរូតទាំងអស់នៅលើអាវរោមទា និងដាក់វាចូលក្នុងម៉ាស៊ីនបោកគក់ (បង្វិលសំយោគនៅសីតុណ្ហភាព 30°C)។
ដើម្បីរក្សាថាមពលបំពេញ និងភាពកក់ក្តៅ លោកអ្នកអាចដាក់គ្រប់បាល់តែនីសចំនួន 2 ទៅក្នុងម៉ាស៊ីន
សូមប្រុងប្រយ័ត្នក្នុងការសារ៉េកម្រិតបង្វិលស្រាល៖ កម្រិតបង្វិលលឿនអាចបង្កើតជាដុំមូលនៃរោមសត្វ ដែលលំបាកក្នុងការបំបែក។
សម្រាប់ការណែនាំបន្ថែម សូមចុចលើតំណភ្ជាប់ខាងក្រោម!
https://www.forclaz.fr/conseils/comment-entretenir-sa-doudoune-en-plumes-tp_101

របៀបសំងួតអាវរោមទារបស់ខ្ញុំ?

នៅពេលលោកអ្នកយកអាវរោមទាចេញពីម៉ាស៊ីនបោកគក់ វាហាក់បីដូចជារោមទាបានជ្រុះបាត់អស់។ ម៉ាស៊ីនសំងួតគឺជាមធ្យោបាយល្អបំផុតសម្រាប់ដំណើរការថាមពលបំពេញរបស់រោមសត្វឡើងវិញ។ ដាក់អាវរោមទារបស់អ្នកទៅក្នុងម៉ាស៊ីនសំងួតជាមួយនឹងគ្រាប់បាល់តែនីសចំនួន 2។ ដំណើរការបង្វិលសំងួត 2-3 ដង។
ប្រសិនបើលោកអ្នកមិនមានម៉ាស៊ីនសំងួតនោះទេ លោកអ្នកអាចសំងួតអាវរោមទារបស់អ្នកឱ្យបានសព្វដោយហាលលើប្រដាប់ព្យួរដោយត្រលប់អាវចេញក្រៅ និងគ្រលាស់វាជាប្រចាំ។
https://www.forclaz.fr/conseils/comment-entretenir-sa-doudoune-en-plumes-tp_101

តើខ្ញុំអាចធ្វើឱ្យមុខងាររបស់វាដំណើរឡើងវិញដោយរបៀបណា?

ប្រព្រឹត្តិកម្មការពារទឹកនឹងធ្លាក់ចុះប្រសិទ្ធភាពទៅតាមពេលវេលា ការបោកគក់ និងការប្រើប្រាស់។
នេះគឺរបៀបដំណើរការមុខងារការពារទឺករបស់អាវស្រទាប់រោមទាឡើងវិញ! https://www.quechua.co.uk/advice/how-do-you-restore-water-repellent-properties-your-jacket-a_86426

លោកអ្នកក៏អាចប្រើប្រាស់ផលិតផលថែទាំបានផងដែរ៖ ប្រព្រឹត្តិកម្មដំណើរការឡើងវិញមុខងារការពារទឹក
https://www.decathlon.co.uk/txdirect-wash-in-300ml-id_8401685.html

ទំងន់រោមទាដែលបានបំពេញ៖

ទំហំ XS៖ 70 ក្រ
ទំហំ S៖ 75 ក្រ
ទំហំ M៖ 81 ក្រ
ទំហំ L៖ 87 ក្រ
ទំហំ XL៖ 94 ក្រ
ទំហំ 2XL៖ 100 ក្រ

អាវរោមទាដែលត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់វិធីសាស្ត្រកែលម្អជាបន្តបន្ទាប់

អាវរោមទា trek 100 ត្រូវបានកែលម្អឱ្យប្រសើរឡើងជាច្រើនឆ្នាំផ្អែកលើមតិយោបល់ទាំងអស់របស់អតិថិជនយើង។ សូមអរគុណសម្រាប់ការចែករំលែក!
ចាប់ពីរដូវរងា ឆ្នាំ 2020 ម៉ូឌែលពណ៌ស៊ីជំម្ពូ (ដូចទៅនឹងពណ៌ផ្សេងទៀតដែរ) នឹងទទួលបានអត្ថប្រយោជន៍ពីរោមសត្វ និងរោមទាមានពណ៌ស្រាល។ វានឹងជួយការពារផ្នែកស្រអាប់នៅលើអាវរោមទានៅពេលដែលវាសើម។