តើអាវមានស្រទាប់សំឡីនេះផ្តល់ភាពកក់ក្តៅកម្រិតណា?
អាវស្រទាប់សំឡីនេះ ពាក់ជាស្រទាប់ទី 3 ត្រូវបានពិសោធន៍បញ្ជាក់សម្រាប់ក្នុងសីតុណ្ហភាព 3-10° នៅក្នុងអំឡុងពេលធ្វើតេស្តស្តង់ដារនៅក្នុងបន្ទប់កម្តៅ។
ម៉ូឌែលកំពុងពាក់អាវយឺតដៃវែងសំយោគ និងរោមជៀមស្រាលនៅខាងក្រោម។ វាដំណើរការជាមួយនឹងខ្យល់ 5 គម/ម៉។
យើងក៏បានធ្វើតេស្តម៉ូឌែលនេះក្នុងស្ថានភាព "គ្មានចលនា"។ កម្រិតសីតុណ្ហភាផាសុកភាពគឺ 0°C នៅក្នុងករណីនេះ។
អត្ថប្រយោជន៍នៃការបំពេញរោមទា និងរោមសត្វ
ថាមពលបំពេញរបស់រោមបក្សីមានអត្ថប្រយោជន៍ចំនួន 3 សម្រាប់កីឡានៅលើភ្នំ៖
- រក្សាកំដៅដោយសារខ្យល់ត្រូវបានទាក់ជាប់នៅខាងក្នុងរោមបក្សី និងរោមសត្វ។
- ស្រាលខ្លាំងបំផុត៖ រោមបក្សីស្រាលជាងសំឡីសំយោគ ប៉ុន្តែផ្តល់នូវកម្រិតភាពកក់ក្តៅដូចគ្នា។ វាជួយសន្សំទំងន់នៅក្នុងកាតាបរបស់អ្នក។
- អាចបត់ញាត់ខ្លាំងបាន។
តើត្រូវវាស់ថាមពលបំពេញរបស់រោមទា និងរោមសត្វផ្សេងទៀតដោយរបៀបណា?
ថាមពលបំពេញគឺជារង្វាស់សមត្ថភាពរក្សាកំដៅរបស់រោមទា និងសមត្ថភាព "ចាប់" ខ្យល់របស់វា។ រង្វាស់របស់វាគិតជា CUIN (អ៊ីញគូប)។ ដូច្នេះ រោមទាដែលមានថាមពលបំពេញខ្ពស់ (ចំនួន CUIN ខ្ពស់) នឹងប្រើកន្លែងធំ ចាប់ខ្យល់ច្រើន និងផ្តល់នូវការរក្សាកំដៅកាន់តែប្រសើរ។អាវរាងប៉ោងនេះ ដែលបំពាក់ដោយរោមទា 85% និងរោមសត្វផ្សេង 15% ធានាផ្តល់នូវថាមពលបំពេញចំនួន 660 CUIN (ស្តង់ដារអន្តរជាតិ) ឬលើសពីនេះ។
តើសេចក្តីបញ្ជាក់ RDS គឺជាអ្វី?
RDS ឬ “ស្តង់ដាររោមទាដែលមានទំនួលខុសត្រូវ” គឺជាសេចក្តីបញ្ជាក់ទូទាំងពិភពលោកដែលចេញដោយអង្គការឯករាជ្យជូនចំពោះម៉ាកដែលស្ម័គ្រចិត្ត។ ស្តង់ដារនេះអាចឱ្យយើងធានាបាននូវប្រភពដើមនៃរោមសត្វស្របទៅតាមការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់វត្ថុធាតុផ្សំប្រកបដោយទំនួលខុសត្រូវ។ អ្នកផ្គត់ផ្គង់របស់យើងបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់តែរោមសត្វដែលមានប្រភពមកពីសត្វក្ងាន និងសត្វទាដែលចិញ្ចឹមយកសាច់ និងពិឃាតមុនពេលដែលរោមរបស់វាត្រូវបានប្រមូល។
មុខងារការពារទឹករបស់សមាសធាតុផ្សំ (ដើម្បីកុំអោយច្រលំជាមួយនឹងការមិនជ្រាបទឹក)
ការការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពរបស់វាដែលអាចអោយទឹកហូរចេញពីផ្ទៃសាច់ក្រណាត់ ដោយមិនជក់សំណើមឡើយ។ វាជួយការពារសាច់ក្រណាត់មិនអោយប៉ោង និងធ្វើអោយវានៅតែស្រាល និងទទួលបានភាពកក់ក្តៅ។
សាច់ក្រណាត់អាវរោមទានេះការពារទឹក ប៉ុន្តែយើងសូមណែនាំឱ្យលោកអ្នកពាក់អាវភ្លៀងពីលើនៅពេលត្រូវទឹកភ្លៀងរយៈពេលយូរ។ សាច់ក្រណាត់នេះផលិតឡើងការពារទឹកដោយធ្វើប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅ ប៉ុន្តែមុខងារនេះអាចនឹងកាន់តែខូចទៅតាមការប្រើ។
យើងសូមណែនាំអោយលោកអ្នកធ្វើអោយវាដំណើរការឡើងវិញបន្ទាប់ពីបោកគក់ម្តងៗ។
របៀបថែទាំអាវរោមទា?
អាវរោមទាអាចពាក់ពេញមួយរដូវរងា និងពិតជាត្រូវការការបោកគក់ពិតប្រាកដណាស់។ប៉ុន្តែលោកអ្នកបោកគក់កាន់តែតិច វានឹងរក្សាមុខងារការពារត្រជាក់ និងការពារទឹក។
ដូបូន្មានរបស់យើង៖
1/បោកម៉ាស៊ីនជាមួយនឹងម្សៅសាប៊ូដែលស័ក្តិសមសម្រាប់រោមសត្វ នៅកម្រិតសីតុណ្ហភាព 30°C ដោយដាក់គ្រាប់បាល់វាយតែនីសចំនួន 2 ឬ 3គ្រាប់ចូល។ មុខងារបង្វិលស្រាលៗ។
2/ សំងួតជាមួយនឹងគ្រាប់បាលតែនីសចំនួន 2 ឬ 3 បន្ទាប់មកធ្វើដូចគ្នាចំនួន 2 ឬ 3 ដង រហូតដល់វាស្ងួតសព្វ។
មុតធ្លាយ? នេះគឺជាវិធីជួសជុលអាវរោមសត្វនេះ
អាវមានទ្រនាប់ការពារនេះអាចនឹងរហែកនៅពេលដើរភ្នំ! រឿងដែលល្អគឺថាវាអាចជួសជុលបានដោយប្រើទ្រនាប់ប៉ះអ៊ុតដើម្បីការពារមិនឱ្យរហែកកាន់តែធំ ឬរោមសត្វមិនឱ្យជ្រុះចេញពីគ្នា។
តើលោកអ្នកមិនមានអារម្មណ៍ថាស្រណុកចិត្តមែនទេនៅពេលដែលធ្វើការជួសជុលវាដោយខ្លួនឯង? សូមកុំបារម្ភ! រោងជាងនៅក្នុងហាង Decathlon របស់យើងផ្តល់ជូននូវសេវាជួសជុលក្នុងហាងដោយប្រើប្រាស់ទ្រនាប់ប៉ះអ៊ុតដោយកំដៅ។
តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា?
នៅពេលលាងសំអាតអាវមានទ្រនាប់ការពារខាងក្នុងនេះ យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ស្ព្រាយបាញ់ដំណើរការការពារទឹកឡើងវិញដើម្បីរក្សាមុខងាររុញច្រានទឹកចេញរបស់សាច់ក្រណាត់ខាងក្រៅ។ ធ្វើអោយមុខងារការពារទឹករបស់សាច់ក្រណាត់ត្រលប់មកវិញ និងអាចប្រើប្រាស់អាវរបស់អ្នកពេញអាយុកាលរបស់វាអស់លទ្ធភាព។
ទំងន់រោមទាដែលបានបំពេញ៖
ទំហំ XS៖ 145 ក្រ
ទំហំ S៖ 153 ក្រ
ទំហំ M៖ 160 ក្រ
ទំហំ L៖ 169 ក្រ
ទំហំ XL៖ 178 ក្រ
ទំហំ XXL៖ 187 ក្រ
ទំហំ XXXL៖ 198 ក្រ