តើលោកអ្នកជឿជាក់ទេថាស្បែកជើងផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?
យើងធ្វើការសិក្សាប្រៀបធៀបនៅក្នុងមន្ទីរពិសោធន៍កំដៅ ក្នុងស្ថានភាពដើរពេលធ្លាក់ខ្យល់តិចៗ (5គម/ម៉)។ នេះគឺជាវិធីវាស់ភាពធន់កំដៅរបស់ស្បែកជើងយើង។ ប៉ុន្តែមនុស្សគ្រប់រូបមានអារម្មណ៍ថាត្រជាក់ខុសៗគ្នា។
សីតុណ្ហភាពផាសុកភាព៖ មានអារម្មណ៍ថាត្រជាក់បន្តិច & 70% នៃអ្នកប្រើប្រាស់យល់ឃើញថាអារម្មណ៍ក្តៅទទួលយកបានពេលពាក់លើជើង។
កំណត់សីតុណ្ហភាព៖ មានអារម្មណ៍ថាត្រជាក់ខ្លាំង & 10% នៃអ្នកប្រើប្រាស់យល់ឃើញថាអារម្មណ៍ក្តៅទទួលយកបានពេលពាក់លើជើង។
តើស្បែកជើងរបស់អ្នកការពារលោកអ្នកពីលក្ខខណ្ឌអាកាសធាតុខាងក្រៅយ៉ាងដូចម្តេច?
ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។
របៀបថែទាំស្បែកជើងស្បែក Nubuck
- ទុកឱ្យស្ងួតឆ្ងាយពីប្រភពកំដៅ
- នៅលើស្បែកដែលស្ងួត ដុសសំអាតជាមួយច្រាសរឹង (ច្រាសសក់សេះ និងច្រាសសសៃហ្វៃបឺ) ដើម្បីសំអាតកំទេចធូលីចេញ។
- ប្រើប្រាស់ច្រាសកៅស៊ូក្រែប ឬ ជ័រលុបស្នាមប្រឡាក់ចេញ។
សម្រាប់ស្នាមប្រឡាក់ខ្លាំង សំអាតដោយប្រើច្រាស និងទឹកក្តៅអ៊ុនៗបន្តិច និងទុកវាឱ្យនៅស្ងួត។
- ដុសសំអាតម្តងទៀតដោយប្រើច្រាសរឹង។
- បាញ់ផលិតផលការពារជ្រាបទឹក។វានឹងផ្តល់នូវពន្លឺលើស្បែក និងធ្វើឱ្យពណ៌ភ្លឺថ្លា។
ស្បែកជើងមានខ្យល់ចេញចូលដែលផ្តល់នូវផាសុកភាពកំដៅល្អ
ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់ស្បែកជើង និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងស្បែកជើង។កំដៅខ្លាំងពេក ឬខ្យល់ចេញចូលមិនគ្រប់គ្រាន់មានន័យថា សំណើមកើនឡើង ហើយភាពត្រជាក់ចាប់ផ្តើមកើតឡើង។ យើងបានបង្កើតស្បែកជើងរបស់អ្នកជាមួយនឹងសកម្មភាពក្នុងចិត្ត មិនថាយូរៗម្តង ឬទៀងទាត់នោះទេ ជាមួយនឹងស្រទាប់ដែលការពារទឹកកុំអោយជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។
តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?
យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏ធ្វើតេស្តលើទីតាំងជាក់ស្តែងដើម្បីពិនិត្យមើលភាពសឹករិចរិល។ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2,000 ផ្នត់ (ប្រហែល ដើរចំងាយ 4 គម), 4,000 ផ្នត់ (ប្រហែល ដើរចំងាយ 8 គម), 8,000 ផ្នត់ (ប្រហែល ដើរចំងាយ 16 គម)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តសម្រាប់ 4,000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 8 គម។
តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?
ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។
តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើបាតស្បែកជើងនេះជួយខ្ញុំបានកម្រិតណា?
SNOWCONTACT soles are made with a specific component and stud pattern that is designed to ensure the best possible grip and traction. បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។
តើស្បែកជើងរបស់អ្នកធន់ទៅនឹងការប្រើជាប្រចាំរយៈពេលវែងបានដែរឬទេ?
វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់របស់យើងបានធ្វើឡើងលើសមាសធាតុផ្សំដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។
តើត្រូវជ្រើសរើសស្បែកជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?
ដើម្បីត្រៀមលក្ខណៈការពារក្នុងរដូវត្រជាក់ យើងសូមណែនាំអោយលោកអ្នកអនុវត្តតាមគោលការណ៍ទាំងអស់នេះ៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សម្របកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។
របៀបហាលសំងួតផ្ទៃខាងក្នុងស្បែកជើង
នៅពេលពាក់ ស្បែកជើងនឹងសើម (ចំហាយទឹក និងញើស)
ប្រសិនបើស្បែកជើងសើម យើងសូមណែនាំឱ្យលោកអ្នកដោះបាតខាងក្នុងចេញ ស៊កកូនបាល់ធ្វើពីក្រដាសកាសែតចូល និងប្តូរវាឱ្យបានជាប្រចាំ។ ក្រដាសនឹងជក់ញើស និងធ្វើឱ្យវាឆាប់ស្ងួត។
មិនត្រូវដាក់ស្បែកជើងរបស់អ្នកជិតប្រភពកំដៅពេកទេ ប៉ុន្តែត្រូវដាក់វានៅកន្លែងច្រោះខ្យល់ ក្តៅល្មម និងស្ងួត។