តើកាតាបនេះមានបំពាក់អ្វីខ្លះ?
កាតាបនេះត្រូវបានរចនាម៉ូតឡើងដើម្បីអនុញ្ញាតឱ្យលោកអ្នកដើរកំសាន្តបានស្រួល និងអាចដាក់សម្ភារចាំបាច់តាមខ្លួនបាន។
វាមាន៖
- ហោប៉ាវ 2 នៅលើខ្សែស្មា រួមមានហោប៉ាវខ្សែរូតអាចដាក់ទូរសព្ទប្រកបដោយសុវត្ថិភាព
- ថតធំ 1 (ផ្នែកខាងលើរមូបាន និងមានខ្សែរូត) ជាមួយនឹងហោប៉ាវខាងក្នុងមានខ្សែរូត
- ហោប៉ាវធំខាងមុខ 1
- ហោប៉ាវចំហៀង 2
- ហោប៉ាវ 1 អាចស៊កថង់ទឹកចូលបាន (មិនរាប់បញ្ចូលទេ)
- កន្លែងចងទំពក់
- ខ្សែយឺតខាងមុខ 1 សម្រាប់ដាក់អាវរងា
- ស្រោមការពារភ្លៀង 1
តើកត្តាអ្វីដែលធ្វើឱ្យកាតាបនេះផ្តល់នូវផាសុកភាព?
កាតាបនេះត្រូវបានរចនាម៉ូតឡើងដើម្បីផ្តល់នូវផាសុកភាពជាអតិបរមានៅពេលកំពុងដើរ។
បន្ថែមលើខ្សែអេប៉ុងរបស់វា កាតាបនេះមានបំពាក់ខ្នងសំណាញ់។ ប្រព័ន្ធនេះជួយឱ្យច្រោះខ្យល់បានល្អនៅចន្លោះខ្នង និងកាតាប។
ម៉ូតរចនារបស់កាតាបក៏ឱ្យការដើរប្រកបដោយផាសុកភាពព្រោះវាធ្វើចលនាទៅតាមខ្នង និងត្រគៀក។
តើកាតាបនេះអាចបត់ដាក់តាមខ្លួនបានស្រួលដែរឬទេ?
ដើម្បីឱ្យការដើរទទួលបានបទពិសោធន៍ល្អ យើងបានបន្ថែមជម្រើសមួយចំនួនលើកាតាបនេះ។ ដំបូង វាមានបំពាក់មាត់បើករមូ។ លោកអ្នកអាចសារ៉េទំហំកាតាបស្របតាមកម្រិតពេញរបស់កាតាប។
ខ្សែចង្កេះអាចរក្សាទុក ប្រសិនបើលោកអ្នកមិនចង់ប្រើប្រាស់វា។
ហេតុអ្វីបានជាកាតាបនេះត្រូវបានគេចាត់ទុកថាជាកាតាបស្រាល?
នៅពេលដើរភ្នំ លោកអ្នកនឹងភ្លេចថាលោកអ្នកកំពុងតែពាក់វា។ វាក៏ដូចគ្នាទៅនឹងកាតាប MH500 Light ដែលមានទំងន់ 780 ក្រ ផងដែរ។
ទោះបីជាវាមានទំងន់ស្រាលក៏ដោយ កាតាបនេះអាចផ្ទុកបាន 22 ល។
លោកអ្នកក៏អាចដាក់របស់ប្រើប្រាស់បានច្រើនផងដែរ។
តើកាតាបនេះមានទំហំប៉ុន្មាន?
កាតាបនេះមានកំពស់ 49 សម ទទឹង 26 សម និងកម្រាស់ 21 សម។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក
ត្រូវសារ៉េកាតាបរបស់អ្នកដូចខាងក្រោម៖
1 - បន្ធូរខ្សែទាំងអស់ (ខ្សែស្មា ខ្សែក្រវ៉ាត ខ្សែសារ៉េបន្ទុក)។
2 - ពាក់កាតាបស្ពាយនៅនឹងខ្នង។ 3 - បន្តឹងខ្សែស្មា។ 4 - សារ៉េខ្សែបែងចែកទំងន់តាមការចាំបាច់។
តើកាតាបនេះអាចជួសជុលបានដែរឬទេ?
កាតាបរបស់យើងស័ក្តិសមសម្រាប់ការដើរភ្នំ។
ការប្រើប្រាស់យូរទៅ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីជាជំនួយដល់ការជួសជុល យើងបានដាក់លក់គ្រឿងបន្លាស់ភាគច្រើនដើម្បីលោកអ្នកងាយស្រួលធ្វើការផ្លាស់ប្តូរ។
ស្វែងរកព័ត៌មានទាំងអស់ក្នុងបណ្ណព័ត៌មានក្រោយពេលលក់។
សូមកុំបោះវាចោល អាចជួសជុលវាបាន!
តើខ្ញុំរៀបឥវ៉ាន់ក្នុងកាតាបដោយរបៀបណា?
ដាក់សម្ភារដែលធ្ងន់ចូលបាតកាតាប ដោយរុំសម្លៀកបំពាក់ជុំវិញ។ រក្សាទុកអាវភ្លៀង និង/ឬ អាវរោមជៀមនៅជិតដៃ។